ហ្វីលីពីន​រាយការណ៍​ករណី​ឆ្លង​វីរុស​ថ្មី​ចំនួន​៤.០៦៣នាក់

109
ចែករម្លែក

​ក្រសួង​សុខាភិបាល​ហ្វីលីពីន​កាលពី​ថ្ងៃ​សុក្រ​ទី​៣១​ខែកក្កដា​បាន​បញ្ជាក់​អំពី​ករណី​ឆ្លង​វីរុស​ថ្មី​ចំនួន ៤.០៦៣​នាក់ ដែល​ជា​ចំនួន​ឆ្លង​កើនឡើង​ប្រចាំ​ថ្ងៃ​ខ្ពស់បំផុត​នៅ​អាស៊ី​អាគ្នេយ៍ សម្រាប់​ថ្ងៃទី​២​ជាប់​គ្នា​។​

​ក្រសួង​សុខាភិបាល​ហ្វីលីពីន​បាន​និយាយ​នៅក្នុង​ព្រឹត្តិប័ត្រ​ព័ត៌មាន​ថា​ការឆ្លង​សរុប​បាន​កើនឡើង​ដល់​៩៣.៣៥៤​នាក់ ខណៈ​ដែល​ចំនួន​អ្នក​ស្លាប់​បាន​កើនឡើង​បន្ថែម​៤០ ដល់​២.០២៣ នាក់​។​

​ប្រធានាធិបតី​ហ្វីលីពីន លោក Rodrigo Duterte កាលពី​ថ្ងៃ​សុក្រ បាន​រក្សា​ការអនុវត្ត​វិធានការ​រឹតត្បិត​ដើម្បី​ទប់ស្កាត់​ការឆ្លង​រាលដាល​នៃ​ជំងឺ​ឆ្លងកូវី​ដ​១៩​នេះ​នៅ​ក្រុង​ម៉ានីល​និង​ខេត្ត​មួយ​​ចំនួន​ទៀត​រយៈពេល​២​សប្តាហ៍​ទៀត​ដើម្បី​ព្យាយាម​គ្រប់គ្រង​ការឆ្លង​វីរុស​នេះ​។​

​តំបន់​ទីក្រុង​និង ខេត្ត​នៅ​ភាគខាងត្បូង​ព្រមទាំង ទីក្រុង​នៅ​ភាគ​កណ្តាល​នៃ​ប្រទេស​ហ្វីលីពីន​ត្រូវបាន​ដាក់​ឱ្យ​ស្ថិត​នៅក្រោម​វិធានការ​ដាក់​នៅ​ដាច់​ដោយឡែក​នៅ​តាម​សហគមន៍​ដោយ​កំណត់​​ចលនា​របស់​មនុស្ស​ចាស់​និង​កុមារ​និងក​ម្រិតសក​ម្ម​ភាព​ទិញដូរ​៕​ប្រែ​សម្រួល​៖​សុខា​/sn

​បុគ្គលិក​រថភ្លើង​ពាក់​ម៉ាស់​ការពារ​ជំងឺ​កូវី​ដ​១៩​ឈរ​នៅ​ខាងក្នុង​រថភ្លើង​ដែល​មិនសូវ​មាន​មនុស្ស​ជិះ​នៅ​ទីក្រុង​Quezon ប្រទេស​ហ្វីលីពីន កាលពី​ថ្ងៃទី​១៤​ខែ​កក្កដា​ឆ្នាំ​២០២០