ចៅប្រុស​របស់ Jacques-Yves Cousteau ចង់​បង្កើត​ស្ថានីយ​អវកាស​អន្តរជាតិ​ក្រោម​ផ្ទៃ​ទឹក

227
ចែករម្លែក

​លោក ហ្សា​គី អ៊ីវ​ស៍ គូ​ស្តូ (Jacques-Yves Cousteau) គឺជា​អ្នករុករក និង​ជា​អ្នក​ច្នៃ​បង្កើត​ថ្មី​ដ៏ ល្បីល្បាញ​នា​ទសវត្សរ៍​ឆ្នាំ​១៩៦០​។

​ហើយ​ពេលនេះ​ចៅប្រុស​របស់គាត់​ឈ្មោះ ហ្វា​ប៊ី​យៀង គូ​ស្តូ (Fabien Cousteau) បាន​បង្ហើប ប្រាប់​ពី​មហិច្ឆតា​ចង់​បង្កើត​ស្ថានីយ​អវកាស​អន្តរជាតិ (International Space Station) នៅក្រោម ផ្ទៃ​ទឹក​គួរឱ្យភ្ញាក់ផ្អើល​។​

​ចៅប្រុស​ដែល​ដើរ​តាម​គន្លង​របស់​ជីតា ដោយ​ក្លាយជា​អ្នករុករក និង​ជា​អ្នក​បរិស្ថាន​រូបនេះ និយាយថា ការសាងសង់​ជម្រក​វា​រី​ជាតិ​ដែលមាន​សណ្ឋាន​ដូច​ស្ថានីយ​អវកាស​អន្តរជាតិ បែបនេះ និង​ការ​ដំណើរការ​វា​រយៈពេល ៣ ឆ្នាំ​នឹងត្រូវ​ចំណាយ​អស់ប្រាក់​រហូតដល់​ទៅ ១៣៥ លាន​ដុល្លារ​ដែល​គាត់​កំពុងតែ​ព្យាយាម​រៃអង្គាស​មូលនិធិ​។​

​គាត់​មិនបាន​ទម្លាយ​ឱ្យដឹងពី​ក្រុម​អ្នក​ឧបត្ថម្ភ​គម្រោង​ខ្នាត​យក្ស​នេះ​ទេ ប៉ុ​ន្ដៃ​គូ​សហការ​ក្នុងគម្រោង​នេះ​រួមមាន​ដូចជា​សាកលវិទ្យាល័យ Northeastern University សាកល វិទ្យាល័យ Rutgers University ដែលមាន​មូលដ្ឋាន​នៅ​សហរដ្ឋ​អាម៉េរិក ទាំងពីរ និង Caribbean Research and Management of Biodiversity Foundation ដែលជា​អង្គ​ការមិន​ស្វែងរក​ប្រាក់ចំណេញ មាន​មូលដ្ឋាន​នៅ​កោះ​គូ​រ៉ា​កាវ (Curaçao)៕ ប្រែ​សម្រួលៈ​ខុម​