​ក្រសួងកសិកម្ម​ធ្វើ​មេ​រឿង​ស្តា​របឹង​ទន្លេ​ឆ្មារ​

170
ចែករម្លែក

ដោយៈ​ប​.​ខុន​/​ភ្នំពេញៈ​ក្រសួង​ធនធានទឹក​និង​ឧតុនិយម​បាន​ចាត់​អនុប្រធាន​អាជ្ញាធរ​ទន្លេសាប​មួយរូប​ចូល​ជា​សមាជិក​គណៈកម្មការ​អន្តរក្រសួង​សម្រាប់​ដំណើរការ​អនុវត្ត​គម្រោង​ស្តា​បឹង​ទន្លេ​ឆ្មារ​ស្ថិតក្នុង​ឃុំ​ពាម​បាង ស្រុក​ស្ទោង​ខេត្តកំពង់ធំ​ដែល​គោក រាក់​ធ្វើឱ្យ​ត្រី​ពុល​ងាប់​រាល់​ឆ្នាំ​ក្នុង​រដូវប្រាំង​។​

​លោក​ម៉ៅ​ហាក់​អនុប្រធាន​អាជ្ញាធរ​ទន្លេសាប​ដែល​ត្រូវបាន​ក្រសួង​ធនធានទឹក​និង​ឧតុនិយម​ចាត់​ទៅ​ចូលរួម​ជា​សមាជិក​គណៈកម្មការ​អន្តរក្រសួង​សម្រាប់​ដំណើរការ​អនុវត្ត​គម្រោង​ស្តា​បឹង​ទន្លេ​ឆ្មារ​បាន​ប្រាប់​ឱ្យ​រស្មី​កម្ពុជា​ដឹង​នៅ​ថ្ងៃទី​២៨​ខែកក្កដា​ឆ្នាំ​២០២០​ថាៈ​គណៈកម្មការ​អន្តរក្រសួង​សម្រាប់​ការអនុវត្ត គម្រោង​ស្តា​របឹង​ទន្លេ​ឆ្មារ មិនទាន់បាន​ដំណើរ​ការងារ​អ្វី​នៅឡើយ​ទេ​។​

​លោក​ម៉ៅ​ហាក់​បាន​និយាយ​ឱ្យដឹងទៀតថាៈ​បឹង​ទន្លេ​ឆ្មារ​គឺជា​ផ្នែក​មួយ​នៃ​បឹង​ទន្លេសាប​ស្ថិតនៅក្នុង​ឃុំ​ពាម​បាង​ស្រុក​ស្ទោង​ខេត្ត​កំពង់ធំកាលពី​ចុងខែ​មិថុនា​កន្លងទៅនេះ​អាជ្ញាធរ​ទន្លេសាប​បាន​ចុះ​ធ្វើការ​សិក្សា​ដើម្បី​ផ្ទៀងផ្ទាត់​ទិន្នន័យ​ឃើញថាៈ​បឹង​នៅសល់​ទឹក​ជម្រៅ​ប្រមាណ​ជា​០.៣០​ម៉ែត្រ​និង​មាន​ផ្ទៃ​បឹង​៥៨០​ហិកតា​។​ជា​កម្ពស់​ទឹក​នៅសល់​ទាប​បំផុត​និង​ផ្ទៃ​បឹង​(​មានទឹក​)​តូច​បំផុត​ធ្វើឱ្យប៉ះពាល់​ដល់​ជីវិត​ជីវៈចម្រុះ​ក្នុង​បឹង នេះ​ជាង​បណ្តា​ឆ្នាំមុនៗ​ទៅទៀត​។​

​បឹង​ទន្លេ​ឆ្មារ​នៅ​ឆ្នាំ​ធម្មតា​លោក​ម៉ៅ​ហាក់​បញ្ជាក់ថា​ក្នុង​រដូវប្រាំង​ដែលមាន​ត្រី​ពុល​ងាប់​មាននៅ​សល់​ទឹកជា​មធ្យម​ប្រមាណ​០.៥០​ម៉ែត្រ​និង​មាន​សល់​ផ្ទៃ​ទឹក​ទំហំ​ប្រមាណ​ជា​១.៥០០​ហិកតា​។​នៅ​ថ្ងៃទី​២៨​ខែកក្កដា​បឹង​នេះ​មានទឹក​ឡើងមក វិញ​បាន​កម្ពស់​០.៦៦​ម៉ែត្រ បើ​ប្រៀបធៀប​រយៈពេល​ដូចគ្នា​ទៅនឹង​ឆ្នាំ ២០១៩ មាន កម្ពស់ ០.៩៧​ម៉ែត្រ​ឆ្នាំ​ផ្សេងទៀត​មាន​កម្ពស់​លើស​ពីមួយ​ម៉ែត្រ​ក្នុង​រយៈ ពេល​ដូច គ្នា​នេះ​។​
​បឹង​ទន្លេ​ឆ្មារ​ពិតជា​គោក​រាក់​ដោយសារ​ល្បប់​ដែលមាន​ជម្រៅ​លើសពី​កន្លះ​ម៉ែត្រ​ធ្វើឱ្យប៉ះពាល់​ដល់​ការរស់នៅ​របស់​មច្ឆា​ជាពិសេស​នៅ​រដូវប្រាំង​ដែលមាន​ទឹក​តិច​និង​ខ្យល់​បក់បោក​ខ្លាំង​ធ្វើឱ្យ​ប្រភេទ​ត្រី​សពុល​ងាប់​រាល់​ឆ្នាំ​។​បញ្ហា​ត្រី​ពុល​ងាប់​នៅ​បឹង​អភិរក្ស​ទន្លេ​ឆ្មារ​នេះ​កាលពី​ថ្ងៃទី​២៧​ខែមេសា​ឆ្នាំ​២០១៦​ក្រសួងកសិកម្ម​រុក្ខាប្រមាញ់​និង​នេសាទ​បានដាក់​លិខិត​ជម្រាបជូន​សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី​។​

​នៅ​ថ្ងៃទី​៤​ខែឧសភា​ឆ្នាំ​២០១៦​ទីស្តីការគណៈរដ្ឋមន្ត្រី​ក៏​ជម្រាប​មក​ក្រសួងកសិកម្ម​វិញ​ដោយយោង​ចំណារ​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ​នាយករដ្ឋមន្ត្រី​ចុះ​ថ្ងៃទី​២៨​ខែមេសា​ឆ្នាំ​២០១៦​ថា​៖​រាជរដ្ឋាភិបាល​បានឃើញ​និង​សម្រេច​ឱ្យ​ក្រសួងកសិកម្ម​រុក្ខាប្រមាញ់​និង​នេសាទ​ធ្វើការ​ស្តា​របឹង​ជា​ជំហានៗ ដោយ​ជីក​ជា​ស្រះ​តូចៗ​ទំហំ​ពី​៣​ទៅ​៤​ហិកតា​ជម្រៅ​ពី​១​ទៅ​១.៥​ម៉ែត្រ​ហើយ​បង្ហូរទឹក​និង​ពូជ​ត្រី​ដែល​នៅសល់​មក​រក្សាទុក​ដើម្បី​អាច​រក្សាបាន​នៅ​ឆ្នាំក្រោយ ទៀត ។​

​ពាក់ព័ន្ធ​នឹង​ករណី​ខាងលើ លោក​វេ​ង សាខុន ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ កាល ពី ថ្ងៃទី​៣​ខែមិថុនា​ឆ្នាំ​២០២០​បានធ្វើ​លិខិត​ជំរាបជូន​រដ្ឋមន្ត្រីក្រសួង​បរិស្ថាន​រដ្ឋមន្ត្រីក្រសួង​ធនធានទឹក​និង​ឧតុនិយម និង​រដ្ឋមន្ត្រីក្រសួង ទេស ចរណ៍ សំណើសុំ​ចាត់​តំណាង​មួយរូប​ថ្នាក់​អនុរដ្ឋលេខាធិការ ចូលរួម​ជា​សមាជិក គណៈកម្មការ​អន្តរក្រសួង​សម្រាប់​គម្រោង​ស្តា​របឹង​ទន្លេ​ឆ្មារ​។​ដោយយោង​លិខិត លេខ​៤៦១​សជណ​.​កស​ចុះ​ថ្ងៃទី​៤​ខែឧសភា​ឆ្នាំ​២០១៦​របស់​ទីស្តីការគណៈរដ្ឋមន្ត្រី​និងសេចក្តីសម្រេច​លេខ​០០៥​សសរ​.​កសក ចុះ​ថ្ងៃទី​៩​ខែមករា​ឆ្នាំ ២០១៧ របស់​កសិកម្ម រុក្ខាប្រមាញ់​និង​នេសាទ​។​

ស្ថានភាព​បឹង​ទន្លេ​ឆ្នា​រកា​លពី​ពាក់កណ្តាល​ខែកក្កដា​ឆ្នាំ​២០២០(​ហ្វេ​ស​ប៊ុ​ក​)​

​នៅក្នុង​លិខិត​ដែល​ចុះហត្ថលេខា​ដោយ​លោក​វេ​ង​សាខុន​នេះ​បានសរសេរថាៈ​ខ្ញុំ​សូម​ជំរាប​ឯកឧត្តម​រដ្ឋមន្ត្រី​មេត្តា​ជ្រាបថាៈ​កន្លងមក​ក្រសួងកសិកម្ម​រុក្ខាប្រមាញ់​និង​នេសាទ​បាន​បង្កើត​ក្រុមការងារ​បច្ចេកទេស​ស​ម្រា​ប់​ធ្វើការ​សិក្សា ពី​ផលប៉ះពាល់​បរិស្ថាន ដើម្បី​រៀបចំ គម្រោង​ស្តា​របឹង​ទន្លេ​ឆ្មារ ។

​ចំពោះមុខ​ដើម្បី​ជម្រុញ​ដល់​ដំណើរការ​អនុវត្ត​គម្រោង​ស្តា​របឹង​ទន្លេ​ឆ្មារ​ឱ្យមាន​ប្រសិទ្ធភាព​និង​ទទួលបាន​ជោគជ័យ​នោះ​ក្រសួងកសិកម្ម​រុក្ខាប្រមាញ់​និង​នេសាទ​នឹង​បង្កើត​គណៈកម្មការ​អន្តរក្រសួង​ដែល​ដឹកនាំ ដោយ លោកហាស សារ៉េត រដ្ឋ លេខា​ធិ ការ ក្រសួងកសិកម្ម រុក្ខាប្រមាញ់​និង​នេ សាទ​៕S/សរន