២​នាក់​ស្លាប់​និង​៨២​នាក់​ឆ្លងកូវី​ដ​១៩​នៅ​វៀតណាម​

380
ចែករម្លែក

​អ្នកជំងឺ​កូវី​ដ​១៩ អាយុ​៦១​ឆ្នាំ​ម្នាក់​បាន​ស្លាប់​ដោយ​គាំងបេះដូង​និង​ខូច​ក្រលៀន​កាលពី​យប់​ថ្ងៃ​សុក្រ​ទី​៣១​កក្កដា ​និង​ជា​ជនរងគ្រោះ​ដល់​ជីវិត​ទី​២​ចាប់តាំងពី​វីរុស​កូរ៉ូណា​​បង្ហាញ​ខ្លួន​នៅ​វៀតណាម​កាលពី​ខែ​មករា​។​

​អ្នកជំងឺ​ទី​៤៣៧​នេះ ជា​អ្នក​ក្រុង​ដា​ណាំង និង​បាន​ស្លាប់​កាលពី​យប់​ថ្ងៃ​សុក្រ​។​បុរស​នេះ​ត្រូវបាន​ព្យាបាល​ជំងឺខូច​ក្រលៀន លើសឈាម ទឹកនោម​ផ្អែម និង​សន្លាក់ នៅ​​មន្ទីរពេទ្យ​ដា​ណាំង​អស់​ពេល​យូរ​មក​ហើយ មុន​គាត់​កើតកូ​វីដ​១៩​កាលពី​ថ្ងៃ​២៧​កក្កដា​។​

​រី​ឯ​អ្នកស្លាប់​ទីមួយ​ដោយកូវី​ដ​១៩ ជា​អ្នកជំងឺ​ទី​៤២៨ វ័យ​៧០​ឆ្នាំ មកពី​ទីក្រុង​ហូ​យ​អាន ជិត​ដា​ណាំ​ង ។​

​ក្រសួង​សុខាភិបាល​បាន​និយាយថា អ្នកជំងឺ​ទី​៤២៨ បាន​ស្លាប់​ដោយ​ជំងឺ​ចម្រុះ​កាលពី​រសៀល​ថ្ងៃ​សុក្រ ក្នុងពេល​បុរស​នេះ​កំពុង​ព្យាបាល​ជំងឺ​លើសឈាម បេះដូង តម្រង​​នោម​​ ជំងឺ​ផ្លូវដង្ហើម​និង​កូវី​ដ​១៩​។​

​កាលពី​ថ្ងៃ​សុក្រ ក្រសួង​ក៏​បាន​និយាយថា មនុស្ស​៨២​នាក់​បាន​ឆ្លងកូវី​ដ​១៩​ថ្មី​នៅ​២៤​ម៉ោង​កន្លងមក ក្នុងនេះ​២៦​នាក់​ជា​ករណី​នាំចូល​ ដែល​ធ្វើឲ្យ​ប្រទេស​អាស៊ី​អាគ្នេយ៍​​មួយ​នេះ​មាន​កំណើន​ការឆ្លង​ប្រចាំ​ថ្ងៃ​ខ្ពស់បំផុត បើ​ធៀប​នឹង​ចំនួន​ឆ្លង​ប្រចាំថ្ងៃ​តាំងពី​គ្រា​ដំបូង​មក​។​

​វា​ជា​ថ្ងៃ​អាក្រក់​បំផុត​សម្រាប់​ការប្រយុទ្ធប្រឆាំង​នឹង​កូវី​ដ​១៩​របស់​វៀតណាម ដោយ​ស្ទើរ​ទាំងអស់​ពាក់ព័ន្ធ​នឹង​ការឆ្លង​ក្នុង​សហគមន៍​នៅ​ក្រុង​ដា​ណាំ​ង​។​គិត​ត្រឹម​ថ្ងៃ​សុក្រ វៀត​​ណា​ម​មាន​អ្នក​កើតកូ​វីដ​១៩​ សរុប​៥៤៦​នាក់ តែ​៣៧៣​នាក់​បាន​ជា​ចេញពី​ពេទ្យ​និង​ជាង​៥៣.០០០​នាក់​កំពុង​ធ្វើ​ចត្តា​ឡីស័​កនៅ​ទូទាំងប្រទេស​។​

​ជំងឺឆ្លង​នេះ​ឥឡូវ​បាន​ចម្លង​ទៅ​មនុស្ស​ជាង​១៧,៥​លាន​នាក់​នៅ​ទូទាំង​ពិភពលោក និង​ជាង​៦៧៧.០០០​បាន​ស្លាប់​៕​ប្រែ​សម្រួល​៖​វាសនា​/Ha

​អ្នក​ក្រុង​ហាណូយ​រាប់ពាន់​នាក់​មក​ពិនិត្យ​រក​វីរុស​កូរ៉ូណា ក្រោយ​ការផ្ទុះ​ការឆ្លង​ក្នុង​សហគមន៍​នៅ​ក្រុង​ដា​ណាំង​និង​មួយចំនួន​មាន​ប្រវត្តិ​ធ្វើ​ដំណើរ​កម្សាន្ត​ទៅ​ដា​ណាំ​ង​​កាលពី​ពេល​ថ្មីៗ​

ទីតាំងផ្សាយពាណិជ្ជកម្ម