ថ្ងៃទី​៣១ ខែកក្កដា ឆ្នាំ​២០២០

110
ចែករម្លែក

ឆ្នាំជូត
​រាសី​ល្អជា​មធ្យម​។​នៅថ្ងៃនេះ​ដួង​រាសី​របស់លោក​អ្នក​មិន​គាប់ប្រសើរ​ទេ​គឺ​តែងមាន​ក្រុម​បាបមិត្ត​ចាំតែ​យាយី​ប៉ង​អាក្រក់​ប៉ុណ្ណោះ ដូច្នេះ​គប្បី​មានការ​ប្រយ័ត្នប្រយែង​ទើប​ឆ្លង​ផល​លំបាក​ទាំងពួ​ង​ទៅរួច​។​ ក្រៅពីនេះ​ស្ត្រី​មេផ្ទះ​ចូរ​ប្រយ័ត្ន​កូនតូចៗ​ឬ​ក្រុម​នុស្ស​ចាស់​កើត រោគ​ជំងឺ​ដោយ​ប្រការ​ណាមួយ​។​ចំពោះ​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​ក្នុងថ្ងៃនេះ​ការរក​ផល​ចំណូល​ជួប​ការលំបាក ហើយ​ទាល់តែ​ស្វះស្វែង​បន្តិច​ទើប​ប្រាក់កាស​ហូរ​ចូល​គ្រាន់​ទប់ទល់​។​

​រីឯ​សេចក្តីស្នេហា​កំលោះ​ក្រមុំ​មានដំណើរ​ថយក្រោយ​ដូចនេះ​ចូរ​ប្រយ័ត្ន​អ្នក​ទី​៣​ចូលមក​ឡូកឡំនាំ​កើត​ជម្លោះ​វិវាទ​ឡើង​៕

ឆ្នាំឆ្លូវ
​រាសី​ល្អជា​មធ្យម​។ នៅថ្ងៃនេះ​លោកអ្នក​ជួប​រឿង​រាវ​រកាំរកូស​ក្នុង​កិច្ចការងារ​ច្រើន​ដូច្នេះ​គួរ​ពង្រឹងតួនាទី​ការងារ​របស់​ខ្លួនឯង​ឱ្យបាន​ខ្លាំងក្លា​ឡើងវិញ​។​លោកអ្នក​ត្រូវ​រវៀសរវៃ​ដៃជើង​ទើប​កិច្ចការងារ​រីកលូតលាស់​ជាង​នេះ​ទៅរួច​។​បើជា​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​ពេលនេះ​លោកអ្នក​ត្រូវ​រែកពន់​ភាពលំបាក​លំបិន​មិនតិច​ដែរ​ទេ​ព្រោះតែ​ចំណូល​តិច ឯ​ការចំណាយ​វិញ​គ្រប់​សារពើ​។

​រីឯ​បញ្ហា​ស្នេហា​ប្រុស​ស្រី​កុំ​គប្បី​មានចិត្ត​ស្រាល​ផ្ទុក​កំហឹង​ក្នុង​ខ្លួន​នាំ​កើត​តែ​រឿង​រាវ​ឥតមាន​ធូរស្បើយ​៕

ឆ្នាំថោះ
​រាសី​ខ្ពស់ត្រដែត​។​នៅថ្ងៃនេះ​ដំណើរ​ជីវិត​របស់លោក​អ្នកមាន​ការ​ធូរស្បើយ​ពី​ទុក្ខលំបាក​គ្រាន់​គាប់ប្រសើរ​ឡើងវិញ​ហើយ​ធ្វើ​អ្វី​ក៏មាន​ការ​ជឿនលឿន​គួរសម​ផង​។​ ចំពោះ​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​មិន​ថា​ទី​ឆ្ងាយ​ជិត​តែង​ទទួលជោគជ័យ​ដោយ​កើប​ផលចំណេញ​ត្រឡប់មកផ្ទះ​វិញ​គួរ​ជាទី​កក់ក្តៅ​។​ការធ្វើដំណើរ​ឆ្ងាយ​ជិត​ចូរ​កុំ​គប្បី​បើកបរ​លឿន​ព្រោះ​ពុំ​សូវ​មាន​សុ​វត្តិភាព​ប៉ុន្មាន​ទេ​ប្រយ័ត្ន​ឧប្បត្តិហេតុ​យាយី​។​

​រីឯ​សម្ព័ន្ធ​ស្នេហា​កំលោះ​ក្រមុំ​មាន​ភាព​ភ្លឺ​ថ្លា​ហើយ​កំពុងមាន​ភាព​ផ្អែមល្ហែម​ប្រពៃ​ណាស់​ផង​៕

ឆ្នាំរោង
​រាសី​ល្អជា​មធ្យម​។ នៅថ្ងៃនេះ​ដំណើរ​ជីវិត​របស់​លោកអ្នក​ល្អប្រសើរ​គួរសម​ម្ល៉ោះហើយ​បើ​ចង់ សម្រុក​ការងារ​អ្វី​អាច​ធ្វើបាន​ហើយពី​ព្រោះថា​ផ្លែផ្កា​ដែលជា​ផល​ល្អៗ​តែង​ហុច​មកវិញ​ជានិច្ច​។​ក្នុងអំឡុង​ពេលនេះ​ទាំង​ស្ត្រី​បុរស​អ្វីៗ​ចាប់ផ្តើម​ល្អប្រសើរ​ហើយ​បើ​ចង់​ទំនាក់ទំនង​អ្វី​តែង​ហុច​ផល មកវិញ​គ្រាន់​ជាទី​កក់ក្តៅ​មួយចំនួន​ផង​។ សម្រាប់​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​លោកអ្នក​ជួបប្រទះ នូវ​រឿងរ៉ាវ​ប្រទាំង​ប្រទើស​ច្រើន​ហើយ​បើ​ចេះ​ធ្វើគ​ធ្វើ​ថ្លង់​ខ្លះ​ដោយ​មិន​តបត​ជាមួយ​ក្រុមមនុស្ស​បាបមិត្ត​ទើប​មាន​ភាព​សុខដុម​ទៅរួច​។​

រីឯ​សេចក្តីស្នេហា​ប្រុស​ស្រី​បើ​លោកអ្នក​ចង់​ធ្វើការ​ជ្រើ់សរើស​គូស្រករ​តែង​ជួប​គូព្រេង​ពិត​ដូច​សេចក្តី​ប្រា​ថា្ន ៕

ឆ្នាំម្សាញ់
​រាសី​ល្អជា​មធ្យម​។​ថ្ងៃនេះ​បើ​ប្រកបការងារ​លោកអ្នក​អាចមាន​ក្រុមមនុស្ស​និយាយ​បញ្ឆេះ​ឱ្យ​ក្តៅចិត្ត​ឬ​ទម្លាក់កំហុស​អ្វីមួយ​ម្ល៉ោះហើយ​គប្បី​មានការ​ប្រយ័ត្នប្រយែង​បន្តិច​ទើប​អាច​ចៀសផុត រឿងរ៉ាវ​អាក្រក់​ទាំងពួង​ទៅរួច​។​ការរស់នៅ​មាន​ភាព​សុខដុម​និង​មាន​ភាព ស្រស់​ស្រាយ​ប្រពៃ ណាស់​ផង​។​ចំពោះ​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​លោកអ្នក​មិន​គប្បី​មានចិត្ត​ឆាប់​ប្រកែប្រកាន់​ឬ​ចិត្ត​ច្រណែនឈ្នានីស​លោភលន់​ច្រើន​ប្រយ័ត្ន​ឥត​ការ​អ្វី​សោះ​យក​រឿង​រាវ​ក្តៅក្រហាយ​ដាក់ខ្លួន​មានតែ​រឿង​រាវ​អាក្រក់​កើតឡើង​។​

រីឯ​បញ្ហា​ស្នេហា​កំលោះ​ក្រមុំ​កុំ​គប្បី​ជ្រួលជ្រើម​តាម​មិត្តភក្តិ​ប្រយ័ត្ន​រែកពន់​ទុក្ខសោក​មកវិញ​គ្មាន​នរណា​ជួយ​កើត​៕

ឆ្នាំមមី
​រាសី​ល្អជា​មធ្យម​។​នាពេលនេះ​ឃើញថា​ដំណើរ​ជីវិត​របស់លោក​អ្នកមាន​បញ្ហា​កំប៉ិក កំប៉ុក និង រឿង​រាវ​កកូរ​ផ្លូវចិត្ត​ច្រើន​ធ្វើឱ្យ​មិនសូវ​ស្រួល​ចិត្ត​ឡើយ​។​សម្រាប់​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​មិនមាន​អ្វី​ប្រែប្រួល​ប្តូរផ្លាស់​គួរកត់សម្គាល់​ទេ​គឺ​ដូច​សព្វមួយដង​។​ចំណែក​ការធ្វើដំណើរ​ឆ្ងាយ​ជិត​មាន​ការប្រទាំងប្រទើស​ជាមួយ​អ្នកដទៃ​ច្រើន​ដូចនេះ​ត្រូវ​ប្រុងប្រយ័ត្ន​ជានិច្ច​ទើប​គ្មាន​បញ្ហា​អាក្រក់​មក​បៀតបៀន​យាយី ។​

​រីឯ​បញ្ហា​សេចក្តីស្នេហា​ប្រុស​ស្រី​មានការ​ចាប់កំហុស​និង​យក​ភាព​ប្រចែប្រច័ណ្ឌ​ដាក់ខ្លួន​ច្រើន​៕

ឆ្នាំមមែ
​រាសី​ខ្ពស់ត្រដែត​។​នៅថ្ងៃនេះ​ផ្តល់​ផល​ល្អ​សម្រាប់​លោកអ្នក​សម្រុក​ការងារ​ឬ​ចរចា​អ្វីមួយ​ពីព្រោះថា​តែង​ទទួលជោគជ័យ​ជានិច្ច​។​ថ្ងៃនេះ​វិញ​ការប្រកប​កិច្ចការ​អ្វី​ឃើញថា​មានការ​ជឿនលឿន​ទៅមុខ​និង​តែ​សម្រេច​ដល់​គោលដៅ​ថែមទៀត​។​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​ឃើញថា​មានការ​ជឿនលឿន​ទៅមុខ​ប្រពៃ​ហើយក៏​ផ្តល់​ផល​ល្អ​ក្នុងការ​ប្រកប​រប​ររ​យះ​ពេល​ខ្លីៗ​ផង​។​

​រីឯ​បញ្ហា​សេចក្តីស្នេហា​កំលោះ​ក្រមុំ​បើ​លោក​អ្នកមាន​ជម្លោះ​វិវាទ​ហើយ​ចង់​ធ្វើការ​ដោះស្រាយ​ជា​ពេលវេលា​ល្អ​ប្រពៃ​បំផុត​៕

ឆ្នាំវក
​រាសី​ល្អជា​មធ្យម​។​នៅថ្ងៃនេះ​ដួង​រាសី​របស់លោក​អ្នកឃើញ​ថា​មានការ​ចម្រើន​លូត លាស់​សន្សឹមៗ​ទៅមុខ​ហើយ​ធ្វើ​អ្វី​ក៏​តែង​សម្រេច​ជោគជ័យ​មួយចំនួន​វិលត្រឡប់​មកវិញ​ដែរ​។​ទាំង​ស្ត្រី​បុរស​ការប្រកប​ការងារ​លោក​អ្នក​ត្រូវធ្វើ​ដោយ​សេចក្តី​ស្ងប់​ហើយ​មិនត្រូវ​យក​ភាព​មោហៈ​ទោសៈ​ដាក់ខ្លួន​ឡើយ​ទើប​ប្រសើរ​ហោង​។​ចំពោះ​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​ការចេញ​ធ្វើ​ជំនួញ​មិន​ថា​ផ្លូវគោក​ផ្លូវទឹក​ផ្លូវអាកាស​ក្តី​តែងមាន​ភាព​សុខដុម​ហើយ​ផល​កម្រៃ​ទៀតសោត​បាន​គ្រាន់​បំពេញ​បំពង់​អញ្ចឹង​ដែរ​។​

​រីឯ​បញ្ហា​សេចក្តីស្នេហា​ប្រុស​ស្រី​មានការ​ខ្វាយខ្វល់​និង​ប្រចែប្រច័ណ្ឌ​ច្រើន​ដោយសារ​ម្នាក់ៗ​មិនសូវ​យកចិត្តទុកដាក់​គ្នា​ដូច​ជាទី​ពេញចិត្ត​នោះឡើយ​៕

ឆ្នាំរកា
​រាសី​ល្អជា​មធ្យម​។​នៅថ្ងៃនេះ​លោកអ្នក​ធ្វើ​អ្វី​ក៏ដោយ​តោង​តែ​ប្រយ័ត្ន​ពិសេស​ការប្រកប​ការងា​រ​ឬ​ធ្វើ​អ្វីមួយ​មិន​ត្រូវឱ្យ​សំខាន់​ពេក​ទេពី​ព្រោះថា​ផល​ប៉ះទង្គិច​នោះ​ក៏មាន​ច្រើន​ចំពោះមុខ​ផង​។ ​ការរស់នៅ​ងាយ​មាន​បញ្ហា​អាក្រក់​ជាមួយ​អ្នកដទៃ​ណាស់​គប្បី​ប្រយ័ត្ន ប្រយែង​។​ អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​វិញ​លោកអ្នក​មានដំណើរ​ជីវិត​ជួប​ផល​ប៉ះទង្គិច​ច្រើន ដូចនេះ​ទោះ​ធ្វើ​អ្វី​ក៏ដោយ​ប្រយ័ត្ន​ថ្លោះធ្លោយ​ធ្លាក់​ក្នុង​គ្រោះ​ចាញ់បោក​គេ​។​

​សម្ព័ន្ធ​ស្នេហា​ប្រុស​ស្រី​មាន​ភាព​សោះកក្រោះ​ងាយ​ទាំង​កើត​ជម្លោះ​វិវាទ​និង​ងាយ​ទាំង​ត្រូវរ៉ូវ​គ្នា​៕

ឆ្នាំច
​រាសី​ស្រុតចុះ​។​នៅថ្ងៃនេះ​បើ​មានការ​សម្រេចចិត្ត​អ្វី​លោកអ្នក​គប្បី​មានការ​ប្រយ័ត្ន ប្រយែង​ពីព្រោះ​ងាយ​ភ្លាំងភ្លាត់​និង​កើតជា​បញ្ហា​ណាស់​។​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​វិញ​ចំណូល​មិន​ជួប​ការលំបាក​ច្រើន​ឡើយ​ពិសេស​អាច​បណ្តាក់ទុន​ទី​ជិត​ឆ្ងាយ​តែង​ទទួល ផល​ល្អៗ​ថែមទៀត​។​ការធ្វើដំណើរ​ទីជិត​ឆ្ងាយ​ពុំ​សូវ​មាន​សុ​វត្តិភាព​ប៉ុន្មាន​ទេ​ចូរ​ប្រយ័ត្ន​ឧប្បត្តិហេតុ​យាយី​បន្តិច​។​

​រីឯ​បញ្ហា​ស្នេហា​កំលោះ​ក្រមុំ​ឬ​ពោះម៉ាយ​មេម៉ាយ​ក្តី​បើ​ចង់​ធ្វើការ​ជ្រើសរើស​គូស្រករ​ពុំ​សូវ ល្អ​ដែរ​ព្រោះ​ច្រើន​ជួប​គូកម្ម​ច្រើនជាង​គូព្រេង​៕

ឆ្នាំកុរ
​រាសី​ខ្ពស់ត្រដែត​។​នៅថ្ងៃនេះ​ផ្តល់​ផល​ល្អ​សម្រាប់​លោកអ្នក​ចរចា​ឬ​សម្រុះសម្រួល​អ្វីមួយ​ពីព្រោះថា​ការទទួល​ជោគជ័យ​ដូច​គាប់​បំណង​នោះ​មាន​ខ្ពស់​។​សម្រាប់​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​វិញ​មានការ​ចម្រើន​លូតលាស់​ទៅមុខ​ដូច្នេះ​ជា​ឱកាសល្អ​ក្នុងការ​ផ្លាស់ប្តូរ​មុខរបរ​ឬ​បើក​ធ្វើ​ជំនួញ​តូចធំ​បំផុត​។​ក្នុង​រង្វង់​គ្រួ​សារបើ​លោក​អ្នកមាន​ជម្លោះ​វិវាទ​ជា​ឱកាសល្អ​ក្នុងការ​ផ្សះផ្សា​ផងដែរ​។​

​រីឯ​សម្ព័ន្ធ​ស្នេហា​កំលោះ​ក្រមុំ​ឬ​ពោះម៉ាយ​មេម៉ាយ​ក្តី​មានការ​យកចិត្តទុកដាក់​និង​ផ្អែម ល្ហែម​ល្អ​ចំពោះ​គ្នា​គ្រាន់បើ​៕

ទីតាំងផ្សាយពាណិជ្ជកម្ម