ស្ត្រីម្នាក់សម្រេចចិត្តចងកសម្លាប់ខ្លួន ដោយមិនដឹងពីមូលហេតុច្បាស់លាស់

63
ចែករម្លែក

ដោយ:វណ្ណៈ/ព្រះសីហនុ ៖ ស្ត្រីវយ័ក្មេងម្នាក់ត្រូវបានប្តីរបស់នាងអះអាងប្រាប់សមត្ថកិច្ចថា នាងចងកសម្លាប់ខ្លួន តែមូលហេតុនៃការធ្វើអត្តឃាត្តនេះ គ្រាន់តែទាស់ពាក្យសម្តីគ្នាតិចតួច។ ករណីនេះកើតឡើងនៅផ្ទះជួលមួយកន្លែងនៅតំបន់ភូមិថ្មី សង្កាត់​លេខ៣ក្រុង-ខេត្តព្រះសីហនុ កាលពីព្រឹកថ្ងៃទី ១ខែសីហាឆ្នាំ២០២០។

សមត្ថកិច្ចមូលដ្ឋានបានប្រាប់ថា បច្ចុប្បន្ននាងនិងប្តីបានមកជួលផ្ទះស្នាក់នៅ តំបន់ភូមិថ្មី ភូមិ៣សង្កាត់លេខ៣ ក្រុងព្រះសីហនុ បន្ទាប់ពីឪពុកម្តាយនាងលក់ដីផ្ទះនៅភូមិ១សង្កាត់៣ ក្រុងព្រះសីហនុ អស់កន្លងមកថ្មីៗនេះ។

ប្រភពដដែលបន្តថា ស្ត្រីរងគ្រោះមានឈ្មោះ អ៊ន ស្រី វួច កើតឆ្នាំ១៩៩៨ ស្រុកកំណើត ភូមិ១សង្កាត់លេខ៣ក្រុង-ខេត្តព្រះសីហនុ នាងមានកូនមួយត្រូវបានម្តាយជួយចិញ្ចឹម ។

ពាក់ពន្ធ័ និងការស្លាប់របស់ស្ត្រីវយ័ក្មេងនេះ អ្នកភូមិកំណើតរបស់នាង សំណូមពរឲ្យសមត្ថកិច្ចបើកការស៊ើបអង្កេត ជាបន្ទាន់ផង តើនាងចងកសម្លាប់ខ្លួន ប្រាកដមែនឬក៏គេវាយសម្លាប់ហើយ យកសាកសពទៅចងព្យួរក ជាពិសេស ប្តីរបស់នាង តែម្តង ព្រោះបុរសជាប្តីរូបនោះបានរត់ចោលនាងយូយាណាស់មកហើយទើប អស់ផ្លូវដើ វិលមកទ្រនំចាស់វិញ ។

អ្នកភូមិដដែលបន្តរថា សមត្ថកិច្ចគួរនាំខ្លួនបុរសជាប្តីទៅធ្វើតេស្តទឹកនោមផង ដែលជាដើមចមនៃបទល្មើស។

អ្នកភូមិបញ្ជាក់ថា ពួកគាត់ស្គាល់ចរិកក្មេងស្រីម្នាក់នេះច្បាស់ នាងមានចិត្តអំណត់តស៊ូ ខ្លាំងណាស់មិនអាចសម្រេចចិត្តធ្វើអត្តឃាត្តចងកសម្លាប់ខ្លួនចោលកូន នាងបានទេ៕/B