ក្រុមហ៊ុនឱសថយក្ស Sanofi និង GSK ឈានដល់កិច្ចព្រមព្រៀង ផលិតវ៉ាក់សាំងកូវីដ១៩ ជាមួយ សហរដ្ឋអាម៉េរិកនិងសហភាពអឺរ៉ុប

162
ចែករម្លែក

ក្រុមហ៊ុនឱសថយក្ស Sanofi និង GSK បានឱ្យដឹងកាលពីថ្ងៃសុក្រទី៣១កក្កដាថា ក្រុមហ៊ុនទាំងពីរនឹងទទួលបានថវិការហូតដល់ទៅ ២,១ ពាន់លានដុល្លារ ពីរដ្ឋាភិបាលអាម៉េរិកសម្រាប់អភិវឌ្ឍវ៉ាក់សាំងកូវីដ១៩ ខណៈពិភពលោកកំពុង ស្វែងរកចម្លើយចំពោះជំងឺរាតត្បាតនេះ។

ក្នុងពេលជាមួយគ្នានេះដែរ សហភាពអឺរ៉ុបបាននិយាយថា ខ្លួនបានឈានដល់ កិច្ចព្រមព្រៀងមួយជាមួយក្រុមហ៊ុន Sanofi សម្រាប់ការផ្គត់ផ្គង់វ៉ាក់សាំងវីរុស កូរ៉ូណាចំនួន ៣០០ លានដូស។

គណៈកម្មការអឺរ៉ុប ដែលជាស្ថាប័នប្រតិបត្តិរបស់ប្លុកអឺរ៉ុបដែលចរចាកិច្ចព្រមព្រៀងនេះ បាននិយាយថា ខ្លួននឹងអនុញ្ញាតឱ្យប្រទេសជាសមាជិកទាំង ២៧ របស់សហភាពអឺរ៉ុប ទិញវ៉ាក់សាំងនេះ នៅពេលណាដែលវាត្រូវបានបញ្ជាក់ថាមានសុវត្ថិភាព និងប្រសិទ្ធភាព។

សហរដ្ឋអាម៉េរិកបានកំណត់ឃើញបេក្ខជនវ៉ាក់សាំងរួចហើយដែលកំពុងអភិវឌ្ឍន៍​ដោយក្រុមហ៊ុន Sanofi និងក្រុមហ៊ុន GSK សម្រាប់ “ប្រតិបត្តិការពន្លឿនល្បឿន​បង្កើតវ៉ាក់សាំង” ដែលមានគោលបំណងធានាទទួលបានវ៉ាក់សាំងរាប់លានដូស​យ៉ាងឆាប់រហ័ស។

ក្រុមហ៊ុនទាំងពីរមានគោលបំណងរួមបញ្ចូលអង់ទីករដែលបង្កើតដោយ Sanofi ដែលជួយជំរុញការផលិតអង្គបដិប្រាណសម្លាប់មេរោគ ជាមួយនឹងបច្ចេកវិជ្ជា​ឱសថជំនួយរបស់ GSK ដែលជាសារធាតុមួយជួយបង្កើនភាពស៊ាំដែលបង្កឡើង​ដោយវ៉ាក់សាំង។

លុយរបស់អាម៉េរិកនឹងជួយផ្តល់មូលនិធិដល់សកម្មភាពអភិវឌ្ឍន៍និងបង្កើនសមត្ថភាពផលិតរបស់ Sanofi និង GSK នៅសហរដ្ឋអាម៉េរិក៕ ដោយ៖ កញ្ញាដាលីស/Ha

ក្រុមហ៊ុនឱសថយក្ស Sanofi និង GSK កំពុងផលិតវ៉ាក់សាំងកូវីដសម្រាប់អាម៉េរិកនិងសហភាពអឺរ៉ុប

ទីតាំងផ្សាយពាណិជ្ជកម្ម