Barcelona បន្ត​ចំណាប់អារម្មណ៍​លើ​ខ្សែការពារ ឌី​អូ​ហ្គោ ដា​ឡូត​

191
ចែករម្លែក

តាម​ព័ត៌មាន​ថា ក្លឹប Barcelona ត្រៀម​ដាក់សំណើ​ផ្ទេរ​ខ្សែការពារ​ដែល​គេ​មិនសូវ​ចាប់អារម្មណ៍ ឌី​អូ​ហ្គោ ដា​ឡូត (Diogo Dalot) របស់​ក្លឹប Manchester United​។​
​ ​
​ក្លឹប Barcelona ធ្លាប់​អន្ទះសា​ចង់​ផ្ទេរ ដា​ឡូត កាលពី​ឆ្នាំ​២០១៨ នៅពេល​កីឡាករ​រូបនេះ លេង​ឲ្យ​ក្លឹប Porto ប៉ុន្តែ​ត្រូវ​ក្លឹប Manchester United ចុះ​កិច្ចព្រមព្រៀង​ផ្ទេរ​ក្នុងតម្លៃ​១៩ លាន​ផោន​។
​ ​
​ប៉ុន្តែ​ពេលវេលា​របស់​កីឡាករ​រូបនេះ​នៅ​ពហុកីឡាដ្ឋាន Old Trafford ហាក់ដូចជា​មិនបាន ដំណើរការ​ទៅមុខ​ដោយ​រលូន​ទេ ស្របពេល ដា​ឡូត បាន​បង្ហាញមុខ​ត្រឹមតែ​១១​លើក​នៅ គ្រប់ការ​ប្រកួត​នៅ​រដូវ​កាល​នេះ​។
​ ​
​នៅពេលនេះ ក្លឹប Barcelona កំពុង​ពិចារណា​ដាក់សំណើ​ថ្មី​ទៀត ដើម្បី​ផ្ទេរ​កីឡាករ​វ័យ​២១ ឆ្នាំ​រូបនេះ ហើយ​មាន​ទំនុកចិត្ត​ថា ពួកគេ​អាច​ចុះ​កិច្ចព្រមព្រៀង​ផ្ទេរ​កីឡាករ​រូបនេះ​ក្នុងតម្លៃ ប្រហែល​១០​លាន​ផោន​។​
​ ​
​កីឡាករ​វ័យ​២១​ឆ្នាំ​រូបនេះ​នៅសល់​កិច្ចសន្យា​លេង​៣​ឆ្នាំ​ទៀត​ក្នុង​កិច្ចសន្យា​ជាមួយ​ក្លឹប United ប៉ុន្តែ​ការលក់​កីឡាករ​រូបនេះ​អាចជួយ​ដល់​ក្លឹប United មាន​ប្រាក់​ក្នុង​ដៃ ដើម្បី​ចាប់ផ្តើម​ផែនការ ផ្ទេរ​នៅ​រដូវក្តៅ​នេះ​៕ ប្រែ​សម្រួល​: ពិសិដ្ឋ

កីឡាករ ឌី​អូ​ហ្គោ ដា​ឡូត (Diogo Dalot)