ប្រកាសទទួលស្គាល់សមាសភាពគណៈកម្មាធិការរណៈសិរ្សស្រុកក្រុង ឃុំសង្កាត់បន្តបន្ទាប់

87
ចែករម្លែក

ដោយ:ភ្នំស្វាយ/បន្ទាយមានជ័យ ៖ បន្ទាប់ពីគណៈកម្មាធិការ រណសិរ្សសាមគ្គី អភិវឌ្ឍន៍មាតុភូមិកម្ពុជាថ្នាក់កណ្តាលបានកែសម្រួល តែងតាំងនិងប្រកាសទទួលស្គាល់គណៈ​កម្មាធិការ រណសិរ្សសាមគ្គី អភិវឌ្ឍន៍មាតុភូមិកម្ពុជាខេត្តបន្ទាយមានជ័យ គណៈ​កម្មាធិការថ្នាក់នេះ ក៏បន្តកែសម្រួល តែហតាំងនិងចុះប្រកាសទទួលស្គាល់ ក៏ដូចជាដាកើអោយអនុវត្តតួនាទីភារកិច្ចជាបន្តបន្ទាប់នូវគណៈកម្មាធិការនេះថ្នាក់ក្រុង ស្រុក ឃុំសង្កាត់ ។

ពោលគឺប្រធាន អនុប្រធាននិងសមាជិកគណៈកម្មាធិការគណប្រជាជនកម្ពជាថ្នាក់និមួយៗគឺជាសមាសភាពប្រធាន អនុប្រធាន សមាជិកនៃគណៈកម្មាធិការនេះ ។

ជាក់ស្តែងនៅទីស្នាក់ការគណបក្សប្រជាជនកម្ពុជា ស្រុក ថ្មពួកកាលពីថ្ងៃទី៣០ខែកក្កដា លោកអ៊ុ រាត្រី ប្រធាននិង លោកខេង ស៊ុម អនុប្រធាន រណសិរ្សសាមគ្គីអភិវឌ្ឍន៍មាតុភូមិកម្ពុជាខេត្តបន្ទាយមានជ័យអញ្ជើញជាអធិបតី ក្នុងពិធី ប្រកាស សមាសភាពគណៈកម្មាធិការ រណសិរ្ស សាមគ្គីអភិវឌ្ឍន៍ មាតុភូមិ កម្ពុជា ស្រុក និងឃុំទាំង ៦។

ហើយមុននេះ ក៏បានប្រកាសរួចហើយសមាសភាពគណៈកម្មាធិការដូចខាងលើនៅក្រុងប៉ោយប៉ែត ស្រុកអូរជ្រៅ ស្រុកភ្នំស្រុក ។ ហើយបន្តទៅទៀត នឹងប្រកាសនៅស្រុកម៉ាឡៃ ព្រះនេត្រព្រះ មង្គលបូរី ក្រុងសិរីសោភ័ណ ស្រុកស្វាយចេក ទៀត៕/B