ពេជ្រ អា​វី​ហ្សា មិនឱ្យ​ស្ងាត់​ចុងខែ​នេះ​លេង​ទឹក​បង្អួត​សម្រស់​ស៊ិច​ស៊ី​

149
ចែករម្លែក

ភ្នំពេញៈ បើទោះបីជា​ស្ថានភាព​ទីផ្សារ​សិល្បៈ​មានការ​ងារ​ច្រើន​រង​នូវ​ផលប៉ះពាល់​ពី​ជំងឺ​កូ​វិដ ១៩ ក៏ដោយ​ សម្រាប់​តារា​សម្តែង​ស្រី ពេជ្រ អា​វី​ហ្សា បង្ហាញ​អារម្មណ៍​រីករាយ​ហាក់បីដូចជាមិនសូវ​ខ្វល់​ ដោយ​ដើរលេង​ធម្មតា​ហើយ​ជាពិសេស​ហែល​ទឹក​បង្អួត​សម្រស់​ស៊ិច​ស៊ី​លេងខ្លួនជាថ្មី​ទៀតហើយ​។​

មិនឱ្យ​ស្ងាត់​ព័ត៌មាន និង​ការចាប់អារម្មណ៍​លើ បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក​តារា សម្តែង​កញ្ញា ពេជ្រ អា​វី​ហ្សា បង្ហោះ​រូប​ជាច្រើន​បង្អួត​សម្រស់​ក្នុង​ឈុត​ប៊ី​គី​នី​ហែល​ទឹកជាមួយ​ទឹកមុខ​សប្បាយ រីករាយ​ខណៈ​មាន​អ្នកគាំទ្រ និង​ប្រុសៗ​ជាច្រើន​នាំគ្នា​ពេញចិត្ត​និង​សរសើរ​នាង​ពេល​បញ្ចេញសាច់​ទ្រលុកទ្រលន់​គួរឱ្យ​ក្នាញ់​។​
​ ​
​កញ្ញា ពេជ្រ អា​វី​ហ្សា បាន​ផ្ញើ​សារ​ប្រាប់ រស្មី​កម្ពុជា នៅ​ព្រឹក​ថ្ងៃទី​៣០ ខែកក្កដា ឆ្នាំ​២០២០ នេះ​ថា នាង​ទៅលេង​ធម្មតា​ដូច​គេ​ដូច​ឯង​ទេ ​គឺ​មិនសូវ​ហ៊ាន​ស៊ិច​ស៊ី​ខ្លាំង​នោះទេ​។ នាង​ខ្លាចមានការ​រិះគន់ ​ប៉ុន្តែ​ទោះបីជា​យ៉ាង​ណាក៏សូម​អគុណ​ដល់​អ្នកគាំទ្រ និង​មហាជន​ទាំងអស់ នៅតែ​ពេញចិត្ត​ចំពោះ​នាង​ជាប់​រហូតមក​។

សូមបញ្ជាក់ថា ពេជ្រ អា​វី​ហ្សា ជា​តារា​ស្រី​ស្អាត​ទទួល​ការចាប់អារម្មណ៍​ជាខ្លាំង​ទាំង​លើ បណ្តាញ​សង្គម និង​ក្នុង​វិស័យ​សិល្បៈ​។ គ្រាន់តែ​ថតរូប​លេងៗ​បញ្ចេញ​ដើមទ្រូង​សាច់​ទ្រលុក ទ្រលន់​បន្តិចបន្តួច​សោះ​បែរជា​មានការ​ពេញចិត្ត និង​ចាប់អារម្មណ៍​យ៉ាងខ្លាំង​ក្លា​។​
​ ​
​ពេជ្រ អា​វី​ហ្សា ក៍​ជា​តារា​ស្រី​ម្នាក់​មានចិត្ត​សប្បុរ​ធម៌​ដោយបាន​បរិច្ចាក​ថវិកា​មួយចំនួន​ជូន​ដល់ រាជរដ្ឋាភិបាល ក្នុងការ​យុទ្ធនាការ​ទប់ស្កាត់ ជំងឺ​កូ​វីដ​១៩​។ ជាមួយគ្នា​នោះ​កាលពី ខែមីនា កន្លងមក​នៅក្នុង ឆ្នាំ​២០២០ នាង​ត្រឡប់មក​ចាប់​ដៃគូ​ជាមួយ​តារា​ប្រុស​លោក អេ​ន ឌី វិញ​ដោយ ថតរូប​គូស្នេហ៍​ជាមួយគ្នា​យ៉ាង​ល្អូកល្អិន​ហើយ​បាន ថត​សម្តែង​បទ​ចម្រៀង​ជាមួយគ្នា ដែលមាន​ចំណងជើង​ថា “​ស្នេហា​ក្នុង​សុបិន​” ទៀតផង​៕ ដោយៈ បូ​រិ​ន​/Ha