តើ​ពងមាន់ ផ្តល់​ប្រយោជន៍​អ្វីខ្លះ​ដល់​កូន​ក្នុង​ផ្ទៃ​?

174
ចែករម្លែក

ខាងក្រោម​នេះ យើងខ្ញុំ​នឹង​បង្ហាញ​អ្នក​ពី​អត្ថប្រយោជន៍​នៃ​ពងមាន់​ចំពោះ​កូន​ក្នុង​ផ្ទៃ​។ តើ​មាន​អ្វី​ខ្លះទៅ​?

​នៅក្នុង​ពងមាន់​មាន​ផ្ទុក​ប្រូតេអ៊ីន​ខ្ពស់​ជាងគេ ថែមទាំង​មាន​វីតាមីន ព្រមទាំង​សារធាតុ​ជាច្រើន ដែល​អាចជួយ​ឲ្យ​កូន​លូតលាស់​បាន​យ៉ាង​ល្អ​។ ដូចនេះ អ្នក​ម្តាយ​គួរតែ​ពិសារ​ពងមាន់​ខ្លះ ដើម្បី​សុខភាព​កូន​ក្នុង​ផ្ទៃ​។ ក្រោយ​ពេលដែល​អ្នក​ម្តាយ​បរិភោគ​ពងមាន់​រួច នឹងធ្វើ​ឲ្យ​អ្នក​មិន សូវ​ប្រឈមមុខ​នឹង​អា​ការៈខ្វះ​ឈាម​ឡើយ ព្រោះ​ក្នុងនោះ​មាន​ផ្ទុក​សារធាតុ​ដែល​ជួយ រាងកាយ​អ្នក​មិន​ឲ្យ​ខ្វះ​សារ​ធាតុដែក​។​ជាហេតុ​ដែល​ធ្វើ​ឲ្យ​អ្នក​មិន​ងាយ​កើតមាន​អា​ការៈខ្វះ ឈាម​នោះឡើយ​។ ប៉ុន្តែ​ពងមាន់​នេះ អ្នក​ម្តាយ​គួរតែ​ចម្អិន​ឲ្យ​ឆ្អិន ទើប​អាច​បរិភោគបាន មិនគួរ​ញ៉ាំ​ឆៅ​ទេ ព្រោះ​អាច​នាំ​មេរោគ​ចូលទៅ​ឲ្យ​កូន​ក្នុង​ផ្ទៃ​បាន​។ ក្នុង​មួយថ្ងៃ​អ្នក​ម្តាយ​មិនគួរ ពិសារ​ពងមាន់​លើសពី​២​គ្រាប់​ទេ ទើប​មិន​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​សុខភាព​កូន និង​អ្នក​៕ ដោយៈ health.com.kh