អាវុធហត្ថខេត្តបញ្ជូនជនសង្ស័យ ម្នាក់ និងវត្ថុតាងទៅតុលាការពីបទ ជួញដូរគ្រឿងញៀន

52
ចែករម្លែក

ដោយ:គ្រញូង/បាត់ដំបង ៖ ការិយាល័យប្រឆាំងគ្រឿងញៀននៃអាវុធហត្ថខេត្តកាលពីរសៀលថ្ងៃទី១ខែសីហាឆ្នាំ២០២០បានបញ្ជូនជនសង្ស័យម្មាក់និងវត្ថុតាងទៅតុលា
ការខេត្តពីបទជួញដូរគ្រឿងញៀន។

ជនសង្ស័យរូបនេះត្រូវកម្លាំងអាវុធហត្ថក្រុងបាត់ដំបងបានទទួលការណែនាំពីលោកឧត្តមសេនីយ៍ត្រីមាស សុវណ្ណមេបញ្ជាការកងរាជអាវុធហត្ថខេត្តឲ្យអាវុធហត្ថខេត្ត ក្រុងទួទាំងខេត្តត្រូវបង្ក្រាបបល្មើសគ្រឿងញៀនឲ្យដូចភ្លៀងរលឹម។កាលពីថ្ងៃទី៣១ខែកក្កដាឆ្នាំ២០២០មូលដ្ឋានអាវុធហត្ថក្រុងបាត់ដំបងបានឃាត់ខ្លួនជនសង្ស័យចំនួន១នាក់ឈ្មោះលេង ចាស់ ភេទប្រុសអាយុ៤១ឆ្នាំមុខរបរមិនពិតប្រាកដ រស់នៅភូមិព្រៃកូនសេក សង្កាត់អូរម៉ាល់ក្រុងបាត់ដំបង។

វត្ថុតាងដែលដកហូតបានរួមមាន៖ ថ្នាំញៀនប្រភេទមេតំហ្វេតាមីន៣ថង់ទម្ងន់ ៥.២៩ក្រាម ទូរស័ព្ទដៃចំនួន ១គ្រឿង និងម៉ូតូ ១គ្រឿង។

លោកអនុសេនីយ៍ទោវ៉ាង ពិសិដ្ឋនាយការិយាល័យប្រឆាំងគ្រឿងញៀននៃអាវុធហត្ថខេត្តបានឲ្យដឹងថាជនសង្ស័យនិងវ្ថុតាងត្រូវលោកមេបញ្ជាការបញ្ជាឲ្យកសាងសំណុំរឿងបញ្ជូនទៅតុលាការ ចាត់ករតាមច្បាប់៕/B