ម៉ាស់ធ្វើពីដើមចេកអាចកាត់បន្ថយកាកសំណល់ប្លាស្ទិកពីកូវីដ១៩

427
ចែករម្លែក

ជាតិសរសៃហ្វាយបឺពីដើមចេកអាចជំនួសប្លាស្ទិកនៅក្នុងម៉ាស់រាប់លាននិងឈុតពាក់នៅមន្ទីរពេទ្យ ដែលពិភពលោកកំពុងផលិតដើម្បីប្រយុទ្ធប្រឆាំងនឹងវីរុសកូរ៉ូណា។

ប្រធានទីភ្នាក់ងារជាតិសរសៃហ្វៃបឺហ្វ៊ីលីពីនលោក​ កេណ្ឌីឌី កូស្តាឡេស បាននិយាយថា អាបាកា (Abaca) ដែលជាជាតិសរសៃពីប្រទេសហ្វីលីពីនប្រើសម្រាប់ផលិតក្រដាសថង់តែនិងក្រដាសប្រាក់ គឺមានភាពធន់បានយូរដូចជ័រដែរ ប៉ុន្តែវានឹងរលួយក្នុងរយៈពេលពីរខែ។

លោកបន្តថា “ជាមួយជំងឺរាតត្បាតនេះ ប្រសិនបើយើងទាំងអស់គ្នាទិញម៉ាស់ធ្វើពីសរសៃជ័រសំយោគ ពួកវានឹងកើននៅគំនរសំរាម ព្រោះពួកវាត្រូវការពេលវេលាយូរដើម្បីរលួយ”។

កិច្ចប្រឹងប្រែងជាសកលដើម្បីហាមឃាត់ការប្រើប្រាស់ផ្លាស្ទិកប្រើម្តងបោះចោល បានថយចុះ ខណៈប្រទេសនានាបានផ្តល់អាទិភាពលើអនាម័យជាជាងបរិស្ថានសម្រាប់ការវេចខ្ចប់និងការផ្គត់ផ្គង់វេជ្ជសាស្ត្រ ដោយបង្កើតឱកាសទីផ្សារត្រចះត្រចង់សម្រាប់ក្រុមហ៊ុនគីមីដូចជា LyondellBasell Industries និង Trinseo។

ការលក់ម៉ាស់ដែលរលួយពេលបោះចោលត្រូវគេរំពឹងថានឹងឡើងថ្លៃជាង ២០០ ដងនៅទូទាំងពិភពលោកនៅឆ្នាំនេះគឺរហូតដល់ ១៦៦ ពាន់លានដុល្លារអាមេរិកនេះបើយោងតាមអត្ថបទពាណិជ្ជកម្មរបស់អង្គការសហប្រជាជាតិ ដែលដកស្រង់ក្រុមហ៊ុនផ្តល់ប្រឹក្សាយោបល់ Grand View Research។

ក្រុមហ៊ុននានាមានការស្ទាក់ស្ទើរក្នុងការជំនួសប្លាស្ទិកជាមួយនឹងជម្រើសវត្ថុធាតុផ្សេងដែលអាចរំលាយបាន ដោយសារតែការព្រួយបារម្ភអំពីតម្លៃនិងថាតើវត្ថុធាតុដើមថ្មីនោះមានភាពរឹងមាំគ្រប់គ្រាន់និងមានប្រសិទ្ធភាពឬអត់សម្រាប់ការប្រើប្រាស់នៅផ្នែកវេជ្ជសាស្ត្រ។

ការសិក្សាបឋមមួយរបស់នាយកដ្ឋានវិទ្យាសាស្ត្រនិងបច្ចេកវិជ្ជាហ្វីលីពីនបានបង្ហាញថា ក្រដាស Abaca មានភាពធន់នឹងទឹកជាងម៉ាស់ N-95 និងមានទំហំរន្ធត្រូវតាមការណែនាំនៅក្នុងមជ្ឈមណ្ឌលអាម៉េរិកសម្រាប់ការគ្រប់គ្រងនិងបង្ការជំងឺ។

លោកកូស្តាឡេសនិយាយថា តម្រូវការសម្រាប់ Abaca នឹងកើនឡើងខ្លាំងនៅឆ្នាំនេះ ដោយក្នុងនោះ ១០ ភាគរយនឹងទៅខាងវេជ្ជសាស្ត្រ ធៀបនឹងភាគរយតិច ១ កាលពីឆ្នាំមុន៕ ដោយ៖ កញ្ញាដាលីស

ម៉ាស់ផលិតពីដើមចេកមានភាពធន់ជាងម៉ាស់ N-95