ពន្ធ​, ពន្ធនាការ​, ពន្ធនាគារ​, កវីនិពន្ធ​, កវីនិពន្ធន៍​, បក្ខសម្ព័ន្ធ​, បក្ខព័ន្ធ​, ជំរឿន​, ដំឡើង​, ដ្បិត

117
ចែករម្លែក

​ដកស្រង់ៈ​វចនានុក្រម​សម្តេច​សង្ឃរាជ ជួន ណាត​

ពន្ធ (​ពន់​) នាមសព្ទ (​សំ​. បា​. ពន្ធ ជា កិ​. ” ចង​, ជាប់​, ជំពាក់ ” ; ពន្ធ​, ពន្ធន៍ ជា ន​. ” ចំណង​, អន្ទាក់​, គ្រឿង ជាប់​, ជំពាក់ ” ) សួយ​, អាករ​ដែល​ប្រជានិករ​ត្រូវ​បង់​តាម​កំណត់​ពន្ធស្រូវ​, ពន្ធទូក​, ពន្ធទាស​, ពន្ធខ្លួន . . . ; ទារពន្ធ​, បង់ពន្ធ ។ ពន្ធដារ ពន្ធ​គ្រប់មុខ : ការបង់​ពន្ធដារ​សម្រាប់​ផែនដី ហៅថា រាជពលី ។ ពន្ធចំពោះ​ពន្ធ​ដីស្រែ​ចម្ការ​ជាដើម ដែល​សាមីខ្លួន​ជា​ម្ចាស់​របស់​ត្រូវ​បង់ ជូន​រាជការ តាម​ចំនួន​ដែលមាន​កម្រិត​ទុកជា​ស្រេច​ក្នុង​បញ្ជី ។ ពន្ធមិនចំពោះ​ពន្ធ​នៃ​គ្រឿង បរិភោគ​និង​គ្រឿង​ប្រើប្រាស់​ផ្សេងៗ​ដូចជា​ពន្ធគយ​និង​រដ្ឋាករ​ជាដើម​ដែល​ជននី​មួយៗ​ត្រូវ​បង់ ជូន​រាជការ ដោយសារ​ខ្លួន​ត្រូវការ​បរិភោគ​ឬ​ប្រើប្រាស់​នូវ​វត្ថុ​ទាំងនោះ ។​

ពន្ធនាការ (​ព័ន​-​ធៈ​–)​នាមសព្ទ ( សំ​. បា​. ) អាការ​ចង​, អាការ​ដែលជា​ប់​, ដែល​ជំពាក់​នៅ​
​មាន​ពន្ធនាការ​រួបរឹត ។​

ពន្ធនាគារ (​ព័ន​-​ធៈ​–)​នាមសព្ទ ( ស​. បា​. ) ផ្ទះ​សម្រាប់​ឃុំ​ខាំង​, គុក ជាប់ពន្ធនាគារ​, ជាប់ឃុំ​នៅ ក្នុង​ពន្ធនាគារ​, នាយក​ពន្ធនាគារ ។​

កវីនិពន្ធ (—​និ​ពន់​)​នាមសព្ទ​(​បា​. ក​វិ + និពន្ធ ) កវី​ជា​អ្នកនិពន្ធ​, អ្នកនិពន្ធ​ខាង​កាព្យ​ឃ្លោង

កវីនិពន្ធន៍ (—​និ​ពន់​)​នាមសព្ទ ( បា​. ក​វិ + និពន្ធ​ន ) ការរៀប​រៀង​, ការ​ចងក្រង​, ការ​តែង​ឆន្ទ របស់​កវី ។​

បក្ខសម្ព័ន្ធ (​ប៉ាក់​-​សំ​-​ព័ន​) នាមសព្ទ ( បា​. ឬ សំ​. ក្ល​. ) ការ​ចងបាច់​គ្នា​ជា​ពួក​ជា​ក្រុម ដើម្បី​ពង្រឹង កម្លាំង​ឲ្យ បាន​រឹងប៉ឹង​មុតមាំ​; ពួក​មនុស្ស​ឬ​ប្រជាពលរដ្ឋ​ដែល​ប្រមូលផ្ដុំ​គ្នា​ជា​ពួក​ដើម្បី​ប្រឆាំង ទប់​ទល់នឹង​ខ្មាំងសត្រូវ ប្រទេស​នេះ​មាន​បក្ខសម្ព័ន្ធ​ដ៏​រឹងប៉ឹង​ណាស់ សត្រូវ​មិនអាច​នឹង​ចូលលុក លុយ​ជិះជាន់​បាន​តាម​អំពើ​ចិត្ត​ទេ ។ ( បារ​. Clan, ligue ) ។​

បក្ខព័ន្ធ (​ប៉ាក់​-​ព័ន​)​នាមសព្ទ ( បា​. សំ​. ក្ល​. ) ការ​ចងបាច់​គ្នា​ជា​ពួក​ជា​ក្រុម​បក្ខពួក ។ សព្វថ្ងៃ​ពាក្យ នេះ ប្រើ​សំដៅយក​អ្នក​ដែលមាន​ចិត្ត​ស្ម័គ្រ ឬ​មាន​សេចក្ដីស្រឡាញ់​ដោយស្មោះ​ត្រង់​ចំពោះ មនុស្ស​ឬ​ចំពោះ​កិច្ចការ​ណាមួយ​បក្ខព័ន្ធ​នៃ​សាធារណរដ្ឋ​, បក្សព័ន្ធ​ខាង​សង្គ្រាម​, បក្សព័ន្ធ​ខាង​សន្ដិភាព ។ ( បារ​. Partisan ) ។​

ជំរឿន​: កិរិយាសព្ទ ត្រួតត្រា​ដើម្បី​ឲ្យ​ចម្រើន​ប្រយោជន៍​ឡើង​; ដាស់តឿន​, ក្រើន​ព្រមាន ឲ្យ​ដឹង​ជាមុន ជំរឿនប្រាក់ពន្ធ​, ជំរឿនមនុស្ស ដើម្បី​ឲ្យ​ដឹង​ចំនួន ។​

ដំឡើង​: កិរិយាសព្ទ ធ្វើ​ឲ្យ​ឡើង​, ធ្វើ​ឲ្យ​ខ្ពស់ជាង​មុន​, ធ្វើ​ឲ្យ​មាន​កម្លាំង​, ធ្វើ​ឲ្យ​ឃើញ​សម្បើម​ដំឡើងពន្ធដារ​, ដំឡើងថ្លៃ​អីវ៉ាន់​, ដំឡើងស្នា​, ដំឡើងគ្រូ​, ដំឡើងឫក​, ដំឡើង​ឫទ្ធិ ។ លើក​ផ្គុំ​រៀប ចំ​តាម​លំនាំ​ស្រាប់ ដំឡើងរទេះ​, ដំឡើងរថយន្ត ។​

​គុណសព្ទ ឈ្មោះ​រដូវ​ដែល​ទឹក​ឡើង រដូវ​ដំឡើង​, ខែ​ដំឡើង ។​

​នាមសព្ទ ឈ្មោះ​រដូវ​ដែល​ទឹក​ឡើង រដូវ​ដំឡើង​, ខែ​ដំឡើង ។​

ដ្បិត​: និបាតសព្ទ ( បុរាណ​ប្រើ​ជា បទ ( បត់ ), ត្បទ ( ត្ប​ត់ ) ប្រហែលជា​ឃ្លាត​ក្លាយ​មកពី បា​. តប្បទ គឺ ត “​នោះ​” + បទ “​ផ្លូវ​, គន្លង​; ហេតុ​, ហេតុការណ៍​; ដំណើរ​” ទេ​ដឹង ? ) ព្រោះ​, ព្រោះ​ហេតុ​, ដោយហេតុ : ស្អែក ខ្ញុំ​នឹង​ទៅ​ប្រជុំ​ពុំ​កើត​ទេ ដ្បិត​ខ្ញុំ​ពុំ​សូវ​ជា ។ ពាក្យកាព្យ បុរាណ​ថា : ទាហាន​ថ្កើង​ដ្បិត​សឹក ធ្វើស្រែ​ដ្បិត​ទឹក ត្រឹក​ពល​ដ្បិត​បាយ សិស្ស​ប្រាជ្ញ​ដ្បិត​គ្រូ ជេរ​ពោល​ដំ​វាយ​ពល​ជា​ដ្បិត​នាយ ហ្វឹក​ហ្វឹ​ន​ខះខំ ។ . . . ( សាស្ត្រា​ច្បាប់ រាជនេតិ ជា​ព្រះ​និពន្ធ នៃ​ព្រះរាជ​សម្ភារ ) ។ ម​. ព​. ត្រឹក និង បទ ២ និ​. ផង ។ ដ្បិតថា . . . និ​. ព្រោះថា . . . ។ ដ្បិតតែ និ​. ព្រោះតែ ។ ដ្បិតអ្វី​? . . . ព្រោះ​អ្វី​? . . . ។​ល​។​