តុលាការសាកសួរជនសង្ស័យពីរនាក់ករណីជួញដូរគ្រឿងញៀនជិត១គីឡូ ក្រាម

65
ចែករម្លែក

ដោយៈសរិទ្ធ/ភ្នំពេញ ៖ មន្ទីរប្រឆាំងគ្រឿងញៀន នៃអគ្គស្នងការដ្ឋាននគរបាលជាតិ បានបញ្ជូនជនសង្ស័យ២នាក់ដែលជាប់ពាក់ព័ន្ធនឹងករណីជួញដូរគ្រឿងញៀនជិត១គីឡូក្រាមមកតុលាការនៅរសៀលថ្ងៃទី១ខែសីហាឆ្នាំ២០២០ដើម្បីចាត់ការតាមច្បាប់។

ជនសង្ស័យឈ្មោះ សូ ចន្ធី ភេទស្រី និងឈ្មោះ សុខ ម៉ឹង ភេទប្រុសបានត្រូវលោកស៊ិតវណ្ណៈព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញកំពុងធ្វើការសាកសួរ។

ជនសង្ស័យទាំង២បានត្រូវសមត្ថកិច្ចនគរបាលមន្ទីរប្រឆាំងគ្រឿងញៀន នៃអគ្គស្នងការដ្ឋាននគរបាលជាតិចាប់ខ្លួន កាលពីថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២០ ចំណុចក្បែរស្ពានអាកាសស្ទឹងមានជ័យ ស្ថិតក្នុងសង្កាត់ទំនប់ទឹក ខណ្ឌបឹងកេងកងនិងដកហូតបានថ្នាំញៀនជិត១គីឡូក្រាមទុកជាវត្ថុតាង។

ប្រតិបត្តិការបង្ក្រាបករណីគ្រឿងញៀននេះ ដឹកនាំដោយលោក ឃឹង សារ៉ាត់ នាយក​រងមន្ទីរ ក្រោមការដឹកនាំបញ្ជារបស់នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ, នាយឧត្តមសេនីយ៍ ម៉ក់ ជីតូ អគ្គស្នងការរងនគរបាលជាតិ និងឧត្តមសេនីយ៍ឯក ឡឹក វណ្ណៈ នាយកមន្ទីរប្រឆាំងគ្រឿងញៀន៕/B