Arsenal បង្ហាញ​ចំណាប់អារម្មណ៍​លើ​ខ្សែបម្រើ ជែក ហ្គ្រី​លី​ស Aston Villa

188
ចែករម្លែក

ក្លឹប Arsenal បាន​ចូលរួម​ក្នុងការ​ប្រជែង​ផ្ទេរ​យក​ប្រធាន​ក្រុម Aston Villa ជែក ហ្គ្រី​លី​ស (Jack Grealish) ដោយ​បង្ហាញ​ចំណាប់អារម្មណ៍​ច្បាស់លាស់ ប៉ុន្តែ​ក្លឹប​កាំភ្លើង​ធំ​នេះ​គ្មាន​បំណង ឆ្នើ​យ​តប​នឹង​ការទាមទារ​៨០​លាន​ផោន​នោះទេ​។​
​ ​
​ហ្គ្រី​លី​ស បាន​ដើរតួនាទី​សំខាន់​ក្នុង​ការរក្សា​ក្រុម​តាំងពី​វ័យ​កុមារ​របស់ខ្លួន​បន្ត​នៅ​ក្របខណ្ឌព្រី​មី​ញ៉េ​លី​ក បើទោះបីជា​មានការ​ភ្ជាប់​ទៅនឹង​ការចាកចេញ​និង​ចង់​ស្វែងរក​ការប្រកួត ប្រជែង​ថ្មី​នៅ​រដូវ​កាល​នេះ​ក៏ដោយ​។​
​ ​
​ក្រុម​របស់លោក មី​គែល អា​តេ​តា (Mikel Arteta) នៅពេលនេះ​បានបង្ហាញ​ចំណាប់ អារម្មណ៍ ប៉ុន្តែ​រង់ចាំ​មើល​ការបញ្ចុះ​តម្លៃ​ច្រើន​ទៀត​។​
​ ​
​តាម​សេចក្តីរាយការណ៍​ថា មាន​ក្លឹប​ជាច្រើន​មានបំណង​ចំណាយ​ចន្លោះ​ពី​៥០​លាន​ផោន ទៅ​៦០​លាន​ផោន​សម្រាប់​ខ្សែបម្រើ​ប្រយុទ្ធ​រូបនេះ ប៉ុន្តែ​ជំហរ​របស់​ក្លឹប Villa ត្រូវបាន​ពង្រឹង នៅពេលនេះ ហើយ​ក្រុម​នេះ​នៅ​បន្ត​នៅ​ក្របខណ្ឌ​ព្រី​មី​ញ៉េ​លី​ក​។​
​ ​
​លោក អូ​ឡេ ហ្គា​ន់​ណា សូល​ស្យែ​រ (Ole Gunnar Solskjaer) គ្រូបង្វឹក​ក្លឹប United អន្ទះសា​ចង់ បន្ថែម​កម្លាំង​ក្នុង​តំបន់​ប្រយុទ្ធ ហើយ​លោក​ក៏​ជា​អ្នក​ដែល​កោតសរសើរ​កីឡាករ ហ្គ្រី​លី​ស​៕ ប្រែ​សម្រួល​: ពិសិដ្ឋ​

ជែក ហ្គ្រី​លី​ស (Jack Grealish)