មេដឹកនាំ​សាសនា​កូរ៉េខាងត្បូង​ត្រូវបាន​ចាប់ខ្លួន​ពី​បទ​រំលោភ​វិធានការ​ប្រឆាំង​វីរុស​

156
ចែករម្លែក

​ក្រុម​អាជ្ញាធរ​កូរ៉េខាងត្បូង​នៅ​ថ្ងៃ​សៅរ៍​ទី​១​ខែ​សីហា​បាន​ចាប់ខ្លួន​ស្ថាបនិក​គ្រិស្តសាសនា​ដែល​មានគំនិត​លាក់លៀម​ម្នាក់​ពី​បទ​លាក់បាំង​ព័ត៌មាន​សំខាន់ៗ​ពី​ពួក​អ្នក​ដែល​ឆ្លង​វីរុស​និង​ប្រព្រឹត្ត​បទ​​ល្មើស​ផ្សេងៗ​ទៀត ពាក់ព័ន្ធ​ការផ្ទុះ​វីរុស​កូវី​ដ​១៩​ខ្លាំង​បំផុត​នៅ​ប្រទេស​នេះ​។

​លោក​លី ម៉ាន់​ហ៊ី ជា​មេដឹកនាំ​សាសនា​ដ៏​មាន​ឥទ្ធិពល​នៃ​វិហារ​គ្រិស្តសាសនា​Shincheonji ដែល​ទាក់ទង​នឹង​ករណី​ឆ្លង​វីរុស​ជាង​៥.២០០​នាក់​ឬ ស្មើ​៣៦ ភាគរយ​នៃ​ករណី​សរុប​របស់​កូរ៉េខាងត្បូង​។​

​ក្រុម​រដ្ឋ​អាជ្ញា​បាន​ចោទប្រកាន់​លោក​លី ម៉ាន់​ហ៊ី អាយុ ៨៩ ឆ្នាំ​នេះ​ថា​បាន​ឃុបឃិត​ជាមួយ​ក្រុម​មេដឹកនាំ​សាសនា​ដទៃទៀត​ដើម្បី​លាក់បាំង​ព័ត៌មាន​ពី​ក្រុម​អាជ្ញាធរ​ក្នុងអំឡុងពេល​ផ្ទុះ​វីរុស​ខ្លាំង​បំផុត​​នៅ​ចំណោម​អ្នកដើរ​តាម​ជាង​២០០.០០០ នាក់​របស់​លោក​។​

​សារព័ត៌មាន​Yonhap បាន​និយាយថា​លោក លី ម៉ាន់​ហ៊ី ក៏​ត្រូវបាន​សង្ស័យថា​បាន​កិបកេង​ថវិកា​ចំនួន​៥,៦ ពាន់​លាន​វ៉ុន (៤,៧ លាន​ដុល្លារ​) ជា​មូលនិធិ​ព្រះវិហារ ដោយ​រួមទាំង​ប្រាក់​ជិត ៥​ពាន់​លាន​វ៉ុន​​ដែល​លោក​បាន​ប្រើ​ដើម្បី​កសាង​កន្លែង​សម្រាក​។​

​ក្រុម​មេដឹកនាំ​សាសនា​បាន​និយាយ​នៅក្នុង​សេចក្តីថ្លែងការណ៍​មួយ​ថា​លោក លី ម៉ាន់​ហ៊ី មាន​ការព្រួយបារម្ភ​អំពី​ការទាមទារ​របស់​រដ្ឋាភិបាល​ចំពោះ​ព័ត៌មា​ន​ផ្ទាល់ខ្លួន​របស់​សមាជិក​ប៉ុន្តែ​មិន​ដែល​ព្យាយាម​​លាក់បាំង​អ្វី​នោះទេ​៕

លោក​លី ម៉ាន់​ហ៊ី ជា​មេដឹកនាំ​សាសនា​ដ៏​មាន​ឥទ្ធិពល​នៃ​វិហារ​គ្រិស្តសាសនា​Shincheonji