វៀតណាម​រាយការណ៍​ករណី​ឆ្លង​ក្នុងស្រុក​៩​ករណី​ទៀត​

152
ចែករម្លែក

​ក្រសួង​សុខាភិបាល​វៀត​ណា​ម​កាលពី​ថ្ងៃ​ព្រហស្បតិ៍​ទី​៣០​កក្កដា​បាន​រាយការណ៍ ថា​មនុស្ស​៩​នាក់​ទៀត​បាន​ឆ្លងកូវី​ដ​១៩​នៅក្នុង​ស្រុក និង​ពាក់ព័ន្ធ​នឹង​ការផ្ទុះ​ជំងឺ​នេះ​នៅ​ទីក្រុង​ដា​ណាំង​។​

​តួលេខ​ចុងក្រោយ​នេះ ធ្វើ​អោយ​វៀតណាម​មាន​អ្នក​ឆ្លង​វីរុស​កូរ៉ូណា​នៅក្នុង​ស្រុក​ផ្ទាល់​ចំនួន​៤២​នាក់​ចាប់​តាំងពី​វីរុស​នេះ​បង្ហាញ​ខ្លួន​ឡើងវិញ​កាលពី​ចុង​សប្តាហ៍​។​

​ក្នុងចំណោម​៩​ករណីនេះ មាន​មនុស្ស​៨​នាក់​មក​ពី​ក្រុង​ដា​ណាំង និង​ម្នាក់​នៅ​ក្រុង​ហាណូយ ។​

​បើ​តាម​សារព័ត៌មាន​វៀតណាម ការផ្ទុះ​ជំងឺ​កូវី​ដ​ថ្មី​នេះ បាន​រាលដាល​ទៅ​កាន់​ទីក្រុង​និង​ខេត្ត​វៀតណាម​ចំនួន​៦​នៅក្នុង​រយៈពេល​៦​ថ្ងៃ​មកនេះ​។​

​វៀតណាម​មាន​អ្នក​កើតកូ​វីដ​១៩​សរុប ៤៥៩​នាក់ មិន​មាន​អ្នកស្លាប់​និង​ជាង​៨១.០០០​កំពុង​ដាក់​នៅ​ដោយឡែក​ពី​គេ គឺ​កើន​ពី​ចំនួន​១២.០០០​នាក់​កាលពី​ថ្ងៃ​ចន្ទ​៕ប្រែសម្រួល៖វាសនា

បុគ្គលិក​វេជ្ជសាស្ត្រ​បិទ​សេចក្តីប្រកាស​នៅ​ហាង​ដែល​បុគ្គលិក​ម្នាក់​បាន​ឆ្លងកូវី​ដ​១៩​នៅ​ក្រុង​ហាណូយ កាលពី​ថ្ងៃ​ពុធ​ទី​២៩​កក្កដា​

​ប៉ូលិស​និយាយ​ទៅ​កាន់​ស្ត្រី​នៅ​ផ្លូវដឿង​ហែមមួយ​នៅ​ក្រុង​ហាណូយ កន្លែង​ដែល​អ្នក​រស់នៅ​ទី​នោះ​ម្នាក់​កើតកូ​វីដ​១៩ កាលពី​ថ្ងៃ​ពុធ​

ទីតាំងផ្សាយពាណិជ្ជកម្ម