ផាន់ គ្រាន់ និង លូ​ម លេង ដឹក​ដៃ​គ្នា​ទៅ​វគ្គ​ផ្ដាច់ព្រ័ត្រ​

1475
ចែករម្លែក

​ដោយ​: រ៉ូ​ហ្សា / ភ្នំពេញ​: ព្រឹត្តិការណ៍​ខ្សែក្រវាត់​បារ​លី​ប្លេ​កលើ​សង្វៀន​អាស៊ីអាគ្នេយ៍ ប្រភេទ​ទម្ងន់​៦៣,៥០​គីឡូក្រាម រសៀល​ថ្ងៃទី​៨​មេសា​នេះ នឹង​បញ្ចប់​ការប្រកួត​ជម្រុះ​ហើយ​។​

​អ្នក​ប្រដាល់​កម្ពុជា ផាន់ គ្រាន់ ក្លិប​ពុទ្ធ​សេរី​វង្ស និង​អ្នក​ប្រដាល់​ថៃ លូ​ម លេង ដែល​៣​ប្រកួត​ឈ្នះ​ទាំង​៣​ប្រកួត ដូចគ្នានេះ​នឹង​ប្រកួត​គ្នា​បញ្ចប់​វគ្គ​ជម្រុះ​។ ការប្រកួត​នេះ ពួកគេ​មិន​ខ្វល់​ឡើយ ទោះបី​នរណា​ចាញ់ ឬ នរណា​ឈ្នះ​ក៏​ពួកគេ​ដឹក​ដៃ​គ្នា​ឡើងទៅ​វគ្គ​ផ្ដាច់ព្រ័ត្រ ដែល​ក្នុង​វគ្គ​ផ្ដាច់ព្រ័ត្រ​នោះ ពួកគេ​នឹង​ប្រជែង​គ្នា​យក​ខ្សែក្រវាត់ ដែលមាន​លុយ​អម​ចំនួន​៥.០០០​ដុល្លារ តែបើ​ចាញ់​បាន​៣.០០០​ដុល្លារ​។​

​ការបរាជ័យ​នៅ​វគ្គ​នេះ វា​លែង​សំខាន់​សម្រាប់​គេ​ហើយ ព្រោះ​គេ​មាន​កៅអី​ដូចគ្នា​នៅ​វគ្គ​ផ្ដាច់ព្រ័ត្រ​។ នៅ​វគ្គ​ផ្ដាច់ព្រ័ត្រ គឺជា​វគ្គ​ស្លាប់​-​រស់​ដែល​លុយ​តម្លៃ​ខ្លួន​ក៏​ខុសគ្នា​ដែរ​។​

​ផាន់ គ្រាន់ មាន​ប្រវត្តិ​ប្រកួត​ចំនួន​១១១​ដង ឈ្នះ​៩២​ដង ចាញ់​១៦​ដង​ស្មើ​ពិន្ទុ ៣ ដង ចំពោះ លូ​ម លេង វិញ​គេ​មាន​ប្រវត្តិ​ប្រកួត​ចំនួន ៨០​ដង ឈ្នះ​៦៧​ដង ចាញ់​១២​ដង និង​ស្មើ​ពិន្ទុ​១​ដង​។
​សូមបញ្ជាក់ថា អ្នក​ប្រដាល់​ថៃ​រូបនេះ ធ្លាប់​ស្ពាយ​លុយ និង​ខ្សែក្រវាត់​ពី​ស្រុក​ខ្មែរ​ទៅ​ស្រុក​របស់គេ​បាន​មួយ​ហើយ លើក​នេះ​មិនទាន់​ដឹងថា ខ្សែក្រវាត់​ជា​របស់​នរណា​នោះទេ​?

ប្រកួត​ក្នុង​ព្រឹត្តិការណ៍​នេះដែរ មាស ច័ន្ទ​មាន សមាគម​ប្រដាល់​ក្រសួងការពារជាតិ ជួប​ប្រកួត​ជាមួយ​អ្នក​ប្រដាល់​ថៃ ដែន ភី​ឈី​ត (Den Phichhit)​។ សម្រាប់​អ្នក​ប្រដាល់​ទាំង​២​រូបនេះ ទោះបី​នរណា​ចាញ់ នរណា​ឈ្នះ​ក៏ត្រូវ​ខ្ទាត​ចេញពី​ការប្រកួត​ដូចគ្នា​ដែរ​។​

៣​ប្រកួត​របស់​អ្នក​ប្រដាល់​ទាំង​២​រូបនេះ ឈ្នះ​១​ប្រកួត​ចាញ់​២​ប្រកួត​ដូចគ្នា​។ នេះ​គ្រាន់តែ​ជាការ​ប្រកួត​បង្គ្រប់កិច្ច​របស់​ពួកគេ​តែប៉ុណ្ណោះ​។ ច័ន្ទ​មាន មាន​ប្រវត្តិ​ប្រកួត​ចំនួន​១៣៣​ដង ឈ្នះ​៩៩​ដង ចាញ់​៣០​ដង​ស្មើ​ពិន្ទុ​៤​ដង​។ ចំពោះ ដែន ភី​ឈី​ត វិញ​នោះ មាន​ប្រវត្តិ​ប្រកួត​ចំនួន​៨៦​ដង ឈ្នះ​៧០​ដង ចាញ់​១៥​ដង និង​ស្មើ​ពិន្ទុ ១​ដង​។​នរណា​ឈ្នះ​ក្នុងការ​ប្រកួត​ចុងក្រោយ​
នេះ ?

​ជំនួប​រវាង​អ្នក​ប្រដាល់​រួម​ជាតិ​វិញ​នោះ ថន វាសនា ក្លិប​នាគរាជ​មានជ័យ ជួប​ប្រកួត​ជាមួយ​អ្នក​ប្រដាល់​ឈ្មោះ ទី ព​ន្លែ​ត ក្លិប​អង្គរ​មានជ័យ​ខេត្តសៀមរាប ក្នុង​ប្រភេទ​ទម្ងន់​៦៣,៥០​គីឡូក្រាម​។ សៀវ សំណាង សមាគម​ប្រដាល់​ក្រសួងកសិកម្ម​ប្រកួត​ជាមួយ គង់ វីរៈ ក្លិប​យុវ​វាល​ស្បូវ​ក្នុង​ប្រភេទ​ទម្ងន់​៥៤​គីឡូក្រាម​៕ ល​

ទីតាំងផ្សាយពាណិជ្ជកម្ម