រ៉ា​អ៊ូ​ល ជី​ម៉េ​ណេ​ស អាច​នឹង​ផ្ទេរ​មក​ចូលរួម Manchester United

103
ចែករម្លែក

តាម​ព័រ​មាន​ថា កីឡាករ រ៉ា​អ៊ូ​ល ជី​ម៉េ​ណេ​ស (Raul Jimenez) ស្ថិតក្នុង​ដំណើរ​ទៅ​ចូលរួម​ជាមួយ ក្រុម Manchester United បន្ទាប់ពី​មាន​សេចក្តីរាយការណ៍​នៅ​ប្រទេស​ព័រ​ទុយ​ហ្គា​ល់​ថា ក្លឹប Wolves បាន​ចុះ​កិច្ចព្រមព្រៀង​ផ្ទេរ​កីឡាករ​ម្នាក់​ដែល​រំពឹងថា​នឹង​មក​ជំនួស​តំណែង​ខ្សែប្រយុទ្ធ សញ្ជាតិ​ម៉ិ​ក​ស៊ី​កូ​រូបនេះ​។
​ ​
​ជី​ម៉េ​ណេ​ស បាន​បន្ត​ទម្រង់​លេង​ដ៏​ល្អ​របស់ខ្លួន​នៅ​រដូវ​កាល​ទី​២​នេះ នៅ​អង់គ្លេស បន្ទាប់ពី​ចុះ កិច្ចព្រមព្រៀង​ផ្ទេរ​ពី​ក្លឹប Benfica មក​ក្នុងតម្លៃ​៣២​លាន​ផោន​កាលពី​រដូវក្តៅ​ឆ្នាំមុន​។ កីឡាករ​វ័យ​២៩​ឆ្នាំ​រូបនេះ​រកបាន​២៦​គ្រាប់​ក្នុងការ​បង្ហាញមុខ​៥៣​លើ​នៅក្នុង​យុទ្ធនាការ​រដូវ​កាល​នេះ​។​
​ ​
​កីឡាករ​អន្តរជាតិ​ម៉ិ​ក​ស៊ី​កូ​រូបនេះ​ត្រូវបាន​គេ​ភ្ជាប់​ទៅនឹង​កិច្ចព្រមព្រៀង​ផ្ទេរ​មកកាន់​ក្លឹប​មួយ​ក្នុងចំណោម​ក្លឹប​កំពូល​នៅ​អឺរ៉ុប​នៅ​រដូវ​កាល​នេះ ស្របពេល​ក្លឹប Manchester United អន្ទះសា​ចង់ ពង្រឹង​ជម្រើស​ខ្សែប្រយុទ្ធ​របស់ខ្លួន​។​
​ ​
​ជី​ម៉េ​ណេ​ស នឹងចូលរួម​ជាមួយ​ក្លឹប Manchester United ដោយសារ​ថា ក្លឹប Wolves បាន​ស្វែង រក​កីឡាករ​មក​ជំនួស​។​
​ ​
​ជី​ម៉េ​ណេ​ស ធ្វើបាន​ល្អ​នៅ​រដូវ​កាល​នេះ ដោយ​រកបាន​២៥​គ្រាប់​និង​ជួយ​បង្កើត​ឱកាស​៤៨ លើក​នៅ​គ្រប់​ការប្រកួត​។ តាម​ព័ត៌មាន​ថា កីឡាករ ប៉ូ​លី​ញ៉ូ (Paulinho) គឺជា​កីឡាករ​ដែល ត្រូវ​មក​ជំនួស​កីឡាករ ជី​ម៉េ​ណេ​ស ដែល​គ្រោង​នឹង​ផ្ទេរ​ទៅ​ពហុកីឡាដ្ឋាន Old Trafford ៕ ប្រែ​សម្រួល​: ពិសិដ្ឋ​

កីឡាករ រ៉ា​អ៊ូ​ល ជី​ម៉េ​ណេ​ស (Raul Jimenez)