​ពលរដ្ឋ​ចាប់​ក្មេង​ទំនើង​២​នាក់​លួច​ឆក់​ទ្រព្យសម្បត្តិ​ឱ្យ​សមត្ថកិច្ច​

180
ចែករម្លែក

ដោយៈ​ចាន់តូ​/​ភ្នំពេញ​៖​ក្មេងស្ទាវ​ទំនើង​ចំនួន​២​នាក់​ដើរ​លួច​ឆក់​បើកទ្វារ​រថយន្ត​តាមផ្លូវ​កប់​ស្រូវ​ខណ្ឌ​ពោធិ​សែន​ជ័យ​កំបូល​ត្រូវ​ពលរដ្ឋ​ចាប់​ឱ្យ​សមត្ថកិច្ច​កាលពី​វេលា​ម៉ោង​៥​ព្រឹក​ថ្ងៃទី​២៩​ខែកក្កដា​ឆ្នាំ​២០២០​នៅ​បុរី​ឈូក​វ៉ា​២​ភូមិ​គិ​ត្ត​ប្ប​ញ្ញោ សង្កាត់​សំរោងក្រោម ខណ្ឌ​ពោធិ​សែន​ជ័យ ។​

​ក្មេងស្ទាវ​ទាំង​២​នាក់​ក្នុង​វ័យ​អាយុ​១៥​និង​១៦​ឆ្នាំ​ស្នាក់នៅ​កន្លែង​ប្រមូលផ្តុំ​ក្នុងភូមិ​ស​ប្បុក​ចាប​សង្កាត់​គោក​រការ​ខណ្ឌ​ព្រែក​ព្នៅ​មានផ្ទះ​នៅឯ​ឃុំ​បែក​ចាន​ស្រុក​អង្គស្នួល​ខេត្តកណ្តាល​។​កាលពី​នៅ​ព្រឹក​ថ្ងៃទី​២៩​ខែកក្កដា​ឆ្នាំ​២០២០​នេះ​ក្មេងស្ទាវ​ទាំង​២​នាក់​ជា​មុខសញ្ញា​ចាស់​ដដែល ជិះ​ម៉ូតូ​មួយគ្រឿង ម៉ាក​ហុងដា សេ​១២៥ សេរី​២០១៥ ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ កំពង់ស្ពឺ 1C-9668 ទៅ​ឆក់យក​ទូរស័ព្ទដៃ​នៅក្នុង​ភូមិ​គិ​ត្ត​ប្ប​ញ្ញោ​។​ពលរដ្ឋ​ស្រែក​ឆោឡោ​ដេញ​ព័ទ្ធចាប់​រត់​ពេញ​ភូមិ​រហូតដល់​ម៉ូតូ​ក្មេងស្ទាវ​បែក​កង់​មុខ​ទើប​ចាប់បាន​រួច​ប្រគល់ឱ្យ​សមត្ថកិច្ច​៕S/​

ទីតាំងផ្សាយពាណិជ្ជកម្ម