មូលនិធិខ្មែរចំណាកស្រុកសម្តេចតេជោសែនចេញញត្តិគាំទ្រ ចំពោះ រាជរដ្ឋាភិបាលកម្ពុជាលើបញ្ហាព្រំដែនកម្ពុជា-វៀតណាម

101
ចែករម្លែក

ដោយៈសុផល/ភ្នំពេញ៖​ មូលនិធិខ្មែរចំណាកស្រុកសម្តេចតេជោសែន ដែលមាន លោកបណ្ឌិតសុខ សុក្រឹត្យា ជាប្រធានក្រុមប្រឹក្សាភិបាល កាលពីថ្ងៃទី០១ ខែសីហា ឆ្នាំ២០២០ បានចេញញ្ញត្តិមួយគាំទ្ររាជរដ្ឋាភិបាល​កម្ពុជាលើបញ្ហាព្រំដែនកម្ពុជា-វៀត ណាម។

 ញត្តិគាំទ្រនេះបានសរសេរថា៖«យើងខ្ញុំទាំងអស់គ្នាជាថ្នាក់ដឹកនាំនិងសមាជិកសមា​ ជិកានៃមូលនិធិខ្មែរចំណាកស្រុកសម្តេចតេជោ សែន ដែលមានទីស្នាក់ការ នៅទីក្រុង បាងកកប្រទេសថៃសូមសម្តែងការគាំទ្រយ៉ាងក្លៀវក្លាចំពោះរាជរដ្ឋាភិបាលកម្ពុជាក្នុង កិច្ចការពារបូរណ​ភាពទឹកដីថែរក្សាសុខសន្តិភាព ស្ថិរភាពនយោបាយជាពិសេស ចំណាត់ ការប្រកបដោយគតិ​បណ្ឌិតរបស់ សម្តេចអគ្គមហាសេនាបតីតេជោហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជាក្នុងការអនុវត្តគោល នយោបាយឈ្នះ ឈ្នះ លើបញ្ហាព្រំដែនជាមួយប្រទេសជិតខាង»។

មូលនិធិខ្មែរចំណាកស្រុកសម្តេចតេជោ សែន មានជំនឿយ៉ាងមុតមាំលើរាជរដ្ឋាភិបាល កម្ពុជានិងសូមចាត់ទុកចំណាត់ការរបស់អាជ្ញាធរមានសមត្ថិកច្ចក្នុងការចាប់ខ្លួនបុគ្គលរ៉ុង ឈុន ប្រធានសហភាពសហជីពកម្ពុជា និងជាសមាជិកក្រុមប្រឹក្សាឃ្លាំកម្ពុជា ជា ចំណាត់ការដ៏ត្រឹមត្រូវបំផុតក្នុងការរក្សាសន្តិភាពសម្រាប់ប្រទេសជាតិ។សេចក្តីថ្លែង ការណ៍ដែលបុគ្គលរ៉ុង ឈុន បានចេញផ្សាយជាសាធារណៈកន្លងមកនេះ បានប្រឌិត រឿងនិងផ្សព្វផ្សាយនូវព័ត៌មានក្លែងក្លាយ​​ដោយចេតនាទុច្ចរិត ក្នុងគោលបំណង បំភ័ន្ត តសាធារណៈមតិជាតិ និងអន្តរជាតិ និងធ្វើការចោទប្រកាន់ដោយគ្មានមូលដ្ឋាន​មកលើ​កិច្ចការងារព្រំដែនរបស់រាជរដ្ឋាភិបាលជាមួយសាធា   ​រណរដ្ឋសង្គមនិយមវៀតណាម ដែលមានចេតនាបង្កឲ្យមានភាពវឹកវរដល់សន្តិសុខសង្គមធ្វើឲ្យប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់កេរ្តិ៍ឈ្មោះរបស់ប្រទេសកម្ពុជា ដែលមាន សម្តេចអគ្គមហាសេនាបតី​តេជោ ហ៊ុន សែន ជាប្រមុខដឹកនាំព្រមទាំងកិច្ចខិតខំប្រឹងប្រែងរបស់ថ្នាក់ដឹកនាំនិងមន្ត្រី​គ្រប់លំដាប់​ថ្នាក់ក្នុងការរក្សាសុខសន្តិភាព និងការអភិវឌ្ឍលើគ្រប់វិស័យជូនជាតិមាតុភូមិ។

មូលនិធិខ្មែរចំណាកស្រុកសម្តេចតេជោ សែន សូមរក្សាជំហរគាំទ្ររាជរដ្ឋា​ភិបាលនិង​សូម​​អំពាវនាវដល់សាធារណៈ  មតិជាតិ អន្តរជាតិ មេត្តាកុំជឿលើការផ្សាយព័ត៌មាន​បំផ្លើស​​ដែលមានលក្ខណៈញ៉ុះញ៉ង់របស់បុគ្គល រ៉ុង ឈុន បណ្ដាញសារព័ត៌ មាននានា សមាគមន៍គ្រូបង្រៀនកម្ពុជាឯករាជ្យ ចលនានិស្សិតដើម្បីលទ្ធិប្រជាធិបតេយ្យនិង​ក្រុម​ប្រឹក្សាឃ្លាំមើលកម្ពុជាដែលគ្មានគោលបំណងអ្វីក្រៅពីការបំភ័ន្តបំភិតបំភ័យមួល​បង្កា​ច់​និងបំពុលសាធារណជន បង្កឱ្យមានភាពចលាចល អស្ថិរភាព និងរាំងស្ទះដល់ការ​អភិ​វឌ្ឍរបស់កម្ពុជានោះឡើយ។

មូលនិធិខ្មែរចំណាកស្រុកសម្តេចតេជោសែន សូមអំពាវនាវដល់រាជរដ្ឋាភិបាល និង​អាជ្ញា​ធរមានសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់បន្តអនុវត្តច្បាប់ជាធរ​មានស្រប​តាមរដ្ឋធម្ម​នុញ្ញ រ​បស់ព្រះរាជាណាចក្រកម្ពុជា៕PH