ភ្លៀងច្រើនលិចខ្លាំងតែស្រកទៅវិញលឿន-លើផ្ទៃសមុទ្រភ្លៀងច្រើននិងខ្យល់បក់បោកខ្លាំងត្រូវប្រយ័ត្ន

238
ចែករម្លែក

ដោយៈប.ខុន/ភ្នំពេញ ៖ ទោះបីជាលូ ប្រឡាយ និងអូរមួយចំនួនបាននិងកំពុងជីកកាយស្តារ រួចហើយយ៉ាងណាក៏តំបន់ទំនាបខ្លះក្នុងក្រុងព្រះសីហនុ នៅតែមានការលិចលង់ បន្ទាប់មាន ភ្លៀងធ្លាក់ដល់កម្រិតជិត១០០មីលីម៉ែត្រ កាលពីវេលារំលងអធ្រាត្រ ចូលថ្ងៃ ទី២៩ខែកក្កដា តែទឹកបានស្រកទៅវិញអស់នៅពេលព្រឹក ថ្ងៃដដែ ល។

លោក ហេង សោភ័ណរិទ្ធ ប្រធានមន្ទីរធនធានទឹកនិងឧតុនិយមខេត្តព្រះសី ហនុ បានប្រាប់ឱ្យរស្មីកម្ពុជាដឹងនៅថ្ងៃទី២៩ខែកក្កដាឆ្នាំ២០២០ថា ភ្លៀងធ្លាក់នៅ វេលារំលងអធ្រាត្រឈានចូលថ្ងៃទី២៩ខែកក្កដា លើក្រុងព្រះសីហនុមានកម្រិត ដល់៩៥.៣មីលីម៉ែត្រ ធ្វើឱ្យផ្ទះរបស់ប្រជាពលរដ្ឋនៅតំបន់ទំនាបនៃអូរប្រឡាយ មួយចំនួនរងការលិចលង់ខ្លាំង តែព្រឹកឡើងទឹកបានហូរស្រកទៅវិញអស់មិនដក់ ត្រាំដូចកាលពីមិនទាន់បានស្តារអូរប្រឡាយនោះឡើយ។

អូរនិងប្រឡាយដែលបានជីកកាយស្តារកាលពីក្នុងរដូវវស្សាឆ្នាំមុនត្រូវបាន លោកប្រធានមន្ទីរនិយាយថាមួយចំនួនបានគោករាក់វិញអស់ហើយដោយ សារ ដី ហូរមកពី ទីទួល តែកំពុងត្រូវបានកាយស្តារឡើងវិញ ។ បញ្ហាទឹកនៅតែបន្តលិច ខ្លាំងពេល មានភ្លៀងច្រើននេះ ដោយសារប្រឡាយនិងអូរនៅផ្នែកខាងក្រោមមិន ទាន់បានធ្វើ ការដោះស្រាយ​ផលប៉ះពាល់ចប់តែពេលនេះគ្រឿងចក្របានចូលទៅ ជីកកាយ កន្លែងទាំងនោះហើយ ។ នៅពេលធ្វើកន្លែងទាំងនោះរួចបញ្ហាលិច លង់ ដោយទឹក ភ្លៀងនឹងត្រូវកាត់បន្ថយច្រើនហើយ។

លោក ហេង សោភ័ណរិទ្ធ បាននិយាយឱ្យដឹងទៀតថា ភ្លៀងធ្លាក់ដល់កម្រិត ជាង៩០​មីលីម៉ែត្រដូចកាលពីយប់មិញ កាលពីមុនកន្លែងទំនាបលិចត្រាំច្រើន ថ្ងៃ មិនមែន​លិចពីយប់ព្រឹកឡើងស្រក់អស់បែបនេះទេ ។ បរិមាណទឹកភ្លៀងដែល បានធ្លាក់នៅក្រុងព្រះសីហនុតាំងពីដើមឆ្នាំមកដល់ពេលនេះ(២៩កក្កដា)បានចំនួន១.២៥៣មីលីម៉ែត្រហើយ(រយៈពេលដូចគ្នាឆ្នាំ២០១៩)ភ្លៀងធ្លាក់បាន១.៤៩៣មី លីម៉ែត្រ។ កម្រិតទឹកភ្លៀងធ្លាក់ប្រចាំឆ្នាំនៅក្រុងព្រះសីហនុ គិតជាមធ្យមច្រើនឆ្នាំ មានចំនួន២.៤៦០.៥មីលីម៉ែត្រ។នៅក្នុងឆ្នាំ២០១៩ដែលធ្វើឱ្យក្រុងព្ឬះសីហនុលិច លង់ធ្ងន់ធ្ងរ មានបរិមាណភ្លៀងធ្លាក់សរុបដល់ ៣.៦៨១មីលីម៉ែត្រ។

លោក បុរី វង្សសានិត្យ ប្រធានមន្ទីរសាធារណការនិងដឹកជញ្ជូនខេត្តព្រះសី ហនុបាននិយាយឱ្យដឹងនៅថ្ងៃទី២៩ខែកក្កដាឆ្នាំ២០២០ថា ការងារស្តារប្រឡាយ អូរធម្មជាតិ៦ខ្សែមានប្រវែងសរុប២៧គីឡូម៉ែត្រមកដល់ពេលនេះ(២៧កក្កដា) ធ្វើ បានលទ្ធផលប្រមាណជា៧០ភាគរយនៃគម្រោងទាំងមូលហើយ ។ ការធ្វើយឺត នៅកន្លែងខ្លះដោយសារការដោះស្រាយផលប៉ះពាល់មិនទាន់ចប់ តែគ្រឿងចក្រ មិនបានផ្អាកដំណើការទេ ស្ទះខាងនេះទៅធ្វើខាងនោះ។ បញ្ហាស្ទះផ្លូវទឹកនៅក្នុង ពេលនេះ គឺនៅកន្លែងស្ពានដែលមិនទាន់បានពង្រីក និង លូជ្រុងមួយចំនួនកំពុង ធ្វើមិនទាន់បានបើកឱ្យទឹកហូរកាត់។

ប្រធានមន្ទីររូបនេះនិយាយឱ្យដឹងទៀតថា ភ្លៀងធ្លាក់ច្រើនលើកនេះនៅតែ មានការលិចលង់តំបន់ទំនាបជាប់ផ្លូវទឹកមួយចំនួន តែវាមិនលិចយូរដូចកាលពី មិនទាន់បានជីកកាយស្តារប្រឡាយអូរ។ ក្រោយពេលប្រឡាយ អូរ និង លូ ធ្វើរួច បញ្ហាលិចលង់ដោយទឹកភ្លៀងពិតជាត្រូវបានកាត់បន្ថយហើយនៅឆ្នាំខាងមុខ។

លោក គួច ចំរើន អភិបាលខេត្តព្រះសីហនុបានបប្រាប់ឱ្យរស្មីកម្ពុជាដឹងនៅ ថ្ងៃទី២៩ខែកក្កដាឆ្នាំ២០២០ថា ភ្លៀងច្រើនបញ្ហាលិចលង់តំបន់ទំនាបជាប់ផ្លូវទឹក នៅតែខ្លាំង ដោយសារផ្លូវទឹកនៅសល់តូចមិនសមល្មមជាមួយនឹងផ្ទៃរងទឹកភ្លៀង និង ម៉្យាងដោយ​សារស្ពានចំនួន៤កន្លែងដែលមានមុខទឹករួមតូចមិនទាន់ត្រូវបាន ធ្វើឡើងវិញ។ ទោះជាយ៉ាងណាទឹកភ្លៀងលិចខ្លាំងបានស្រកអស់ទៅវិញលឿន បន្ទាប់ពីប្រឡាយ អូរ បានស្តាររួចខ្លះមក។

លោកអភិបាលខេត្តបញ្ជាក់ថាស្ពានបួនកន្លែងនៅតាមផ្លូវទឹកនានាមិនទាន់ អាចធ្វើនៅពេលនេះបានទេ ព្រោះបើធ្វើត្រូវផ្តាច់ផ្លូវនិងបង្រួមមុខទឹកបណ្តោះអា សន្ននាំឱ្យមានការលិចលង់កាន់តែខ្លាំង ត្រូវរង់ចាំដល់ខែអស់ទឹកភ្លៀងទើបធ្វើ បា ន និង ធ្វើហើយក៏នៅតែមានលិចដែរពេលភ្លៀងច្រើននោះគ្រាន់តែលិចតិច។

ក្រសួងធនធានទឹកនិងឧតុនិយមនៅថ្ងៃទី២៨ខែកក្កដាឆ្នាំ២០២០ បាន ជូនដំណឹងស្តីពីស្ថានភាពអាកាសធាតុ សម្រាប់ពីថ្ងៃទី២៩កក្កដាដល់ថ្ងៃទី៤ខែសីហា ឆ្នាំ២០២០ថា ខ្យល់មូសុងនិរតីបក់ក្នុងកម្រិតបង្គួរមកលើព្រះរាជាណាចកម្ពុជា ខណៈប្រព័ន្ធសម្ពាធទាបបានអូសបន្លាយលើប្រទេសថៃ ឡាវ និង ប្រទេសវៀត ណាម។

ស្ថានភាពអាកាសធាតុដូចខាលើ ក្នុងសេចក្តីជូនដំណឹងបានសរសេរថាធ្វើ ឱ្យបណ្តាខេត្តនៅតំបន់វាលទំនាបកណ្តាល សីតុណ្ហភាពអប្បបរមាមានពី២៦ទៅ២៨ អង្សាសេ សីតុណ្ហភាពអតិបរមាមានពី ៣២ទៅ៣៤អង្សាសេ។

បណ្តាខេត្តនៅតំបន់ជួរភ្នំដងរ៉ែកនិងខ្ពង់រាបភាគឦសាន សីតុណ្ហភាពអប្ប បរមា មានពី២៤ទៅ២៦អង្សាសេ សីតុណ្ហភាពអតិបរមាមានពី៣០ទៅ៣២ អង្សា សេ។ បណ្តាខេត្តនៅតំបន់មាត់សមុទ្រសីតុណ្ហ ភាពអប្បបរមា មានពី២៤ទៅ២៦ អង្សាសេសីតុណ្ហភាពអតិបរមាមានពី២០ទៅ៣២អង្សាសេ។

នៅក្នុងសេចក្តីជូនដំណឹងបានសរសេរទៀតថា អំឡុងពីថ្ងៃទី២៩កក្កដដល់ ថ្ងៃទី ៤ខែសីហាអាចនឹងមានភ្លៀងធ្លាក់រាយ ប៉ាយក្នុងកម្រិតពីមធ្យមទៅច្រើននៅបណ្តាខេត្តតំបន់វាលទំនាបកណ្តាលបណ្តាខេត្តនៅតំបន់ជួរភ្នំដងរែក និង ខ្ពង់រាប ភាគឦសាន តែមានភ្លៀងធ្លាក់ពីតិចទៅបង្គួរសម្រាប់បណ្តាខេត្ត នៅតំបន់មាត់ សមុទ្រ។

ក្នុងសេចក្តីជូនដំណឹងបានបញ្ជាក់ថាចាប់ពីថ្ងៃទូ៣១ខែកក្កដាដល់ថ្ងៃទី៤ខែសីហាឆ្នាំ២០២០ ផ្នែកខ្លះនៃបណ្តាខេត្តនៅទីទំនាបជាប់ជួរភ្នំនិងផ្លូវទឹក សូមប្រុង ប្រយ័ត្នចំពោះជំនន់ទឹកភ្លៀង ។ ឯនៅលើផ្ទៃសមុទ្រនឹងមានភ្លៀងច្រើននិង រលក សមុទ្របក់បោកខ្លាំងៗនៅអំឡុងពីថ្ងៃទី១ដល់ថ្ងៃទី៣ខែសីហា៕/B


ទីតាំងផ្សាយពាណិជ្ជកម្ម