លោកហ្វូស៊ីតឿនឱ្យប្រយ័ត្នវ៉ាក់សាំងចិននិងរុស្ស៊ី

288
ចែករម្លែក

លោក អានថូនី ហ្វូស៊ី មន្ត្រីជំងឺឆ្លងកំពូលរបស់សហរដ្ឋអាម៉េរិកបានលើកឡើងពីការព្រួយបារម្ភកាលពីថ្ងៃសុក្រទី៣១កក្កដាទាក់ទងនឹងសុវត្ថិភាពនៃវ៉ាក់សាំងកូវីដ១៩ ដែលកំពុងអភិវឌ្ឍដោយចិននិងរុស្ស៊ី។

ក្រុមហ៊ុនចិនមួយចំនួនកំពុងស្ថិតនៅជួរមុខគេនៃការប្រណាំងប្រជែងបង្កើតវ៉ាក់សាំងជាសកលខណៈរុស្ស៊ីនិយាយថាខ្លួនសង្ឃឹមក្លាយជាប្រទេសដំបូងគេនៅលើពិភពលោកដែលផលិតបានវ៉ាក់សាំងមុនគេសម្រាប់សាធារណជន ដែលគ្រោងចេញលក់នៅខែកញ្ញា។

ប៉ុន្តែថ្នាំទាំងនោះទំនងជាត្រូវប្រឈមនឹងការត្រួតពិនិត្យខ្ពស់ដោយសារតែប្រព័ន្ធត្រួតពិនិត្យនៅក្នុងប្រទេសទាំងពីរមានភាពមិនច្បាស់លាស់ជាងប្រព័ន្ធនៅបស្ចិមប្រទេស។

លោកហ្វូស៊ី ដែលត្រូវគេសួរអំឡុងសវនាការនៅសភាថាតើសហរដ្ឋអាម៉េរិកអាចប្រើប្រាស់វ៉ាក់សាំងចិនឬរុស្ស៊ីបានទេប្រសិនបើវ៉ាក់សាំងពួកគេមកដល់ដំបូងគេនោះ បានចង្អុលបង្ហាញថាទំនងជាមិនអាចទេ។

លោកនិយាយថា “ខ្ញុំសង្ឃឹមថាចិននិងរុស្ស៊ីធ្វើតេស្តវ៉ាក់សាំងនេះសិន មុនពេលពួកគេចាក់វ៉ាក់សាំងទាំងនោះឱ្យទៅនរណាម្នាក់”។

លោកបានបន្ថែមទៀតថា “ការអះអាងថាមានវ៉ាក់សាំងត្រៀមនឹងចែកចាយមុនពេលអ្នកធ្វើតេស្ត ខ្ញុំគិតថាមានបញ្ហា។ យើងកំពុងធ្វើទៅមុខយ៉ាងលឿន។ ខ្ញុំមិនជឿថានឹងមានវ៉ាក់សាំងមុនយើង ដែលត្រូវឱ្យយើងពឹងលើប្រទេសដទៃដើម្បីផ្តល់វ៉ាក់សាំងឱ្យយើងនោះទេ”៕ ដោយ៖ កញ្ញាដាលីស

លោក អានថូនី ហ្វូស៊ី

ទីតាំងផ្សាយពាណិជ្ជកម្ម