នាំគ្នា​ផឹកទឹក​អនាម័យ​លាងដៃ​មាន​ជាតិ​អាល់កុល​នាំ​អោយ​ស្លាប់​៩​នាក់​នៅ​ឥណ្ឌា​

152
ចែករម្លែក

​ប៉ូលិស​បាន​និយាយ​កាលពី​ថ្ងៃ​សុក្រ​ទី​៣១​កក្កដា​ថា​មនុស្ស​ចំនួន​៩​នាក់​បាន​ស្លាប់​នៅ​ប្រទេស​ឥណ្ឌា​ក្នុង​រយៈពេល​២​ថ្ងៃ​កន្លង​ទៅ​ដោយ​មក​ពី​ផឹកទឹក​អនាម័យ​លាងដៃ​ដែលមាន​ជាតិ​អាល់កុល​បន្ទាប់​​ពី​ហាង​លក់​ស្រា​នៅក្នុង​ទីក្រុង​របស់​ពួកគេ​ត្រូវបាន​បិទ​ដោយសារ​វិធានការ​រឹតត្បិត​ប្រឆាំង​ជំងឺ​ឆ្លងកូវី​ដ​១៩​។​

​លោក Siddharth Kaushal មន្ត្រី​បូលិស​នៅ​ទីក្រុង​គូ​រី​ចេ​ឌូ​នៅរ​ដ្ឋ​អាន់​ដ្រា ប្រា​ដែស​បាន​និយាយថា ក្រុម​នេះ​បាន​បាត់បង់​ស្មារតី​បន្ទាប់ពី​បាន​ផឹកទឹក​អាកុល​អនាម័យ​លាងដៃ​ដោយ​លាយ​ជាមួយ​​នឹង​ទឹក​ឬ​សូ​ដា​។​

​លោក​បាន​និយាយថា​ពួកគេ​ត្រូវបាន​បញ្ជូន​ទៅ​មន្ទីរពេទ្យ​ភ្លាមៗ​ប៉ុន្តែ​បាន​ប្រកាសថា​បាន​ស្លាប់​នៅ​ពេល​ទៅដល់ ហើយ​ការស៊ើបអង្កេត​ចំពោះ​ការស្លាប់​នេះ​ត្រូវបាន​ធ្វើឡើង​។​

​ការស្លាប់​នៅ​ទីក្រុង​គូ​រី​ចេ​ឌូ នេះ​បាន​កើតឡើង​នៅ​មុនពេល​ដែល​ចំនួន អ្នកស្លាប់​សរុប​ដោយ​ជំងឺ​កូវី​ដ​១៩​នៅ​ឥណ្ឌា​បាន​កើន​ឡើង​ជាង​៣៥.០០០​នាក់ កាលពី​ថ្ងៃ​សុក្រ ដោយ​កើន​លើស​ជាង​ប្រទេស​អ៊ីតាលី​។

​ករណី​ឆ្លង​សរុប​នៅ​ប្រទេស​ឥណ្ឌា​ដែល​មាន​ប្រជាជន​ច្រើន​បំផុត​ទី​២ នៅលើ​ពិភពលោក​នេះ មាន​ចំនួន​១,៦៣ លាន​នាក់​៕

៩​នាក់​ស្លាប់​នៅ​ឥណ្ឌា​ដោយសារ​ផឹក​អាល់កុល​លាងដៃ​