វា​មិន​ដែល​! គោ​នៅ​ម៉ាឡេស៊ី នឹង​ត្រូវ​អោយ​ស្តាប់​ការអាន​គម្ពី​គូ​រ៉ា​ន ដើម្បី​បង្កើន​គុណភាព​សាច់​

1193
ចែករម្លែក
  • 39
    Shares

​វា​ជា​រឿង​គួរឱ្យ​អស់សំណើច​ដែល​គេ​ជឿថា ការអាន​គម្ពីរ​គូ​រ៉ា​ន នៅក្នុង​សាសនា​អ៊ិស្លាម ឱ្យ​គោ​ស្តាប់​នឹង​ជួយ​បង្កើន​គុណភាព​សាច់​របស់​វា​។

​គណបក្ស Pan-Malaysian Islamic Party ដ៏​មាន​ឥទ្ធិពល​នៅក្នុង​ប្រទេស​ម៉ាឡេស៊ី បានស្នើ​សេចក្តីព្រាងច្បាប់​គួរឱ្យភ្ញាក់ផ្អើល​មួយ​ដែល​តម្រូវ​ឱ្យ​អាន​គម្ពីរ​គូ​រ៉ា​ន ឱ្យ​គោ​ស្តាប់​ដើម្បី​បង្កើន​គុណភាព​សាច់​។

​រដ្ឋ​កេឡាន​តាន (Kelantan) ដែល​អភិរក្ស​ជ្រុល​នៅក្នុង​ប្រទេស​ម៉ាឡេស៊ី អាច​នឹង​ដាក់​ចេញ​ច្បាប់​អាន​គម្ពីរ​គូ​រ៉ា​ន ឱ្យ​គោ​ស្តាប់​ដើម្បី​បង្កើន​គុណភាព​សាច់​ខណៈ​អាជ្ញាធរ​​និយាយថា វិធានការ​នេះ​នឹង​ធ្វើឱ្យ​គោ​មាន​អារម្មណ៍​ស្ងប់​។

​ទីភ្នាក់ងារ​ព័ត៌មាន Channel NewsAsia បាន​ដកស្រង់​សម្តី​របស់​លោក ចេ អាប់​ឌុល​ឡា (Che Abdullah) ដែល​ជា​មន្ត្រី​មូលដ្ឋាន​ទទួលបន្ទុក​ផ្នែក​កសិកម្ម​និយាយថា “​យើង​ជឿ​ថា ការអាន​គម្ពី​គូ​រ៉ា​ន ធ្វើឱ្យ​ចិត្ត​មនុស្ស​ស្ងប់ ដូច្នេះ​វា​ក៏​អាច​ធ្វើឱ្យ​ចិត្ត​របស់​សត្វ​ស្ងប់​ដែរ ហើយ​បង្កើន​គុណភាព​សាច់​ទៀតផង​”៕ដោយៈ ខុម​/SN

ទីតាំងផ្សាយពាណិជ្ជកម្ម