វត្ថុតាង មានម៉ូតូច្រើនគ្រឿងដែលរក្សាទុកនៅសាលាដំបូងខេត្តព្រះ សីហនុ ជនរងគ្រោះអាចដាក់ពាក្យស្នើសុំបានតាមរយះសមត្ថកិច្ចនគរ បាលជំនាញ

48
ចែករម្លែក

ដោយ:វណ្ណៈ/ព្រះសីហនុ ៖ មួយរយះចុងក្រោយនេះ សមត្ថកិច្ច ខេត្តព្រះសីហនុ បានបង្ក្រាបបទល្មើសចោរកម្មច្រើនករណី និងរឹបអូសវត្ថុតាងម៉ូតូច្រើនគ្រឿងបញ្ជូនទៅរក្សាទុកនៅសាលាដំបូងខេត្តព្រះសីហនុតាមនិតិវិធីច្បាប់។

លោកសៀង សុខព្រះរាជអាជ្ញាអមសាលាដំបូងខេត្តព្រះសីហនុប្រាប់បណ្តាញពត៌មាននៅល្ងាចថ្ងៃទី ៣១ខែកក្កដាឆ្នាំ២០២០ ថា ករណីម៉ូតូ ផលនៃអំពើចោរកម្មដែលនគរបាលខេត្តព្រះសីហនុដកហូតបានពីក្រុមជនសង្សយ័រួមមានអ្នកលួចនិងអ្នកទទួលផលចោរកម្មតាមរយៈទិញឬបញ្ចាំ ប៉ុន្មានថ្ងៃមុននេះ បច្ចុប្បន្នបានរក្សាទុកជាវត្ថុតាងនៅសាលាដំបូងខេត្តតាមនិតិវិធីសម្រាប់ការកាត់ក្តីទៅលើជនជាប់សង្សយ័។

ចំពោះសំណើរបស់ពលរដ្ឋដែលជាម្ចាស់ម៉ូតូ ស្នើសុំយកម៉ូតូត្រឡប់ទៅវិញ លោកព្រះរាជអាជ្ញាបញ្ជាក់ថា ពលរដ្ឋជាម្ចាស់ម៉ូតូសូមដាក់ពាក្យស្នើសុំតាមរយៈស្នងការដ្ឋាននគរបាលខេត្ត ដោយមានឯកសារសម្គាល់ម៉ូតូរបស់ខ្លួនច្បាស់លាស់ភ្ជាប់ជាមួយ ដើម្បីខាងនគរបាលមានមូលដ្ឋាន សហការជាមួយសាលាដំបូងខេត្តដោះស្រាយជូនពលរដ្ឋស្របតាមនិតិវិធី៕/B