លោក​មី​កា​មី​ម៉ាសា​ហ៊ី​រ៉ូ ឯកអគ្គរាជទូត​ជប៉ុន​ប្រចាំ​កម្ពុជា​ជួប​អភិបាលខេត្ត​ព្រះសីហនុ​

202
ចែករម្លែក

​ដោយ​៖​វណ្ណៈ​/​ខេត្ត​ព្រះសីហនុ​៖​លោក​គួច​ចំរើន​អភិបាលខេត្ត​ព្រះសីហនុ​បាន​អញ្ជើញ​ទទួល​ជួប​លោក​មី​កា​មី​ម៉ាសា​ហ៊ី​រ៉ូ​ឯកអគ្គរាជទូត​ជប៉ុន​ប្រចាំ​កម្ពុជា​ក្នុងឱកាស​ដែល​លោក​ឯកអគ្គរាជទូត​បំពេញ​ទស្សនកិច្ច​ការងារ​នៅ​ខេត្ត​ព្រះសីហនុ​។


​ជំនួប​នេះ​ធ្វើឡើង​នៅ​សាលាខេត្ត​ព្រះសីហនុ​នា​ព្រឹក​ថ្ងៃទី​៣០​កក្កដា​២០២០​ដោយ​ផ្តោតជាសំខាន់​ទៅ​ចំណងមិត្តភាព​និង​កិច្ចសហប្រតិបត្តិការ​ក​ម្ពុ​ជា​ជប៉ុន​។​ក្នុងនោះ​លោក​អភិបាលខេត្ត​ក៏បាន​ជម្រាបជូន​ប្រតិភូ​អំពី​ការអភិវឌ្ឍ​ន៌​ក្នុង​ខេត្ត​ព្រះសីហនុ​លើ​ផ្នែក​សេដ្ឋកិច្ច​ពាណិជ្ជកម្ម​និង​ហេ​ដ្ឋា​រចនា​សម្ព​ន្ធ័​ផ្សេងៗ​តាម​គោលនយោបាយ​របស់​រាជ​រដ្ឋាភិបាល​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ។

​ជាមួយគ្នានេះ​ជំនួយ​របស់​ប្រទេស​ជប៉ុន​ជួយ​ដល់​កម្ពុ​ជារួម​មានការ​ជួយ​អភិវឌ្ឍ​ន៌​ហេ​ដ្ឋា​រចនា​សម្ព​ន្ធ័​ក្នុង​កំពង់ផែ​ស្វយ័ត​ក្រុងព្រះសីហនុ​ជាដើម ក៏ត្រូវ​បាន​លោក​អភិបាលខេត្ត​ព្រះសីហនុ លើក​យកមក​បញ្ជាក់ បង្ហាញ​ពី​កិច្ចសហប្រតិបត្តិការ​ល្អ​របស់​ជប៉ុន​នៅ​កម្ពុជា​ផងដែរ​៕S​

ទីតាំងផ្សាយពាណិជ្ជកម្ម