មូលហេតុ​ដែល​អ្នក​គួរ​ងូតទឹក​ត្រជាក់​

222
ចែករម្លែក

​ភាគច្រើន​នៃ​ពួកយើង​ប្រហែលជា​មិន​ធ្លាប់​ចាប់អារម្មណ៍​ទេ​ថា ការ​ងូតទឹក​ត្រជាក់​អាច​ផ្ដល់​ផល ល្អៗ​ចំពោះ​សុខភាព​។ មាន​អ្វី​ខ្លះទៅ​?

១. ធ្វើឱ្យ​ចរន្តឈាម​រត់​កាន់​តែមាន​លក្ខណៈ​ប្រសើរឡើង​
​អ្នក​គួរ​ដឹងថា​ទឹក​ត្រជាក់​អាច​បង្កើន​លំហូរ​ឈាម​ក្នុង​រាងកាយ​ដោយ​បូម​ឈាម​កាន់តែ ច្រើន​ទៅក្នុង​សរីរាង្គ​ចាំបាច់​សំខាន់ៗ​ដែលមាន​អត្ថប្រយោជន៍​ណាស់​សម្រាប់​ប្រព័ន្ធ​ស​សៃ​ឈាម​បេះដូង និង​អាចជួយ​បញ្ចុះ​សម្ពាធ​ឈាម ទប់ស្កាត់​ការឡើង​រឹង​នៃ​ស​សៃ​ឈាម និង​ការលេចឡើង​នូវ ស​សៃ​វ៉ែន​។​

២. ទឹក​ត្រជាក់​ល្អ​សម្រាប់​ទប់ទល់​អាកា​រៈ​នៃ​ជំងឺ​ធ្លាក់​ទឹកចិត្ត
នៅពេល​អ្នក​ងូតទឹក​ត្រជាក់​អ្នកនឹង​មាន​អារម្មណ៍​ប្រសើរ​ជាង​មុន​ដោយ​រំញោច​បញ្ជូន​ចេញពី​សរសៃប្រសាទ​របស់​អ្នក​ទៅ​ខួរក្បាល​។​

៣. ទឹក​ត្រជាក់​ពិតជា​ល្អ​សម្រាប់​សក់​និង​ស្បែក​
​ទោះបី​ជាការ​ងូតទឹក​ក្ដៅ​ជួយ​ឱ្យ​អ្នកមាន​អារម្មណ៍​ធូរស្រាល និង​ស្រួលខ្លួន ប៉ុន្តែ​វា​អាច​កម្ចាត់​នូវ បាក់តេរី​ល្អៗ​ចេញពី​ស្បែ​កបាន​យ៉ាង​ងាយ​ប្រសិនបើ​អ្នក​ងូតទឹក​ក្ដៅ​ខ្លាំង ហើយ​ជាពិសេស ចំណាយពេល​ងូតទឹក​យូរៗ​។ នេះ​ក៏​ព្រោះតែ​វា​បំផ្លាញ​ស្រទាប់​ការពារ​នៃ​ស្បែក​បណ្ដាល ឱ្យ​ស្បែក​ងាយ​នឹង​ស្ងួត​រលាក​។ ការ​ងូតទឹក​ក្ដៅ​ក៏​មិនល្អ​សម្រាប់​សក់​ផងដែរ​ដោយ​វា​អាចធ្វើ ឱ្យ​ស្បែកក្បាល​ស្ងួត ហើយ​សក់​ប្រាកដជា​ងាយ​នឹង​ជ្រុះ​ជាមិនខាន​។ សក់​ក៏​អាច​ប្រែជា​ស្ងួត ហើយ​បែក​ចុង​ដោយ​ងាយ​ព្រោះ​ទឹក​ក្ដៅ​ផងដែរ​។ ដូច្នេះ​កុំ​ងូតទឹក​ក្ដៅ​ពេក​! ដូច្នេះ​ដើម្បី​ជាការ ប្រសើរ​ចូរ​ឧស្សាហ៍​ងូតទឹក​ត្រជាក់ និង​លាង​សម្អាត​សក់​ព្រមទាំង​ស្បែកក្បាល​ជាមួយ ទឹក​ត្រជាក់​។​

៤. បង្កើត​អត្រា​ដុត​រំលាយ​អាហារ​ក្នុង​រាងកាយ​
​ពិតណាស់​ការ​ងូតទឹក​ត្រជាក់​អាចជួយ​បង្កើន​អត្រា​នៃ​ការដុត​រំលាយ​អាហារ​ក្នុង​រាងកាយ​ដែល​ជម្រុញ​សមត្ថភាព​រាងកាយ​ក្នុងការ​ដុតបំផ្លាញ​កាឡូរី​។​

៥. ផ្ដល់​ភាព​ធូរស្បើយ​ដល់​សាច់ដុំ​
​ការ​ងូតទឹក​ត្រជាក់​អាច​ផ្ដល់​ភាព​ធូរស្បើយ​ដល់​សាច់ដុំ​ដោយ​អាច​បំបាត់​អា​ការៈឈឺចាប់​ក្រោយពេល​អ្នកធ្វើ​លំ​ហាត់ប្រាណ ឬ​សកម្មភាព​ខ្លាំងក្លា​ណាមួយ​ទៀតផង​៕ ដោយៈ health.com.kh

ទីតាំងផ្សាយពាណិជ្ជកម្ម