ភ្លៀង​កក់ខែ​លាយ​លំនឹង​ខ្យល់ព្យុះ រលំ​ផ្ទះ​ប្រជាពលរដ្ឋ​មួយ​ខ្នង​នៅ​ស្រុក​សូទ្រនិគម​

1524
ចែករម្លែក
  • 53
    Shares

ដោយ​: គូលែន / សៀមរាប​: ផ្ទះ​ប្រជាពលរដ្ឋ​មួយ​ខ្នង​ត្រូវបាន​ខ្នង​វាយ​ប៉ើ​ក​ធ្លាក់​ពី​ជើងតាង ខូចខាត​ទាំងស្រុង ខណៈពេលដែល​នៅ ល្ងាច​ថ្ងៃទី​០៦ ខែមេសា ឆ្នាំ​២០១៨ មាន​ភ្លៀង​កក់ខែ​មួយ​មេ ហើយ​លាយឡំ​ជាមួយ​ខ្យល់​កន្ត្រាក់​ផង​។ ក្នុង​ហេតុការណ៍​នោះ មិនបាន​ធ្វើ​ឲ្យ​ម្ចាស់ផ្ទះ​រងគ្រោះថ្នាក់​ដល់​ជីវិត​ឡើយ​។

​ហេតុការណ៍​គ្រោះថ្នាក់​ដោយ​ខ្យល់ព្យុះ​នេះ​កើតឡើង​នៅវេលា​ម៉ោង​១៦ ថ្ងៃទី​៦ ខែមេសា ឆ្នាំ​២០១៨ ស្ថិតនៅ​ចំណុច​ភូមិ​ថ្លា​ត ឃុំ​ខ្ចាស់ ស្រុក​សូទ្រនិគម ខេត្តសៀមរាប ដែលមាន​ម្ចាស់ផ្ទះ​ឈ្មោះ ហឿន រ៉ា ភេទ​ស្រី អាយុ ៥០​ឆ្នាំ​។​

​លោក​អធិការ​ស្រុក​សូទ្រនិគម​បាន​និយាយថា នៅ​មុនពេល​កើតហេតុ​នៅក្នុង​ស្រុក​សូទ្រនិគម មាន​ភ្លៀង​ធ្លាក់​មួយ​មេ ហើយ​លាយ​លំ​ជាមួយនឹង​ខ្យល់​បក់បោក​យ៉ាងខ្លាំង បណ្តាល​ឲ្យ​ផ្ទះ​ប្រជាពលរដ្ឋ​មួយ​ខ្នង​ខាងលើ បាន​ហើរ​ធ្លាក់​ពីលើ​តាង ហើយ​ផ្ទះ​នោះបាន​ខូចខាត​ទាំងស្រុង ដោយឡែក​ទ្រព្យសម្បត្តិ​នៅ​ក្នុងផ្ទះ​ជនរងគ្រោះ​បាន​ខូចខាត ជាច្រើន​ផងដែរ​។

​លោក​អធិការ​ស្រុក​សូទ្រនិគម​បាន​និយាយទៀតថា ផ្ទះ​របស់​ប្រជាពលរដ្ឋ​ឈ្មោះ ហឿន រ៉ា ខាងលើ​បាន​ទំហំ ៥​ម៉ែត្រ គុណ​នឹង​៦​ម៉ែត្រ នឹងធ្វើ​អំពី​គ្រោង​ឈើ មាន​ជញ្ជាំង និង​ដំបូល​ធ្វើ​អំពី​ស​ង្ក័​សី ប៉ុន្តែ​ឥលូវ​នេះ​ផ្ទះ​បាន​ខូចខាត ទាំងស្រុង គួរ​ឲ្យ​សោកស្តាយ​បំផុត​។

​សូមបញ្ជាក់ថា នៅ​ល្ងាច​ថ្ងៃកើតហេតុ​នោះ​នៅតាម​បណ្តា​ស្រុក​មួយចំនួន ជាពិសេស​ទីក្រុង​សៀមរាប មាន ភ្លៀង​ធ្លាក់​ជា​អន្លើៗ ហើយ​លាយ​លំ​ជាមួយនឹង​ខ្យល់​កន្ត្រាក់​គួរ​ឲ្យ​ខ្លាច ប៉ុន្តែ​ខ្យល់​កន្ត្រាក់​នោះ​មិន​បណ្តាល​ឲ្យ​បោក បក់​ចំ​ផ្ទះ​ប្រជាពលរដ្ឋ​គួរ​ឲ្យ​កត់សំគាល់​នោះទេ​៕ ល​

ទីតាំងផ្សាយពាណិជ្ជកម្ម