តារាស្រីម៉ាឡេស៊ី មីសែល យ៉ូ បង្ហាញការឈឺចាប់អំឡុងពេលធ្វើតេស្តរកកូវីដ១៩

240
ចែករម្លែក

តារាសម្តែងម៉ាឡេស៊ី នាង មីសែល យ៉ូ ល្បីឈ្មោះខាងសម្តែងជាតួអង្គរឹងប៉ឹងក្នុងរឿងដូចជា រឿង Yes, Madam (១៩៨៥) រឿង Wing Chun (១៩៩៤) និងរឿង Crouching Tiger, Hidden Dragon (២០០០)។

ប៉ុន្តែត្បិតអ៊ីចឹងក៏ដោយ តារាស្រីអាយុ ៥៧ ឆ្នាំរូបនេះនៅតែប្រែពីក្លាហានទៅជាភ័យខ្លាច នៅពេលនាងថ្មីៗនេះបានធ្វើតេស្តរកមេរោគកូរ៉ូណា បន្ទាប់ពីបានធ្វើដំណើរទៅអូស្ត្រាលីដើម្បីធ្វើការ។

នាងយ៉ូ ដែលរស់នៅជាមួយដៃគូជនជាតិបារាំងរបស់នាងគឺប្រធានសហព័ន្ធយានយន្តអន្តរជាតិលោក ហ្សង់ ថូត អាយុ ៧៤ ឆ្នាំបានជាប់នៅទីក្រុងប៉ារីសក្នុងអំឡុងពេលបិទប្រទេសបារាំងដើម្បីទប់ស្កាត់ជំងឺរាតត្បាត។

កាលពីថ្ងៃទី ១៧ ខែកក្កដានាងបានបង្ហើបនៅលើបណ្តាញសង្គមថានាងកំពុងធ្វើដំណើរទៅកាន់ទីក្រុងស៊ីដនីដើម្បីធ្វើការហើយបានបង្ហោះរូបថតខ្លួននាងពាក់ម៉ាស់ ពាក់របាំងមុខ វ៉ែនតា និង​ មួកនៅអាកាសយានដ្ឋាន។

កាលពីថ្ងៃពុធ ទី ២៩ ខែកក្កដា នាងបានបង្ហោះរូបថតរបស់នាងកំពុងឱ្យគេរុកសំឡីក្នុងច្រមុះ ដោយបង្ហាញទឹកមុខឈឺចាប់យ៉ាងខ្លាំង។

នាងបានសរសេរថា “ការធ្វើតេស្តលើកទី ២ សុំទោសដែលបង្ហាញពីភាពកំសាកទន់ខ្សោយ”។ នាងបានបន្ថែមថានាងនៅសល់ ៤ ថ្ងៃទៀតនឹងរួចផុតពីការបង្ខាំងខ្លួន១៤ថ្ងៃ៕ ដោយ៖ កញ្ញាដាលីស

នាង មីសែល យ៉ូ​កំពុងឱ្យពេទ្យធ្វើតេស្តរកកូវីដ១៩