ការងារ​ផ្ទះ​អ្វីខ្លះ​ដែល​ស្ត្រី​មាន​ផ្ទៃពោះ​គួរតែ​ចៀសវាង​?

115
ចែករម្លែក

តើ​ការ​បោស​សម្អាតផ្ទះ​ស​ម្បែ​ក​គឺជា​ការងារ​ដ៏​សំខាន់​មួយ​ក្នុង​ចិត្ត​អ្នក​មែន​ទេ​? ដូច្នេះ​ចូរ​ធ្វើ​ចិត្ត​ឲ្យ​ស្ងប់​ចំពោះ​រឿងនេះ​ទៅ ហើយក៏​បំភ្លេច​រឿង​មួយចំនួន​ចំពោះ​ការងារ​ផ្ទះ​ដែល​គេ​ហាមប្រាម​ទៅ​។ យ៉ាងណាមិញ មានការ​ងារ​ផ្ទះមួយ​ចំនួន​តូច​គឺ​មិនមាន​សុវត្ថិភាព​សម្រាប់​ស្ត្រី​មាន​ផ្ទៃពោះ​ធ្វើ​ឡើយ​។​

លាង​សម្អាត​បន្ទប់ទឹក​
​យើងទាំងអស់គ្នា​សុទ្ធតែ​ដឹង​ហើយ​ថា ការលាង​សម្អាត​បន្ទប់ទឹក​ត្រូវមាន​ការចូលរួម​ដោយសារ​ធាតុគីមី​ច្រើនណាស់​។ ស្ត្រី​មាន​ផ្ទៃពោះ​មិនត្រូវ​បាន​ណែនាំ​ឲ្យ​ធ្វើ​រឿង​នេះឡើយ​ដោយសារតែ​ពួកគេ​អាច​បឺត​ស្រូប​សារធាតុ​គីមី​ពុល​ទាំងនោះ​។ ដូច្នេះ​យក​ល្អ​គួរតែ​ទុក​ការងារ​នេះ​ឲ្យ​នរណា​ផ្សេង​ធ្វើ​ជំនួស​វិញ​ទៅ ហើយ​អ្នក​ក៏​គួរតែ​អាច​ប្រើ​ពេលវេលា​នេះ​ធ្វើ​រឿង​ល្អៗ​សម្រាប់​ខ្លួន​ដូចជា ការរៀបចំ​ទឹកក្រូច​ឆ្មា​ញ៉ាំ​ខ្លួនឯង​ក៏​ល្អ​ដែរ​។​

ប្រើ​ម៉ាស៊ីន​បូម​ធូលី​
​មែនហើយ គេ​បាន​រកឃើញថា ស្ត្រី​អាច​នឹងមាន​ការឈឺចាប់​នៅ​កំប៉េះគូថ (Sciatic Pain) ក្រោយពី​ពួកគេ​ចូលចិត្ត​ប្រើ​ម៉ាស៊ីន​បូម​ធូលី​នៅផ្ទះ​។ អ្វីដែល​សំខាន់​នោះ​គឺថា វា​ក៏​ជាហេតុ​នាំ​ឲ្យ​ឈឺ​ខ្នង​កាន់តែខ្លាំង​ដែរ ព្រោះ​ជា​សកម្មភាព​ដែល​តម្រូវ​ឲ្យ​អោន​ជាប់​។ ដូច្នេះ​ចូរ​បំភ្លេច​ការងារ​សម្អាត​ក​ម្រា​ល​ព្រហ្ម​នេះ​ទៀត​ទៅ និង​ចំណាយពេល​សម្រាក​ឲ្យ​បាន​ច្រើន​ជំនួស​វិញ​។​

ការងារ​បោក​អ៊ុត​
​ឱកាស​ដែល​ធ្វើ​ឲ្យ​ស្ត្រី​មាន​ផ្ទៃពោះ​ប្រឈម​ខ្ពស់​នឹង​ការ​សម្រាល​មិន​គ្រប់​ខែ ឬ​លើស​សម្ពាធ​ឈាម​នោះ គឺ​ដោយសារតែ​ធ្វើការ​ងារ​បោក​អ៊ុត​នេះឯង​។ អ្នក​អាច​រងចាំ​ដល់​សម្រាលកូន​រួច ចាំ​ធ្វើ​ការងារ​នេះ​ក៏​មិនមាន​អ្វី​ទាស់ខុស​ដែរ​។ ឥឡូវនេះ យក​ល្អ​គួរតែ​ប្រើ​នរណាម្នាក់​ជំនួស​វិញ​ទៅ​។​

ងូតទឹក​ឲ្យ​សត្វ​ចិញ្ចឹម​
​រឿងនេះ​មិន​ខុសគ្នា​នឹង​សារ​ធាតុគីមី​គ្រោះថ្នាក់​ឡើយ សម្រាប់​លាមក​ឆ្មា​អាច​នឹង​បង្កបញ្ហា​ដល់​ស្ត្រី​មាន​ផ្ទៃពោះ​បាន​។ ការបង្ក​រោគ​ដែល​ឆ្លងតាម​លាមក​ឆ្មា​គឺអាច​ប៉ះពាល់​យ៉ាងខ្លាំង​ដល់​កូន​ក្នុង​ផ្ទៃ​។ ដូច្នេះ​ដើម្បី​បង្ការ​បញ្ហា យក​ល្អ​គួរតែ​ចៀសវាង​ការប៉ះពាល់​សត្វ​ចិញ្ចឹម​ក្នុងអំឡុងពេល​មាន​ផ្ទៃពោះ​។​

លើក​របស់របរ​ធ្ងន់ៗ​
​ចូរ​ចៀសវាង​ការលើក​របស់របរ​ធ្ងន់ៗ ព្រោះ​វា​នឹងដាក់​សម្ពាធ​ទៅលើ​ឆ្អឹងខ្នង​របស់​អ្នក ដែលជា​ហេតុ​នាំ​ឲ្យ​ឈឺចង្កេះ និង​ខ្នង​ខ្លាំង​បាន​។ បើសិនជា​ចង់​លើក​របស់របរ​អ្វីមួយ ចូរ​ចូល​ឲ្យ​ជិត ហើយ​អង្គុយ​ចោងហោង​សិន​ចាំ​ចាប់​លើកឡើង និង​ចៀសវាង​ការ​អោន​ដើម្បី​លើក​។​

ជូត​សម្អាត​កង្ហា និង​វ៉ាំ​ង​នន​
​សម្រាប់​ស្ត្រី​មាន​ផ្ទៃពោះ អ្នក​ប្រហែលជា​យល់ថា មានការ​ប្រែប្រួល​ចំពោះ​ដំណើរ​ដើរ​ហើយ​នៅពេលនេះ ហើយក៏​អាច​យល់ថា​ទំនាញផែនដី​ចំពោះ​ខ្លួនឯង​មានការ​ប្រែប្រួល​ផង​។ នេះហើយ​ជា​រឿង​មួយ​ដែល​ធ្វើ​ឲ្យ​អ្នក​ងាយ​នឹង​ដួល ជាពិសេស​ពេល​ឡើង​នៅ​កន្លែង​ខ្ពស់​។ ដូច្នេះ ចូរ​ចៀសវាង​ការឡើង​ជណ្តើរ​ដើម្បី​លាង​សម្អាត​កង្ហា ឬ​វ៉ាំ​ង​នន ដើម្បី​កុំ​ឲ្យ​ធ្លាក់​៕ ដោយៈ health.com.kh