ដា​ណាំង រាយការណ៍​អ្នក​ឆ្លង​១២​នាក់​ទៀត​

113
ចែករម្លែក

​អាជ្ញាធរ​ទីក្រុង​ដា​ណាំង​របស់​វៀតណាម​បាន​រាយការណ៍​ថា​បាន​រក​ឃើញ​អ្នក​ឆ្លងកូវី​ដ​១៩​ចំនួន​១២​នាក់​បន្ថែម​ទៀត​កាលពី​ថ្ងៃ​សៅរ៍​ទី​០១ សីហា បន្ទាប់​ពី​អ្នកជំងឺ​កូវី​ដ​ពីរ​នាក់​បាន​ស្លាប់​កាលពី​ថ្ងៃ​សុក្រ​។​

​អ្នកជំងឺ​ថ្មី​ជា ជា​សមាជិក​គ្រួសារ​អ្នកជំងឺ​នៅ​មន្ទីរពេទ្យក្រុង​ដា​ណាំង និង​អ្នក​បាន​ប៉ះពាល់​ឬ​ទាក់ទង​ជាមួយ​អ្នកជំងឺ​នៅក្នុង​ទីក្រុង​នេះ​។​

​អាជ្ញាធរ​សុខាភិបាល​វៀតណាម​បានអោយដឹងថា នៅ​២៤​ម៉ោង​កន្លងមក មាន​ការឆ្លង​ថ្មី​៩៤​នាក់​ត្រូវបាន​រកឃើញ​នៅ​វៀតណាម រួមមាន​៦៨​ករណី​នៅ​ក្នុងស្រុក​។​

​សូមបញ្ជាក់​ថា ចាប់តាំងពី​ករណី​ទី​១​ត្រូវបាន​រកឃើញ​នៅ​ដា​ណាំង​កាលពី​ថ្ងៃ​សៅរ៍​សប្តាហ៍​មុន​មក ការឆ្លង​ក្នុងស្រុក​សរុប​ឡើងដល់​១១៦​នាក់​។​ហើយ​ចាប់តាំងពី​មាន​ការផ្ទុះកូ​វីដ​១៩​នៅក្នុង​សហគមន៍​មក ​ជំងឺ​នេះ​បាន​រាលដាល​ទៅដល់​ខេត្ត​ក្រុង​ចំនួន​៦​នៅ​វៀតណាម ក្នុងនេះ​៩១​ករណី​នៅ​ដា​ណាំង ១៦​នៅ​ខេត្ត​ក្វាង​ណា​ម​ជាប់​នោះ ៥​នៅ​ក្រុង​ហូ​ជី​មី​ញ និង​២​ករណី​នៅ​រដ្ឋធានី​ហាណូយ​។​

​ចំណែក​ខេត្ត​ក្វាង​ង៉ាយ​នៅ​តំបន់ក​ណ្តាលនិង​ខេត្ត​ដា​ឡាត់​នៅ​ខ្ពង់រាប​កណ្តាល​មានមួ​យ​ខេត្ត​មួយ​ករណី​។​

​ត្រឹម​ព្រឹក​ថ្ងៃ​សៅរ៍ វៀតណាម​មាន​អ្នកស្លាប់​ដោយកូវី​ដ​១៩​ចំនួន​២​នាក់​និង​ឆ្លង​សរុប​៥៥៨​នាក់ ក្នុងនេះ​១៩៣​នាក់​កំពុង​ដេក​ព្យាបាល​ក្នុង​មន្ទីរពេទ្យ ក្រៅពីនេះ​បាន​ជា​ចេញពី​ពេទ្យ​អស់ហើយ​៕​ប្រែ​សម្រួល​៖​វាសនា​

​បុគ្គលិក​ពេទ្យ​និយាយ​អំពី​ផែន​ការជម្លៀស​មនុស្ស​ចេញពី​ពេទ្យ​ក្រោយ​ផ្ទុះ​កូវី​ដ​ក្នុង​ពេទ្យ​នៅ​ក្រុង​ដា​ណាំង​