ក្រុមហ៊ុន Lamborghini បង្ហាញរថយន្ត Essenza SCV12 តែវាមិនអាចបើកស្របច្បាប់លើដងផ្លូវបានទេ ហើយអ្នកទិញមិនយកវាមកផ្ទះបានទេ

136
ចែករម្លែក

ក្រុមហ៊ុន Lamborghini បានដាក់បង្ហាញនូវកំពូលរថយន្តស៊េរីថ្មីចុងក្រោយរបស់ខ្លួន ដែលមានតម្លៃរហូតដល់ទៅ ២,៧ លានផោន (៣,៥៥ លានដុល្លារ) ប៉ុន្តែមានចំនួនតិចតួចប៉ុណ្ណោះ។

រថយន្ត Essenza SCV12 គឺស្ថិតក្នុងចំណោមរថយន្តគំរូ ៤០ គ្រឿងប៉ុណ្ណោះដែលដំណើរការដោយម៉ាស៊ីន V12 កម្រិត ៦,៥ លីត្ររបស់ Lambo ផលិតថាមពលបាន ៨២០ សេះ និង បំពាក់តួដែកកាបូនហ្វាយបឺពិសេសដើម្បីផ្តល់ទម្ងន់ស្រាលដើម្បីបង្កើនល្បឿនឱ្យលឿន។

ប៉ុន្តែប្រសិនបើអ្នកចង់បានវា អ្នកត្រូវអានខិត្តប័ណ្ណបោះពុម្ពតូចមួយសិន ព្រោះវាមិនមែនជារថយន្តដែលអ្នកអាចបើកបរលើផ្លូវធម្មតាបានទេ។ ហើយមិនត្រឹមតែប៉ុណ្ណឹងទេ អ្នកថែមទាំងមិនអាចយកវាមកផ្ទះបានទៀតផង! ដោយសាររថយន្តនេះមិនស្របច្បាប់សម្រាប់បើកលើដងផ្លូវទូទៅ​ ដូច្នេះអ្នកទិញត្រូវទុករថយន្តនៅអ៊ីតាលី។

រថយន្តគំរូនីមួយៗនឹងមានតម្លៃប្រហែល ៣ លានអឺរ៉ូ ឬ ប្រហែល ២,៧ លានផោន សម្រាប់អ្នកទិញនៅចក្រភពអង់គ្លេស ដែលមានកាបូបក្រាស់ល្មមសម្រាប់លុយកក់។

វាជារថយន្តស៊េរីបន្តវេនពីរថយន្ត DIablo GTR ដែលចេញលក់កាលពី ២០ ឆ្នាំមុន ដែលមានកម្លាំងខ្លាំងបំផុតមិនធ្លាប់មាននៅលើរថយន្តកង់បួន៕ ដោយ៖ កញ្ញាដាលីស