នារីមិនស្គាល់អត្តសញ្ញាណម្នាក់ចង កសម្លាប់ខ្លួនដោយមិនដឹងមូលហេតុនៅបន្ទប់ជួល

88
ចែករម្លែក

ដោយៈសាវរក្ស/ភ្នំពេញ ៖ នារីមិនស្គាល់អត្តសញ្ញាណម្នាក់ទេីបតែមកជួលផ្ទះស្នាក់នៅមិនបាន១ខែផង មិនដឹងមានរឿងអ្វីក្នុងចិត្តក៏ចងកសម្លាប់ខ្លួនដោយមិនដឹងមូលហេតុ។
កាលពីវេលាម៉ោង៥ល្ងាចថ្ងៃ ទី ៣១ខែកក្កដា ឆ្នាំ ២០២០នៅក្នុងបន្ទប់ជួលលេខ C
២៧ ទីតាំងផ្ទះលេខ ៦១៩ ផ្លូវលេខ ៩៩A ភូមិទួលសង្កែ សង្កាត់ ទួលសង្កែ ខណ្ឌឬស្សីកែវ ។

សពនារីខាងលេីមិនត្រូវបានស្គាល់អត្តសញ្ញាណនិងទីលំនៅ នោះទេ។

តាមការឱ្យពីឈ្មោះ រ៉ាយ វីន ភេទ ស្រី អាយុ៣២ ឆ្នាំ មុខរបរ កម្មការីនីរោងចក្រ ដែលជួលបន្ទប់ក្បែរជនរងគ្រោះបានឱ្យសមត្ថកិច្ចដឹងថា:នៅថ្ងៃទី ០៥ ខែ កក្កដា ឆ្នាំ ២០២០ជនរងគ្រោះបានមកជួលបន្ទប់កើតហេតុខាងលើស្នាក់នៅតែម្នាក់ឯង លុះដល់នៅថ្ងៃទី ២៦ ខែ កក្កដា ឆ្នាំ ២០២០ វេលាម៉ោង ១១ព្រឹក ជនរងគ្រោះបានចេញមកហាលខោអាវខាងក្រៅបន្ទប់ លុះដល់ម៉ោង៥ល្ងាចមេឃភ្លៀងនាងឈ្មោះរ៉ាយ វីនក៏ចេញមកសារខោអាវទុក តែពុំឃើញជនរងគ្រោះចេញមកសារខោអាវទេ ។

រហូតដល់ថ្ងៃទី៣១ ខែ កក្កដា ឆ្នាំ ២០២០ វេលាម៉ោង ៥ល្ងាចស្រាប់តែធំក្លិនស្អុយចេញពីបន្ទប់ជនរងគ្រោះ នាងក៏ទៅប្រាប់អ្នកមើលខុសត្រូវផ្ទះជួល រួចក៏នាំគ្នាឡើងមកមើលទាំងអស់ដោយទ្វារបន្ទប់ជាប់គន្លឹះពីខាងក្នុង ក៏ទាញបង្អួចកញ្ចក់មើល ឃើញជនរងគ្រោះចងកជាប់នឹងចំរឹងដែកបង្អួចឡើងហើមស្អុយបាត់ទៅហេីយ។

ក្រោយពីចុះពិនិ្យជាក់ស្តែងសមត្ថកិច្ចសន្និដ្ឋានថាជនងគ្រោះស្លាប់ដោយចងក ធ្វើអត្តឃាតដោយខ្លួនឯង។ សពត្រូវបានយកទៅតំកល់នៅវត្តស្ទឹងមានជ័យរង់​ចាំសាច់​ញាតិមកទទួលយកទៅធ្វេីបុណ្យតាមប្រពៃណី៕/B