​ភ្នំ​សំ​ពរ​ដា​ឡា​លៃ​នៅ​ស្រុក​វាលវែង​ជា​គោលដៅ​ទេសចរណ៍​ផ្សងព្រេង​ថ្មី​មួយ​

138
ចែករម្លែក

​ដោយ​៖​ភ្នំ​ស្វាយ​/​ពោធិសាត់​៖​ភ្នំ​សំ​ពរ​ដា​ឡា​លៃ​ឬ​អ្នក​ទាក់ទាញ​ហៅថា​ភ្នំ​ទំព័រ​ដា​ឡា​លៃ​ដា​ឡា​ល័យ ស្ថិតក្នុង​ដែនជម្រកសត្វព្រៃ​ភ្នំ​សំ​កុស​ភូមិសាស្ត្រ​ច្រើន​ឃុំ​នៃ​នៅ​ស្រុក​វាលវែង​ខេត្តពោធិសាត់​ជា​គោលដៅ​ទេសចរណ៍​ផ្សងព្រេង​ថ្មី​មួយ​។​

សមាជិក​សហគមន៍​ទេសចរណ៍​នោះបាន​ឱ្យដឹង​កាលពី​ថ្ងៃទី​២៩​ខែកក្កដា​ឆ្នាំ​២០២០​ថា​៖​ខណៈពេលដែល​នៅ​នៅ​ទីក្រុង​ទីប្រជុំជន​និង​ទី​មាន​មនុស្ស​កុះករ​ត្រូវ​បង្កើន​កិច្ច​បង្ការ​ការពារ​នូវ​វិបត្តិ​សាកល​នៃ​ការរីក​រាលដាល​ជំងឺ​កូ​វីដ​១៩​។​បងប្អូន​ភ្ញៀវ​ជាតិ​អន្តរជាតិ​ក៏បាន​ផុលផុស​ទៅ​ទស្សនា​កម្សាន្ត​នៅ​តំបន់​ទេសចរណ៍​ភ្នំ​១.៥០០​ស្រុក​វាលវែង​ខេត្តពោធិសាត់ នោះ​បងប្អូន​ក៏មាន​ជម្រើស​បន្ថែមទៀត ។​

​នោះ​គឺអាច​បន្ត​ហួស​ទៅ​ទស្សនា​ភ្នំ​សំ​ពរ​ឬ​ហៅ​ឱ្យ​ទាក់ទាញ​ថា​ភ្នំ​ទំព័រ​ដា​ឡា​លៃ​ក្នុង​តំបន់​ដែនជម្រកសត្វព្រៃ​ភ្នំ​សណ​កុស​ស្រុក​វាលវែង​។​នៅ​ទីនោះ​បងប្អូន​អាច​ងូត​និង​ទស្សនា​ទឺ​ក​ជ្រៅ​ម៉ែ​អា​ស្មី​,​ទឹកជ្រោះ​ខ្ទម​អ្នកតា​,​ទឹកជ្រោះ​ផ្តាច់​ព្រលឹង​។​គឺ​ទៅដល់​រង្វង់​មូល​រូប​ដំរី​នៅ​ឃុំ​ប្រមោយ​ទីរួមស្រុក​វាលវែង​បងប្អូន​អាច​សួរនាំ​ពលរដ្ឋ​នៅ​ទីនោះ​គេ​នឹង​បង្ហាញផ្លូវ​ទៅកាន់​តំបន់​ទេសចរណ៍​ថ្មី​នេះ​៕S/

​រូបថត ៖ ភ្នំ​សំ​ពរ​ដា​ឡា​លៃ នៅ​ស្រុក​វាលវែង ជា​គោលដៅ​ទេសចរណ៍​ផ្សងព្រេង​ថ្មី​មួយ (​រូប​៖ ភ្នំ​ស្វាយ )​