វិសម្ពាធរលាយបង្កឱ្យមានភ្លៀងច្រើនទាំងនៅកម្ពុជានិងមេគង្គលើ

97
ចែករម្លែក

ដោយៈប.ខុន/ភ្នំពេញ ៖ វិសម្ពាធនៅក្នុងសមុទ្រចិនខាងត្បូង វានឹងឡើងគោកលើប្រទេស វៀតណាមខាងជើងនៅថ្ងៃទី២ខែសីហា ធ្វើឱ្យមានភ្លៀងធ្លាក់ច្រើននៅតំបន់អាង ទន្លេមេគង្គលើនិងក្នុងប្រទេសកម្ពុជា ជាមួយនឹងខ្យល់បក់បោកខ្លាំងនៅភាគឦ សាននិងអាចមានជំនន់ទឹកភ្លៀងនៅតាមផ្លូវជាតិលេខ៤។

លោកចាន់ យុត្ថា អ្នកនាំពាក្យនិងជារដ្ឋលេខាធិការក្រសួងធនធានទឹកនិង ឧតុនិយមបានប្រាប់ឱ្យរស្មីកម្ពុជាដឹងនៅថ្ងៃទី០១ខែសីហាឆ្នាំ២០២០ថា វិសម្ពាធ ដែលបានកើតមាននៅក្នុងសមុទ្រចិនខាងត្បូងពេលនេះ(០១សីហា) វាបាន រំកឹល ចូលទៅ ក្នុងឈូងសមុទ្រតុងកឹងនិងឡើងគោក នៅលើប្រទេសវៀតណាម ខាង ជើងនៅថ្ងៃទី២ខែសីហា។

អ្នកនាំពាក្យក្រសួងជំនាញខាងលើបាននិយាយឱ្យដឹងទៀតថាវិសម្ពាធនេះវា បង្កឱ្យមានភ្លៀងធ្លាក់ច្រើននៅក្នុងប្រទេសឡាវ។ បន្ទាប់វិសម្ពាធនេះឡើង គោ ក នៅថ្ងៃទី ២ខែសីហា មានព្យុះមួយទៀតកើតឡើង ដោយធ្វើដំណើរទៅរកកោះ តៃ វ៉ាន់ ព្រម ពេលជាមួយគ្នានេះខ្យល់មូសុងនិរតីចាប់ផ្តើមបង្កើនឥទ្ធិពលខ្លាំង ដោយ បង្ក ឱ្យ មានភ្លៀងធ្លាក់ច្រើននៅតំបន់មាត់សមុទ្រនិងអាចធ្វើឱ្យមានជំនន់ទឹក ភ្លៀង នៅតាមផ្លូវ ជាតិលេខ៤។

លោកចាន់យុត្ថាបានបញ្ជាក់ថា នៅតំបន់ខ្ពង់រាបភាគខាងជើងភាគឦសាន និងបណ្តាខេត្តជាប់ព្រំដែនកម្ពុជា វៀតណាមមានភ្លៀងធ្លាក់ច្រើនដូចជានៅតំបន់ អាងទន្លេមេគង្គលើ ធ្វើឱ្យទឹកទន្លេមេគង្គហក់ឡើងក្នុងពេលប៉ុន្មានថ្ងៃខាងមុខ។

ក្រសួងធនធានទឹកនិងឧតុនិយម នៅថ្ងៃទី០១ខែសីហាបានជូនដំណឹងថា វិសម្ពាធ​(TD)ដែលបច្ចប្បន្ននៅក្នុងសមុទ្រចិនខាងត្បូងក្បែរកោះ ហៃណាំដែលបន្ត ដំណើរចូលវៀតណាមខាងជើងនៅថ្ងៃទី២ខែសីហាខាងមុខ។

ក្នុងសេចក្តីជូនដំណឹងបានសរសេរទៀតថា ចាប់ពីថ្ងៃទី២ដល់ទី៤ខែសីហា ឆ្នាំ២០២០បណ្តាខេត្តនៅតំបន់មាត់សមុទ្រនឹងអាចមានភ្លៀងធ្លាក់ច្រើនខ្យល់ខ្លាំង និងរលកធំៗ ទន្ទឹមនោះក៏អាចមានជំនន់ទឹកភ្លៀងកើតមានផងដែរ(Flssh Flood។

នៅក្នុងសេចក្តីជូនដំណឹងបន្ថែមបានសរសរទៀតថា បណ្តាខេត្តនៅភាគឦសានអាចមានភ្លៀងច្រើននិងខ្យល់ខ្លាំង។ ចំពោះបណ្តាខេត្តនៅភាគខាងក្រោមនឹងអាចទទួលនូវឥទ្ធិពលហ្វឺននាំឱ្យកម្រិតទឹកភ្លៀងមានការថបថយចុះ។ ចំណែកទឹកទន្លេមេគង្គអាចនឹងងើបឡើង៕/B