រថយន្ត​បើក​កៀរ​ម៉ូតូ​ដួល​ត្រូវ​ភ្លើង​ឆេះ​អស់ទាំង​ស្រុង​ធ្វើឱ្យ​ជន​ឌុប​គ្នា​ពីរ​នាក់​រងរបួស​ធ្ងន់​

266
ចែករម្លែក

ដោយៈ​សៅ​វ៉ាន់ឌី​/​ខេត្តព្រះវិហារ​៖​រថយន្ត​មិន​ស្គាល់​អត្តសញ្ញាណ​បាន​បើក​កៀរ​ម៉ូតូ​ឱ្យ​ដួល​ហើយ​ត្រូវ​ភ្លើង​ឆាបឆេះ​អស់ទាំង​ស្រុង​បណ្តាលឱ្យ​ជន​ឌុប​គ្នា​ពីរ​នាក់​រងរបួស​ធ្ងន់​។​រីឯ​អ្នកបើកបរ​រថយន្ត​បាន​បើក​គេចខ្លួនបាត់​។​ហេតុការណ៍​នោះបាន​កើតឡើង​នៅលើ​ផ្លូវជាតិ​លេខ​៩​ស្ថិតក្នុង​ភូមិ​ស្រះ​ឈូក​សង្កាត់​កំពង់​ប្រណាក​ក្រុង​ព្រះវិហារ​កាលពី​ថ្ងៃទី​២៩​កក្កដា​ឆ្នាំ​២០២០​។​

​មន្ត្រីនគរបាល​បានឱ្យដឹងថា​៖​នៅក្នុង​ហេតុ​ការគ្រោះថ្នាក់​ចរាចរណ៍​នេះ​បាន​បង្កឡើង​ដោយ​រថយន្ត​មិន​ស្គាល់​អត្តសញ្ញាណ​បាន​បើក​មក​កៀរ​ម៉ូតូ​មួយគ្រឿង​ម៉ា​ស៊ុយ​ហ្សុ​យ​គី​និ​ច​ពណ៌​ស​ផលិត​ឆ្នាំ​២០១៤​ពាក់​ស្លាក​លេខ​ព្រះវិហារ​1B7299​។​បណ្តាលឱ្យ​ផ្ទុះ​ឆេះ​អស់​ខូចខាត​ទាំងស្រុង​និង​ឱ្យ​មនុស្ស​ពីរ​នាក់​រងរបួស​ធ្ងន់​។​

ប្រភព​ដដែល​បាន​បន្តថាៈ​ជនរងគ្រោះ​ឈ្មោះ​វឿន​វណ្ណា​ភេទ​ប្រុស​អាយុ​១៧​ឆ្នាំ​ជា​សិស្ស​នៅ​ភូមិ​ភារកិច្ច​សង្កាត់​ប៉ាល​ហាល​ក្រុង​ព្រះវិហារ​រងរបួស​ធ្ងន់​។​ម្នាក់ទៀត​ឈ្មោះ​វន​មីនា​ភេទ​ប្រុស​អាយុ​១៨​ឆ្នាំ​ជា​សិស្ស​នៅ​ភូមិ​ប្រមេរ​ឃុំ​ប្រមេរ​ស្រុក​ត្បែងមានជ័យ​រងរបួស​ធ្ងន់​។​

​មន្ត្រីនគរបាល​បានឱ្យដឹង​ទៀតថាៈ​សមត្ថ​កិច្ច​កំពុងបើក​ការស៊ើបអង្កេត​ស្រាវជ្រាវ​រក​អត្តសញ្ញាណ​អ្នកប្រព្រឹត្ត​ដែល​បាន​បើករថយន្ត​បង្ក​ការគ្រោះថ្នាក់​ដល់​អ្នកដទៃ​ហើយ​មិន​នៅ​ទទួលខុសត្រូវ​ដើម្បី​នាំខ្លួន​មក​ដោះស្រាយ​តាមច្បាប់​៕S/​

ទីតាំងផ្សាយពាណិជ្ជកម្ម