កូរ៉េខាងជើង​គ្មាន​ថ្ងៃ​បោះបង់​ចោល​សព្វាវុធ​នុយគ្លេអ៊ែ​រឡើយ​

159
ចែករម្លែក

​កាលពី​សប្តាហ៍​មុន មេដឹកនាំ​កំពូល​កូរ៉េខាងជើង គីម ជុង​អ៊ុន បាន​ពោលថា​សព្វាវុធ​នុយគ្លេអ៊ែ​រ ធានា​ថា​នឹង​មិន​មាន​ការផ្ទុះ​សង្គ្រាម​មួយ​ទៀត​មក​លើ​កូរ៉េខាងជើង ។​សម្តី​បែបនេះ​ត្រូវបាន​សារព័ត៌មាន​​ក្នុង​តំបន់​ចាត់ទុកជា​ព្រឹត្តិការណ៍​ទម្លុះទម្លាយ​ភាព​ទាល់ច្រក​មួយ យ៉ាង​ហោ​យ​ណាស់​ក៏​មេដឹកនាំ​កូរ៉េខាងជើង​រូបនេះ​ឥឡូវ​ពោល​ចេញ​ថា សង្គ្រាម​កូរ៉េ​លែង​ជា​ការគិតគូរ​ទៀត​។​

​វា​ពិត​ហើយ​ដែល​ថា លោក​គីម​ខ្លួនឯង​កម្រ​និយាយ​ម៉ាត់ៗ​ដូច្នេះ តែ​សម្តី​របស់​លោក​បន្ថែម​លើ​អ្វី​ដែល​កូរ៉េខាងជើង​អោយ​សញ្ញា​ជា​យូរ​មក​ហើយ​។​

​នៅពេល​កូរ៉េខាងជើង​ពិភាក្សា​អំពី​ការរំសាយ​នុយគ្លេអ៊ែរ​និង​បាន​ចុះហត្ថលេខា​លើ​សេចក្តីថ្លែងការណ៍​នានា​នៅ​ប៉ុន្មាន​ទសវត្សរ៍​មក​នេះ​ខ្លួន​មិន​ដែល​ចាត់​វិធានការ​មាំទាំ​ណាមួយ​ដើម្បី​ទាញ​បញ្ច្រាស​​កម្មវិធី​របស់​ខ្លួន​ទេ​។​វា​ត្រូវ​បាន​ផ្អាក​ចោល​ម្តង​ម្កាល តែ​ក្រោយមក​នៅ​ទសវត្សរ៍​១៩៩០ មាន​ការសង្ស័យ​ជាទូទៅ​ថា​វា​ជាការ​បោក​បញ្ឆោត​របស់​កូរ៉េខាងជើង​ទាំងស្រុង​។​

​និយាយ​តាម​បែក​ផ្សេង កូរ៉េ​ខាងជើង​បាន​បន្ត​កម្មវិធី​នុយគ្លេអ៊ែរ​អស់​៤​ទសវត្សរ៍​។​វា​យឺត​តែ​អភិវឌ្ឍ​ថេរ និង​មិន​ដែល​រងគ្រោះ​ពី​កិច្ចខិតខំ​ពី​ខាងក្រៅ​ដើម្បី​បញ្ឈប់​វា​ទេ​។​

​គំរោង​ដ៏​យូរ​នេះ​បាន​ឈាន​ដល់​ផ្លែផ្កា​នៅ​ឆ្នាំ​២០១៧​។​ឆ្នាំ​នោះ កូរ៉េ​ខាងជើង​បាន​បំផ្ទុះ​ក្បាល​គ្រាប់​មួយ ដែល​មាន​កំលាំង​ប្រមាណ​កន្លះ​មេហ្កា​តោន​។​ទោះជា​មាន​មាន​ជជែក​ដេញដោល​ច្រើន​អំពី​កំលាំង​នៃ​​សព្វាវុធ​របស់​កូរ៉េខាងជើង រដ្ឋាភិបាល​ក្រុង​ព្យុង​យ៉ាង​មិន​បាន​ប្រាប់​អ្វី​យើង​អំពី​វា​ទេ​។​

​នៅ​ឆ្នាំ​២០១៧ កូរ៉េ​ខាងជើង​ក៏​ផលិត​បាន​សំរេច​កាំជ្រួច​ផ្លោង​ឆ្លង​ទ្វីប ដែល​ចម្ងាយ​វាយប្រហារ​របស់​វា​អា​ទៅដល់​អាម៉េរិក​។​កូរ៉េខាងជើង​និយាយថា ឥឡូវ​ខ្លួន​អាច​វាយប្រហារ​ទីកន្លែង​ណា​ក៏​បាន​នៅ​សហរដ្ឋ​​អាម៉េរិក​ជាមួយនឹង​កាំជ្រួច​នុយគ្លេអ៊ែរ តែ​អ្នកវិភាគ​គិតថា លទ្ធភាព​របស់​កូរ៉េខាងជើង​នៅ​មាន​កំរិត​នៅឡើយ​ទេ​។​

​ជាមួយនឹង​ក្បាល​គ្រាប់​នុយគ្លេអ៊ែរ​បំពាក់​លើ​កាំជ្រួច​ដូច្នេះ កូរ៉េ​ខាងជើង​បាន​សំរេច​គ្រឿង​កម្ញើញ​សត្រូវ​ដោយ​ប្រើ​នុយគ្លេអ៊ែរ​បាន​ដោយ​ជោគជ័យ​ប្រឆាំង​អាម៉េរិក​។​ពីមុន កូរ៉េខាងជើង​អាច​រារាំង​អំពើ​​របស់​អាម៉េរិក​មកលើ​ខ្លួន​តាមរយៈ​គំរាម​សម្ពន្ធមិត្ត​ក្នុង​តំបន់​។​

​គ្រឿង​កម្ញើញ​ដូច្នេះ​បាន​ជួយ​រក្សា​សន្តិភាព​ផងដែរ​ក្នុងអំឡុងពេល​សង្គ្រាមត្រជាក់​។​សូ​វៀត​និង​អាម៉េរិក​ក៏​បន្លាច​គ្នា​អំពី​ការបាញ់​នុយគ្លេអ៊ែរ​ទៅវិញទៅមក និង​បាន​អនុវត្ត​ការប្រុងប្រយ័ត្ន​ខ្ពស់​អំពី​របៀប​​ដែល​ពួកគេ​ប្រតិកម្ម​។​កូរ៉េខាងជើង​រំពឹង​ដូចគ្នា គឺថា​អាម៉េរិក​នឹង​មិន​វាយប្រហារ​ខ្លួន​ឡើយ ហើយ​នេះ​ជា​អ្វី​ដែល​លោក​គីម​និយាយថា​«​សង្គ្រាម​នឹងមិន​ផ្ទុះឡើង​» និង​គំនិត​របស់​លោក​ស្ទើរតែ​ត្រឹមត្រូវ​ពិត​​ប្រក​ដ​មែន​៕​ប្រែ​សម្រួល​៖​ដោយ​វាសនា​

មេដឹកនាំ​កូរ៉េខាងជើង គីម ជុង​អ៊ុន ណែនាំ​មន្ត្រី​អំពី​កម្មវិធី​នុយគ្លេអ៊ែរ​កាលពី​ឆ្នាំ​២០១៧