បុរស​ម្នាក់ របួសធ្ងន់​ម្នាក់ ដោយសារ ​ម៉ូតូ​ពីរ​គ្រឿង បុក​គ្នា​

151
ចែករម្លែក

ដោយ ៖ ប​.​ជ័យ /
​បន្ទាយមានជ័យ​៖
បុរស​ម្នាក់ បាន​របួសធ្ងន់ ដោយសារ​ម៉ូតូ ពីរ​គ្រឿង​បុក​គ្នា កាលពី​ម៉ោង ៣​និង​៣០​នាទី រសៀល ថ្ងៃទី​៣០ ខែកក្កដា ឆ្នាំ​២០២០នៅលើ​កំណាត់​ផ្លូវជាតិ​លេខ ២៥៨​ដេ ត្រង់​ចន្លោះ​បង្គោល​គីឡូ​ម៉ែត​លេខ ១៩-២០ ស្ថិតនៅ​ភូមិ​ថ្នល់​បត់ ឃុំ​អូរ​បី​ជាន់ ស្រុក​អូរជ្រៅ ខេត្តបន្ទាយមានជ័យ​។​

​នគរបាល​ប៉ុស្តិ៍​រដ្ឋបាល​ឃុំ​អូរ​បី​ជាន់ បាន​ឲ្យ​ដឹងថា​៖ នៅពេល​កើតហេតុ មាន​ម៉ូតូ​ម៉ាក​ហុងដា ឌ្រី​ម សេ​១២៥ ពណ៌​ខ្មៅ គ្មាន​ស្លាក​លេខ បើក​ដោយ​ឈ្មោះ អាន ធី ហៅ ពៅ ភេទ​ប្រុស អាយុ​៤៥ ឆ្នាំ រស់នៅ​ភូមិ​បន្ទាយ​ថ្មី ឃុំ​អូរ​បី​ជាន់ ស្រុក​អូរជ្រៅ ខេត្តបន្ទាយ មានជ័យ បើក​ពី​ទិស​ខាងជើង ទៅខាង​ត្បូង ក្នុង​ល្បឿន​លឿន ​លុះ​បើក​មកដល់​កន្លែងកើតហេតុ បាន​បត់​ឆ្វេង ស្របពេលនោះ មាន​ម៉ូតូ​ម៉ាក ហុងដា វ៉េវ ពណ៌​ខៀវ គ្មាន​ស្លាក​លេខ បើក​ស្រប​ទិស​គ្នា បុក​ម៉ូតូ​ម៉ាក​ហុងដា ឌ្រី​ម ពេញទំហឹង បណ្ដាលឱ្យ​អ្នកបើក​ហុងដា វ៉េវ របួស​ធ្ងន់ធ្ងរ ៕v

ជនរងគ្រោះ ​អាន ធី​ ហៅ​ ពៅ ​រងរបួស​ធ្ងន់ (​រូប​៖ ប​.​ជ័យ​)​

ទីតាំងផ្សាយពាណិជ្ជកម្ម