កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​នឹង​ចាក់​បញ្ចូល​កម្លាំងចលក​រ​ថ្មី​ក្នុង​ការកសាង​សហគមន៍​រួម​វាសនា​ចិន​-​កម្ពុជា​

72
ចែករម្លែក

នៅ​ថ្ងៃទី​២០ ខែកក្កដា លោក ជុង សាន រដ្ឋមន្ត្រីក្រសួង​ពាណិជ្ជកម្ម​ចិន​និង លោក ប៉ាន សូរ​ស័ក្តិ រដ្ឋមន្ត្រីក្រសួង​ពាណិជ្ជកម្ម​កម្ពុជា​បាន​អញ្ជើញ​ចូលរួម​កិច្ចប្រជុំ​វីដេអូ​ដើម្បី​រួមគ្នា​ប្រកាស​នូវ​ការសម្រេច​ការចរចា​ស្តីអំពី​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​ចិន​-​កម្ពុជា​។ ក្នុងឱកាស​នេះ ភាគី​ទាំង ពីរបាន​ផ្លាស់ប្តូរ​ទស្សនៈ​អំពី​ការ​រួមគ្នា​ប្រយុទ្ធ​នឹង​ជំងឺឆ្លង​និង​ធ្វើឱ្យ​កាន់តែ​ស៊ីជម្រៅ​នូវ​ទំនាក់ទំនង​សេដ្ឋកិច្ច​ទ្វេភាគី​។​

ក្រោយពី​កិច្ចប្រជុំ​នេះ​ភាគី​ទាំងពីរ​បានរួម​គ្នា​ប្រកាស​នូវ​“​សេចក្តីថ្លែងការណ៍​រួម​ស្តីពី​ការសម្រេច​ការចរចា​អំពី​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​រវាង​សាធារណរដ្ឋ​ប្រជាមានិត​ចិន​និង​ព្រះរាជាណាចក្រ​កម្ពុជា​”​។ តាម​សេចក្តីថ្លែងការណ៍​រួម​នេះ​បានឱ្យដឹងថា​ភាគី​ទាំងពីរ​បានសម្រេច​នូវ​ការ ចរចា​អំពី​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​ចិន​-​កម្ពុជា​ដែល​គ្របដណ្តប់​លើ​វិស័យ​ផ្សេងៗ​ច្រើន រួមមាន​គំនិត​ផ្តួចផ្តើម​“​ខ្សែក្រវាត់​មួយ​និង​ផ្លូវ​មួយ​” ពាណិជ្ជកម្ម​ទំនិញ​គោលការណ៍​ប្រភព ផលិត​ដើម នីតិវិធី​គយ​ធ្វើ​សាមញ្ញ​កម្ម​ពាណិជ្ជកម្ម​របាំង​ពាណិជ្ជកម្ម​បច្ចេកទេស​សុខាភិបាល អនាម័យ​រុក្ខជាតិ​ពាណិជ្ជកម្ម​សេវាកម្ម​កិច្ចសហប្រតិបត្តិការ​វិនិយោគ​កិច្ចសហប្រតិបត្តិការ​ប​ច្ចេកទេស​សេដ្ឋកិច្ច​និង​ពាណិជ្ជកម្ម​អេ​ឡិច​ត្រូ​និ​ច​ជាដើម​។​

​តាំងពី​ការសម្រេច​នូវ​ការសិក្សា​ប្រសិទ្ធ​លទ្ធភាព​អំពី​ការចរចា​ពាណិជ្ជកម្ម​សេរី​ហើយ​ស្នើឱ្យ​ដំណើរការ​ចរចា​ដល់​ការសម្រេច​នូវ​ការចរចា​ជា​ស្ថាពរ​ប្រទេស​ចិន និង​កម្ពុជា​ចំណាយពេល​តែ ជាង​កន្លះ​ឆ្នាំ​។ ក្រោយពី​ចុះហត្ថលេខា​ជា​ផ្លូវការ​លើ​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​វា​នឹង​អាច ចាក់​បញ្ចូល​នូវ​កម្លាំងចលករ​ថ្មី​ក្នុង​ការកសាង​សហគមន៍​រួម​វាសនា​ចិន​-​កម្ពុជា​និង​រួមចំណែក​ក្នុងការ​អភិវឌ្ឍ​ប្រព័ន្ធ​សេដ្ឋកិច្ចពិភពលោក​ដែលមាន​លក្ខណៈ​បើកទូលាយ ៕