សន្និធិ​, សន្ធឹង​, សម្រេច​, សម្រាក​, កាម​, កិរិយា​, សព្ទ​, សមភាព​, កម្ម​

158
ចែករម្លែក

ដោយៈ វចនានុក្រម​ខ្មែរ​សម្តេច​សង្ឃរាជ ជួន ណាត​

សន្និធិ ( ន​. ) (​សំ​និ​ធិ ឬ សន្និធិ​) ការ​សន្សំទុក​, ការ​សំចៃ​ទុក ឬ​ការ​ទុក​សំចៃ : ធ្វើ​សន្និធិ (​វេ​វ​. សន្និច្ច័យ​) ។ សន្និធិការកៈ (​សន់​-​និ​-​ធិ កា​រ៉ៈកៈ​) វត្ថុ​ដែល​សន្សំទុក​, ដែល​សំចៃ​ទុកដាក់​ឲ្យ កន្លង​កាល​: ភិក្ខុ​ឆាន់​ភោជន​ជា​សន្និធិការកៈ ត្រូវ​អាបត្តិ​បា​ចិ​ត្តិ​យៈ ។

សន្ធឹង ( កិ​. ) ទាញ​, លាត​, លា​, ត្រដាង ឲ្យ​ត្រង់​ឲ្យ​តឹង : សន្ធឹងខ្សែ​, សន្ធឹងដៃជើង​, ចង​សន្ធឹង ។​

សម្រេច សំ​-​រ៉ា​ច់ ( កិ​. ) ធ្វើ​ឲ្យ​ស្រេច​, ឲ្យ​ហើយ​ស្រេច​, ឲ្យ​ដាច់ស្រេច : សម្រេចការ​, សម្រេច សេចក្ដី ។ ធ្វើ​ឲ្យ​កើតការ​, ឲ្យ​បានការ​, ឲ្យ​សមប្រកប​; បាន​សម​តាម​បំណង : សម្រេចប្រយោជន៍ ។ បាន​លុះ​, បាន​ដល់ : សម្រេចគុណវិសេស​, សម្រេចមគ្គផល ។ សម្រេចសម្រាន្ត នៅ​ជា សុខសាន្ត : សម្រេចសម្រាន្ត​ឥរិយាបថ​… ។ សម្រេចសម្រួល ធ្វើ​ឲ្យ​ស្រេច​ដោយ​ស្រួល​, សម្រួល​ឲ្យ​បាន​ស្រេច ។ សម្រេច​ឥរិយាបថ ញ៉ាំង​ឥរិយាបថ ៤ (​ដើរ​, ឈរ​, អង្គុយ​, ដេក​) ឲ្យ​ប្រព្រឹត្តទៅ​, នៅ​អាស្រ័យ​, គង់នៅ ។​ល​។

សម្រាក ( កិ​. ) ធ្វើ​ឲ្យ​ស្រាក​, ឈប់​ឲ្យ​ស្រាក​នឿយ : សម្រាកកម្លាំង​, សម្រាកកាយ ។ សម្រាក សម្រន់ ធ្វើ​ឲ្យ​ស្រាក​ស្រន់ ។ សម្រាកសម្រាន្ត ធ្វើ​ឲ្យ​ស្រាកស្រាន្ត ។ សម្រាកសម្រាល ធ្វើ​ឲ្យ​ស្រាក​ស្រាល ។

កាម ( ន​. ) សេចក្ដីប្រាថ្នា​, ចំណង់​; ទ្រព្យសម្បត្តិ​និង​កិលេស​ដែល​សត្វ​តែង​ប្រាថ្នា ។ សព្ទ​នេះ ប្រើ​ជា​បទ​សមាស​បានជា​អនេក​; បើ​រៀង​ពី​ខាងដើម​សព្ទ​ដទៃ អ​. ថ​. កា​ម៉ៈ ដូចជា កាមគុណ​, កាមតណ្ហា ជាដើម ។ កាមគុណ ដំណើរ​ចំរើន​នៃ​សេចក្ដីប្រាថ្នា​នូវ​អារម្មណ៍​ទាំង ៥ គឺ រូប​, សំឡេង​, ក្លិន​, រស​, សម្ផស្ស ។ កាមច្ឆន្ទៈ (​កាម​-​ម៉ាច់​-​ឆាន់​-​ទៈ​) សេចក្ដី​ពេញចិត្ត​ក្នុង​កាម ។ កាមតណ្ហា ចំណង់​ចំពោះ​កាម​, សេចក្ដីប្រាថ្នា​មិនចេះចប់​ក្នុង​កាម ។ កាមទុក្ខ សេចក្ដី​លំបាក ក្នុង​កាម​, ទុក្ខ​ដែល​កើត​ឡី​ង​ព្រោះ​កាម ។

កិរិយា ( ន​. ) អំពើ​; លំនាំ​; ឫកពា : កិរិយា​ថ្វាយបង្គំ​; ក្មេង​នេះ​មាន​កិរិយា​ល្អ ។

សព្ទ ( ន​. ) សូរ​, សំឡេង​, សំនៀង​; ភាសា​, ពាក្យ​, សម្ដី​; សម្រែក ។ រៀន​ចាំ​សព្ទ រៀន​ចាំ​ពាក្យ ប្រែ​ពី​ភាសា​មួយ​ទៅ​ភាសា​មួយ ។ សូរសព្ទ សូរសំឡេង​, សូរ​សម្ដី​, សូរ​សម្រែក ។ បើ​រៀង​ភ្ជាប់ ពី​ខាងដើម​សព្ទ​ដទៃ ច្រើន​អាន​ថា ស័​ប​-​ព្ទៈ​, ដូចជា សព្ទចោរ អ្នក​លួច​សព្ទ​, អ្នកលួចយក​ពាក្យ ឬ​រឿង​របស់​អ្នកដទៃ (​ហៅ ចោរ​សព្ទ ក៏បាន​) ។ សព្ទសង្គ្រោះ អភិធានសព្ទ​, វចនានុក្រម​, បទានុក្រម ។ សព្ទសាស្ត្រ (​ម​. ព​. សទ្ទសាស្ត្រ ក្នុង​ពាក្យ សទ្ទ​) ។​ល​។ សព្ទសាធុការ (​ស័​ប​–) ការបញ្ចេញ​វាចា​ថា សាធុ ! ឬថា សាធុ សាធុ ! ។ សព្ទសាធុការពរ ការបញ្ចេញ​វាចា​ថា សាធុ ! ព្រមទាំង​ឲ្យ​ពរ​ផង ។​ល​។

សមភាព ( ន​. ) ភាពស្មើគ្នា​, ដំណើរ​ស្មើមុខ​គ្នា​, មាន ៤ យ៉ាង​គឺ ១-​កិច្ច​សមភាព ភាពស្មើគ្នា ដោយ​កិច្ច គឺ​ដំណើរ​មាន​កិច្ចការ​ឬ​មុខការ​របរ​ស្មើគ្នា​; ២-​អា​នុ​ភាវ​សមភាព ភាពស្មើគ្នា​ដោយ អានុភាព គឺ​ការ​មានអំណាច​ស្មើគ្នា​; ៣-​សីល​សមភាព ភាពស្មើគ្នា​ដោយ​សីល គឺ​ដំណើរ​កាន់ សីល​ឬ​មានមារយាទ​ល្អ​ស្មើគ្នា​; ៤-​ទិដ្ឋិ​សមភាព ភាពស្មើគ្នា​ដោយ​ទិដ្ឋិ គឺ​ដំណើរ​មាន​ប្រាជ្ញា យល់​ការពិត​ស្មើគ្នា ។

កម្ម ( ន​. ) អំពើ​; ទោះ​អំពើ​ល្អ​ក្ដី អាក្រក់​ក្ដី ក៏​ហៅថា កម្ម (​កម្ម​ជា​កុសល​, កម្ម​ជា​អកុសល​) : ទទួល​កម្ម​, រងកម្ម តាម​កម្ម​ចុះ គឺ​ទទួល​, រង តាម​អំពើ​ដែល​ខ្លួន​បានធ្វើ បាន​សន្សំ​មកហើយ ។ កម្មករ អ្នកធ្វើ​ការបម្រើ​ដោយ​ឈ្នួល (​អ្នកស៊ីឈ្នួល​) : ពួកកម្មករ​កំពុងធ្វើកា​រ​ខ្ញៀវ ។ កម្មក្ខ័យ (​កាំ​ម៉ាក់​ខៃ​) ន ដំណើរ​អស់កម្ម : គាត់​ស្លាប់​ដោយ​កម្មក្ខ័យ​របស់គាត់ ។ កម្មជ្ជវាត (​កាំ​ម៉ាច់ -​ជៈ​វាត​) ន​. ខ្យល់​កើត​អំពី​កម្ម គឺ​ខ្យល់​ដែល​បក់​ក្នុង​ឧទរ​មាតា​កាល​ប្រសូត​បុត្រ ខ្យល់​នេះហើយ ដែល​បក់​នាំ​កូន​ឲ្យ​ប្រសូត​ចេញ​ចាក​ផ្ទៃ​មាតា ។ កម្មដ្ឋាន​) ហេតុ​ជាទី​តម្កល់​នៃ​បរិកម្ម : ចម្រើនកម្មដ្ឋាន ៕ ដកស្រង់ៈ សម្បត្តិ​កញ្ញា