នឹង​ប​ញ្ចូ​ន​អ្នក​វាយ​សី​វ័យក្មេង​ទៅ​ហាត់​នៅ​ចិន​ពី​៣​ទៅ​៤​ឆ្នាំ​

1362
ចែករម្លែក
​កីឡា​វាយ​សី​វ័យក្មេង​កម្ពុជា​ក្នុងការ​ប្រកួត​កន្លងមក​

ដោយ​:​រ៉ូ​ហ្សា / ភ្នំពេញ​: សហព័ន្ធ​កីឡា​វាយ​សី​កម្ពុជា បានប្រកាស​ពី​ការត្រៀមខ្លួន​បញ្ជូន​អ្នក​វាយ​សី​វ័យក្មេង​ចំនួន​១៥​រូប ដែល​ក្នុងនោះ មាន​៦​រូប​ជា​កីឡាការិនី​ទៅ​ហ្វឹកហាត់ នៅ​ប្រទេស​ចិន រយៈពេល​វែង គឺ​ពី​៣​ទៅ​៤​ឆ្នាំ​។​

​នេះ​ជាការ​កំណត់​ទិសដៅ​ដ៏​ច្បាស់លាស់​មួយ ដើម្បី​ដណ្ដើម​មេដាយ​សម្រាប់​ការប្រកួត​កីឡា​ស៊ី​ហ្គេម​ឆ្នាំ​២០២៣ ពេលដែល​កម្ពុជា​ធ្វើជា​ម្ចាស់ផ្ទះ​នោះ​។ លោក​ឧ​ត្ត​ម​សេនីយ៍​ឯក លី កុសល ប្រធាន​សហព័ន្ធ​កីឡា​វាយ​សី​កម្ពុជា បង្ហាញ​ពី​អារម្មណ៍​របស់លោក​ថា ការចំណាយ​ពេល​ហ្វឹកហាត់​រយៈពេល​យូរ​បែបនេះ លោក​សង្ឃឹមថា ពី​៧០​ទៅ​៨០​ភាគរយ ពួកគេ​នឹង​ដណ្ដើមបាន​មេដាយ​។​

​លោក​ប្រធាន​សហព័ន្ធ​កីឡា​វា​បន្តថា ក្រសួង​អប់រំ យុវជន និង​កីឡា និង​គណៈកម្មាធិការ​ជាតិ​អូ​ឡា​ពិ​ក​កម្ពុជា បាន​ឯកភាព​ឲ្យ​សហព័ន្ធ​បញ្ជូន​អត្ត​ព​លិ​ក​វ័យក្មេង​ចំនួន​១៥​រូប ទៅ​ហ្វឹកហាត់​នៅ​សាធារណៈរដ្ឋ​ប្រជាមានិត​ចិន រយៈពេល​វែង​បាន​ដើម្បី​អភិវឌ្ឍ​សមត្ថភាព​បច្ចេកទេស​បន្ថែមទៀត​។

​ក្រៅពី​ប្រទេស​ចិន​ដែលជា​ទិសដៅ​សំខាន់​នោះ សហព័ន្ធ​ក៏បាន​ស្នើសុំ​បញ្ជូន​កីឡាករ​ឆ្នើម​មួយរូប​ទៅ​ហ្វឹកហាត់​រយៈពេល​វែង នៅ​ប្រទេស​ម៉ាឡេស៊ី និង​រួមសហការ​ជាមួយ​គណៈកម្មាធិការ​ប៉ា​រ៉ា​ឡាំ​ពិ​ក​កម្ពុជា ដើម្បី​ជំរុញ​កីឡា​វាយ​សី​ជនពិការ​ផងដែរ​៕ ល​

ទីតាំងផ្សាយពាណិជ្ជកម្ម