ក្រសួងសុខាភិបាល​ស្នើ​សមត្ថកិច្ច ចាប់ខ្លួន អ្នក​នាំចូល​ចែកចាយ​ឱសថ ACNE & SPOT CLEARING និង Beautiful ទៅ​ផ្តន្ទាទោស​

214
ចែករម្លែក

ដោយៈ មេសា​/ភ្នំពេញៈ សេចក្តីប្រកាស​ព័ត៌មាន​របស់​ក្រសួងសុខាភិបាល ចុះ​កាលបរិច្ឆេទ​ថ្ងៃទី ២៩ ខែ កក្កដា ហើយ​បង្ហោះ​នៅលើ​ហ្វេ​ស​ប៊ុ​របស់​ក្រសួង កាលពី​យប់​ថ្ងៃទី ៣០ ខែ កក្កដា ឆ្នាំ ២០២០ នេះ​អះអាងថា ក្រសួង​បាន​ស្រាវជ្រាវ​រកឃើញ​ឱសថ ២ មុខ ដែលជា​ឱសថ​គ្មាន​លេខ​បញ្ជិកា និង គ្មាន​ការទទួលស្គាល់​ពី​ក្រសួងសុខាភិបាល គឺ ១. ACNE & SPOT CLEARING និង ២. Beautiful ហើយ​ក្រសួងសុខាភិបាល​បានដាក់​ចេញ​នូវ​វិធានការ ៤ ចំណុច​ដល់​អ្នកពាក់ព័ន្ធ​ក្នុងការ​អនុវត្ត​ន៍ចំពោះ​ឱសថ​ទាំង ២ មុខ​នេះ គឺ ៖


១. គ្រប់​អភិបាល នៃ គណៈ​អភិបាល​រាជធានី ខេត្ត ត្រូវ​ណែនាំ​ដល់​លោក លោកស្រី ជា​ប្រធាន​មន្ទីរ​សុខាភិបាល រាជធានី ខេត្ត ផ្សព្វផ្សាយ​ឱ្យបាន​ទូលំទូលាយ​ដល់​គ្រប់​សេវា​សុខាភិបាល​ឯកជន និង គ្រឹះស្ថាន​លក់​ឱសថ​ទាំងអស់ បញ្ឈប់​ការប្រើប្រាស់ និង តាំង​លក់​ឱសថ​ឈ្មោះ ១. ACNE & SPOT CLEARING និង ២. Beautiful គ្មាន​បញ្ជិកា នេះ​តទៅទៀត ។​


២. ភ្នាក់ងារ​ត្រួតពិនិត្យ​ឱសថ នៃ នាយកដ្ឋាន​ឱសថ ចំណីអាហារ បរិក្ខារ​ពេទ្យ និង គ្រឿងសម្អាង ត្រូវ​សហការ​ជាមួយ​មន្ទីរ​សុខាភិបាល​រាជធានី ខេត្ត វេជ្ជបណ្ឌិត ឱសថការី អ្នក​ប្រកប​វិជ្ជាជីវៈ​វិស័យ​សុខាភិបាល និង អាជ្ញា​ធរមាន​សមត្ថកិច្ច ដើម្បី តាមដាន​រក​ជនខិលខូច​មក​ផ្តន្ទាទោស និង ប្រមូល​ឱ​ស​១. ACNE & SPOT CLEARING និង ២. Beautiful មក​កម្ទេចចោល ។​


៣. លោក លោកស្រី ឱសថការី​ដែល​ទទួលបន្ទុក​បច្ចេក​ទេស នៃ គ្រឹះស្ថាន​លក់​ឱសថ​ទាំងអស់ ត្រូវ​បញ្ឈប់​ការចែក​ចាយ និង តាំង​លក់​ឱសថ​ឈ្មោះ ១. ACNE & SPOT CLEARING និង ២. Beautiful គ្មាន​លេខ​បញ្ជិកា​នេះ​ជាបន្ទាន់ ។​
៤. ក្រសួងសុខាភិបាល នឹងមាន​វិធានការ​តឹងរ៉ឹង​ទៅតាម​ផ្លូវច្បាប់​ចំពោះ​ជនខិលខូច សេវា​សុខាភិបាល​ឯកជន និង គ្រឹះស្ថាន​លក់​ឱសថ​ទាំងអស់​ដែល​នៅតែ​បន្ត​ចែកចាយ និង តាំង​លក់​ឱសថ​ខុសច្បាប់​ខាងលើ ។​


​សេចក្តីប្រកាស​ដដែល​ប​ន្ថែ​ម​ថា ក្នុងករណី​ប្រទះឃើញ​ជន​ណា​ចែកចាយ ឬ តាំង​លក់​ឱសថ​ខាងលើ ឬ ករណី​ត្រូវការ​ព័ត៌មាន​បន្ថែម សូម​ទំនាក់​ទូរស័ព្ទ​លេខ ០១១ ៥៧៤ ៧៨៧, ០១២ ៩៨៣ ៣៣៤ , ០១២ ៨៩២ ០២២, ០១៧ ៦០៦ ៦៧០, ០១២ ៥៦២ ៤៤៦, ០១៧ ៨៦៦ ៧៦០ ៕ Kh/Ha

ឱសថ​ឈ្មោះ ១. ACNE & SPOT CLEARING និង ២. Beautiful ដែល​ក្រសួងសុខាភិបាល​ហាមឃាត់​ចែកចាយ ហើយ​ថា​នឹង​ចាត់វិធានការ​តាមច្បាប់ (​រូបៈ ក្រសួងសុខាភិបាល )

ទីតាំងផ្សាយពាណិជ្ជកម្ម