អាកា​រៈ បញ្ជាក់ថា អ្នក​កំពុងតែ​ខ្វះ​ជាតិ​សាច់​

165
ចែករម្លែក

​មនុស្ស​យើង​ត្រូវការ​ជាតិ​ប្រូតេអ៊ីន​ដើម្បី​បង្កើតជា​សាច់ដុំ និង​ជួយ​រាងកាយ​ដើម្បី​បង្កើត​កម្លាំង និង​ជួសជុល​នូវ​រាល់​អ្វីដែល​ខូចខាត​បាន​។ យ៉ាងណាមិញ បើសិនជា​អ្នក​មិន​ញ៉ាំ​អាហារ​សម្បូរ​ជាតិ​ប្រូតេអ៊ីន​គ្រប់​គ្រាន់តែ អ្នក​អាច​នឹងមាន​ផលវិបាក​ច្រើនណាស់​។ ខាងក្រោម​នេះ​គឺជា​អាកា​រៈ​មួយចំនួន​ដែល​បញ្ជាក់ថា អ្នក​កំពុងតែ​ខ្វះ​ជាតិ​ប្រូតេអ៊ីន​ក្នុង​ខ្លួន​ហើយ​។​

ឃ្លាន​អាហារ​
​ការ​ដែលមាន​អារម្មណ៍​ឃ្លាន​អាហារ​ជាប់ និង​ត្រូវការ​ញ៉ាំ​អាហារសម្រន់​នៅ​ចន្លោះ​ម៉ោង​បាយ​អាចជា​លទ្ធផល​នៃ​របប​អាហារ​មាន​ជាតិ​កាបូ​អ៊ី​ដ្រា​ត​ខ្ពស់ និង​ជាតិ​ប្រូតេអ៊ីន​ទាប​។​

របួស​ក្រ​ជា​
​អ្នកត្រូវការ​ប្រូតេអ៊ីន​ច្រើន​ដើម្បី​ជួយ​ឲ្យ​ស្បែក​ដែលមាន​របួស​ឆាប់​ជា និង​បង្កើតបានជា​ជាលិកា​ថ្មីៗ​ឡើងវិញ​។ ដូច្នេះ​បើសិនជា​អ្នក​ជួប​បញ្ហា​ដាច់ដោច​ស្បែក និង​ត្រូវការ​ពេល​យូរ​ដើម្បី​របួស​នោះ​ជា មានន័យថា របប​អាហារ​អ្នក​ប្រហែលជា​កង្វះ​ជាតិ​ប្រូតេអ៊ីន​ហើយ​។​

របកស្បែក និង​សរសៃសក់​ស្តើង​
​ការដែល​របកស្បែក និង​ក្រចក ព្រមទាំង​សក់​ជ្រុះ និង​ស្តើងៗ​ទៅ គឺជា​អាកា​រៈ​ដំបូង​មួយ​ដែល​បញ្ជាក់ថា អ្នក​កំពុងតែ​ខ្វះ​ជាតិ​ប្រូតេអ៊ីន​ក្នុង​របប​អាហារ​ហើយ​។​

ឈឺសន្លាក់ និង​សាច់ដុំ​
​ការ​ខ្សោយ​សាច់ដុំ និង​ឈឺសន្លាក់​អាចជា​សញ្ញា​មួយ​ដែល​បញ្ជាក់ថា រាងកាយ​អ្នក​មិនអាច​ទទួលបាន​ជាតិ​ប្រូតេអ៊ីន​គ្រប់គ្រាន់​ឡើយ​។ ដូច្នេះ បើសិនជា​អ្នក​ចេះតែ​ញ៉ាំ​អាហារ​កៃ​ច្នៃ​ច្រើន នោះ​វា​ពិតជា​មិនល្អ​ឡើយ​។​

ហើម
​ប្រូតេអ៊ីន​ដើរតួ​ជា​ផ្នែក​មួយ​សំខាន់​ណាស់​ក្នុងការ​ថែរក្សា​ជាតិ​ទឹក​កុំ​ឲ្យ​ចាល​ក្នុង​ជាលិកា ជាពិសេស​តំបន់​កែងជើង និង​ប្រអប់ជើង​តែម្តង​។ ដូច្នេះ ការ​ហើម​នៅ​តំបន់​ទាំងនេះ​អាចជា​សញ្ញា​មួយ​នៃ​ការ​កង្វះ​ជាតិ​ប្រូតេអ៊ីន​ហើយ​។​

ប្រព័ន្ធ​ភាពស៊ាំ​ចុះខ្សោយ​
​ការដែល​ឧស្សាហ៍​ឈឺ​ជា​ញឹកញាប់​មានន័យថា ប្រព័ន្ធ​ភាពស៊ាំ​កំពុងតែ​ចុះខ្សោយ​ហើយ​។ ចំពោះ​កោសិកា​ប្រព័ន្ធ​ភាពស៊ាំ​វិញ​គឺ​ត្រូវបាន​បង្កើតឡើង​ដោយ​ប្រូតេអ៊ីន​ដែរ ដូច្នេះ​បើសិនជា​ប្រព័ន្ធ​ភាពស៊ាំ​ខ្សោយ មានន័យថា អ្នកជា​មនុស្ស​កង្វះ​ជាតិ​ប្រូតេអ៊ីន​ក្នុង​ខ្លួន​ហើយ​៕ ដោយៈ health.com.kh