ពិធីបុណ្យធម្មយាត្រាហាចចាប់ផ្តើមប្រារព្ធនៅទីក្រុងមេកា ចំពេលកំពុងមានកូវីដ១៩ តែគេនឹងឃ្លាំមើលការរក្សាគម្លាតពីគ្នាយ៉ាងតឹងរ៉ឹង

218
ចែករម្លែក

វិធានការរក្សាគម្លាតពីគ្នាយ៉ាងតឹងរ៉ឹងត្រូវបានដាក់ចេញនៅនឹងកន្លែងអំឡុងថ្ងៃទី ៣ នៃពិធីបុណ្យធម្មយាត្រាហាចនៅទីក្រុងមេកា ចំពេលកំពុងមានជំងឺរាតត្បាតកូវីដ១៩។

ចំនួនអ្នកធ្វើធម្មយាត្រាមូស្លីមក្នុងចំនួនកំណត់នៅអារ៉ាប៊ីសាអូឌីតបានប្រមូលផ្តុំគ្នានៅឯវិហារអ៊ីស្លាមដ៏ធំមហិមាក្នុងទីក្រុងមេកានៅថ្ងៃសៅរ៍ទី១សីហាដើម្បីអធិស្ឋានក្នុងអំឡុងពេលធ្វើធម្មយាត្រាបែបសាសនាអ៊ីស្លាមមួយហៅថា តាវ៉ាហ្វអាល់ហ្វាដា (Tawaf Al-Ifadah)។

ពិធីជានិមិត្តរូបនៃ “ការគប់ដុំថ្មលើអារក្ស” ដោយបោះគ្រួសតូចៗ ៧ ដុំទៅលើសសរធំបំផុតទាំង ៣ ដែលគេស្គាល់ថាចាមរ៉ាតអាល់អាកាបា (Jamrat Al-Aqaba) ធ្វើឡើងនៅថ្ងៃទី ៣ នៃបុណ្យហាច។

អ្នកដើរធម្មយាត្រាត្រូវគេតម្រូវឱ្យពាក់ម៉ាស់និងបន្ទាត់ត្រូវបានគូរនៅលើឥដ្ឋនៃមហាព្រះវិហារអ៊ីស្លាមដើម្បីធានាថាពលរដ្ឋប្រកាន់ខ្ជាប់នូវគោលការណ៍ណែនាំនៃការរក្សាគម្លាតពីគ្នា។

ការធ្វើធម្មយាត្រាហាចបានរងផលប៉ះពាល់យ៉ាងខ្លាំងដោយសារវីរុសកូរ៉ូណា ខណៈកាលពីឆ្នាំមុនមានអ្នកធ្វើធម្មយាត្រាប្រមាណ ២,៥ លាននាក់បានចូលរួម។

ប៉ុន្តែនៅឆ្នាំនេះជាលើកដំបូងនៅក្នុងប្រវត្តិសាស្រ្តទំនើប អ្នកធ្វើធម្មយាត្រាចំនួន ១.០០០ នាក់ ដែលកំពុងស្នាក់នៅជាស្រេចនៅក្នុងប្រទេសអារ៉ាប់ប៊ីសាអូឌីត ត្រូវបានអនុញ្ញាតឱ្យធ្វើធម្មយាត្រាហាច៕ ដោយ៖ កញ្ញាដាលីស