ម្នាក់​ទៀត​ហើយ​ស្លាប់​ដោយកូវី​ដ​១៩​នៅ​វៀត​ណា​ម

258
ចែករម្លែក

​ស្ត្រី​វៀតណាម​អាយុ​៦៨​ឆ្នាំ ដែល​មាន​ជំងឺ​ឈាម​ស បាន​ស្លាប់​ក្រោយ​ឆ្លងកូវី​ដ​១៩​បាន​ពីរ​ថ្ងៃ នាំ​អោយ​គាត់​ក្លាយជា​អ្នក​ស្លាប់​ទី​៣​នៅ​វៀតណាម​ដោយសារ​វីរុស​កូរ៉ូ​ណា​នៅ​រយៈពេល​២​ថ្ងៃ​មកនេះ​។​

​ជនរងគ្រោះ​ជា​អ្នក​ក្រុង​ដា​ណាំង ដែល​ឥឡូវ​ជា​មជ្ឈមណ្ឌល​នៃ​ការផ្ទុះកូ​វីដ​១៩​នៅ​វៀតណាម​។​ស្ត្រី​រូប​នេះ​ត្រូវ​បាន​បញ្ជាក់​ថា​ស្លាប់​នៅ​ព្រឹក​ថ្ងៃ​សៅរ៍​ទី​០១​សីហា នៅ​មន្ទីរពេទ្យ​រោគ​ដុំ​ពក​ក្រុង​ដា​ណាំង​ដោយ​​ជំងឺ​ឈាមស និង​កូវី​ដ​១៩​។​

​ក្រៅពី​មាន​ជំងឺ​ឈាមស គាត់​ក៏​លើសឈាម​និង​មាន​ជំងឺ​ទឹកនោម​ផ្អែម​ផងដែរ និង​ជា​ភ្ញៀវ​ទៀងទាត់​របស់​មន្ទីរពេទ្យ​នេះ​។​

​សូមបញ្ជាក់​ថា កាលពី​ថ្ងៃ​សុក្រ អ្នកជំងឺ​២​នាក់​នៅ​ក្រុង​ដា​ណាំង ជា​បុរស​វ័យ​៦១​និង​៧០​ឆ្នាំ បាន​ស្លាប់​ដោយកូវី​ដ​១៩​ដំបូង​គេ​នៅ​វៀតណាម​៕​ប្រែ​សម្រួល​៖​វាសនា​

​រថយន្ត​ពេទ្យ​បើក​ក្នុង​ផ្លូវ​គ្មាន​ចរាចរណ៍​មនុស្ស​នៅ​ក្រុង​ដា​ណាំង​កាលពី​យប់​ថ្ងៃ​២៧​ក្កដា​