កេ​ប៉ា អា​រី​ហ្សា​បា​ឡា​ហ្គា ជឿថា លែងមាន​ឱកាស​បង្ហាញ​មុខ​នៅ Chelsea

89
ចែករម្លែក

អ្នកចាំទី កេ​ប៉ា អា​រី​ហ្សា​បា​ឡា​ហ្គា (Kepa Arrizabalaga) គិតថា ខ្លួន​នឹង​ត្រូវគេ​បង្ហាញ​ច្រក ចេញពី​ក្លឹប Chelsea នៅ​រដូវក្តៅ​នេះ ចំពេល​មានការ​ព្រួយបារម្ភ​ថា កីឡាករ​រូបនេះ​ប្រហែល ជា​បាន​លេង​ប្រកួត​ចុងក្រោយ​របស់ខ្លួន​សម្រាប់​ក្លឹប​នេះ​រួចហើយ​។
​ ​
​កាសែត The Sun អះអាងថា អ្នកចាំទី​សញ្ជាតិ​អេ​ស្ប៉ា​ញ​រូបនេះ​គ្រោង​នឹងត្រូវ​ដកចេញ​ពី​ការ ប្រកួត​វគ្គ​ផ្តាច់ព្រ័ត្រ​ដណ្តើមពាន FA Cup ជាមួយ​ក្រុម Arsenal នៅ​ថ្ងៃ​សៅរ៍​នេះ ហើយ​ដាក់ ឲ្យ​កីឡាករ​ជើងចាស់ វី​ល​លី កា​បា​ឡេ​រ៉ូ (Willy Caballero) វ័យ​៣៨​ឆ្នាំ​លេង​ជំនួស​វិញ​។​
​ ​
​កេ​ប៉ា បាន​ក្លាយជា​កីឡាករ​ដែលមាន​តម្លៃ​ខ្ពស់បំផុត​របស់​ក្លឹប Chelsea កាលពី​ឆ្នាំ​២០១៨ ដោយ​ក្លឹប​នេះ​ចំណាយ​៧១,៦​លាន​ផោន ដើម្បី​ផ្ទេរ​ពី​ក្លឹប Athletic Bilabao ប៉ុន្តែ​ការ​សាង កំហុស​ជា​បន្តបន្ទាប់​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ការរីកចម្រើន​របស់​អ្នកចាំទី​រូបនេះ​។​
​ ​
​អ្នកចាំទី​វ័យ​២៥​ឆ្នាំ​រូបនេះ ត្រូវបាន​ដកចេញ​ពី​ការប្រកួត​ឈ្នះ​ក្រុម Wolves នៅ​ក្របខណ្ឌ ព្រី​មី​ញ៉េ​លី​ក ហើយ​តាម​ព័ត៌មាន​ថា អ្នកចាំទី​រូបនេះ​ជឿថា ខ្លួន​នឹង​មិនអាច​ទទួលបាន​កៅអី ត្រឡប់មកវិញ​ទាន់ពេល​ដើម្បី​បង្ហាញមុខ​ក្នុងការ​ប្រកួត​ជាមួយ​ក្រុម Bayern Munich នៅ​ក្រប ខណ្ឌ​ឆេ​ម​ពាន​លី​កនៅ​ថ្ងៃទី​៨​ខែសីហា​នេះ​ទេ​។​
​ ​
​ក្រុម​តោ​ខៀវ​ឆេ​ល​ស៊ី​ត្រូវ​ក្រុម Bayern Munich នាំមុខ​៣-០ មុន​រួចហើយ​នៅពេល​ឈាន​ជើង ចូលរួម​ការប្រកួត​នៅ​ជើង​ទី​២ វគ្គ​១៦​ក្រុម​ចុង​ក្រោយនេះ មានន័យថា វា​គឺជា​ការប្រកួត​ចុង ក្រោយ​របស់​ក្លឹប​នេះ​នៅ​រដូវ​កាល ២០១៩-២០៕ ប្រែ​សម្រួល​: ពិសិដ្ឋ​

អ្នកចាំទី កេ​ប៉ា អា​រី​ហ្សា​បា​ឡា​ហ្គា (Kepa Arrizabalaga)