ណាសាត្រៀមបង្ហោះយានស្រាវជ្រាវភពអង្គារ Perseverance នៅថ្ងៃនេះដើម្បីចង់ដឹងថាមានជីវិតនៅទីនោះឬអត់

191
ចែករម្លែក

អង្គការណាសាគ្រោងនឹងបាញ់បង្ហោះយានទំហំប៉ុនរថយន្ត SUV ទៅកាន់ភពព្រះអង្គារនៅថ្ងៃព្រហស្បតិ៍ទី ៣០ ខែកក្កដានេះ ដោយសង្ឃឹមឆ្លើយនូវសំណួរមួយ គឺ តើមានជីវិតនៅលើភពក្រហមនេះឬទេ?

យាន Perseverance នឹងហោះនៅលើរ៉ុក្កែត United Launch Alliance Atlas V នៅម៉ោង ៧ និង ៥០ នាទីព្រឹកពីទីក្រុងខេបខាណាវើរ៉ល រដ្ឋផ្លរីដា ហើយគ្រោងនឹងទៅដល់ភពក្រហមនេះនៅខែកុម្ភៈឆ្នាំ ២០២១ ។

ការចុះចតនៅលើភពព្រះអង្គារត្រូវបានពិពណ៌នាថា “ការភ័យខ្លាច ៧ នាទី” ប៉ុន្តែប្រសិនបើយានចុះចតជោគជ័យ វានឹងធ្វើដំណើរទៅកាន់ក្រហូងហ្សេរ៉ូ (Jerzo Crater) ដែលអ្នកវិទ្យាសាស្ត្រប៉ាន់ស្មានថាជាបឹងកាលពី ៣,៥ ពាន់លានឆ្នាំមុន។

នៅទីនោះ យាន Perseverance នឹងស្វែងរក “ជីវឧស្ម័ននៃជីវិតអតិសុខុមប្រាណនាពេលអតីតកាល” និងប្រមូលសំណាកថ្មតូចៗពីផ្ទៃភពអង្គារដើម្បីយកមកផែនដីវិញក្នុងឆ្នាំ ២០២៦។

យានថ្លៃនេះនឹងមិនធ្វើដំណើរតែវានោះទេ ខណៈវានឹងត្រូវបានអមដំណើរដោយឧទ្ធម្ភាគចក្រ ឈ្មោះថា Ingenuity។

អង្គការណាសាប្រៀបធៀបបេសកកម្មនេះទៅនឹង “សម័យកាលនៃបងប្អូនត្រកូលរ៉ាយ” ព្រោះវាជាលើកដំបូងនៅក្នុងប្រវត្តិសាស្ត្រដែលឧទ្ធម្ភាគចក្រនឹងហោះលើភពផ្សេងមួយទៀត៕ ដោយ៖ កញ្ញាដាលីស