​បញ្ជូន​ជនសង្ស័យ​២​នាក់​ទៅ​តុលាការ​និង​គ្រឿងញៀន​២០០​គីឡូក្រាម

188
ចែករម្លែក

​ដោយៈ​សៅ​វ៉ាន់ឌី​/​ព្រះវិហារ​៖​នៅ​ថ្ងៃទី​១​ខែសីហា​ឆ្នាំ​២០២០​នេះ​នគរបាល​មន្ទីរ​ប្រឆាំង​បទល្មើស​គ្រឿងញៀន​នៃ​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ​បាន​បញ្ជូន​ជនសង្ស័យជនជាតិខ្មែរ​២​នាក់ និង​គ្រឿងញៀន​២០០​គីឡូក្រាម ទៅ​តុលាការ​ខេត្តព្រះវិហារ​ដើម្បី​ចាត់ការ​តាម​នីតិវិធី​ច្បាប់​។​នេះ​បើតាម​ការ​ឱ្យដឹងពី​លោក​ឧ​ត្ត​ម​សេនីយ៍​ទោ អ៊ិន​សុង នាយករង​មន្ទីរ​ប្រឆាំង​គ្រឿងញៀន​។​

​សូមជម្រាបថា​ដោយ​អនុវត្តន៍​តាម​ការដឹក​នាំ​បញ្ជា​ផ្ទាល់​របស់​នាយ​ឧត្ដមសេនីយ៍​សន្តិ​បណ្ឌិត​អគ្គស្នងការ​នគរបាល​ជាតិ​,​នាយ​ឧ​ត្ត​ម​សេនីយ៍ ម៉ក់ ជី​តូ អគ្គ​ស្នងការរង​នគរបាលជាតិ​,​ឧ​ត្ត​ម​សេនីយ៍​ឯក ឡឹ​ក វណ្ណៈ នាយក​មន្ទីរ​ប្រឆាំង បទល្មើស​គ្រឿងញៀន និង​លោក សួស សុខ​ដា​រា ស្នងការ​នគរបាល​ខេត្តព្រះវិហារ ។​


​ថ្នាក់ដឹកនាំ​បាន​ចាត់តាំងការស្រាវជ្រាវ និង​ឈាន ដល់​ការបង្ក្រាប​កាលពី​ថ្ងៃទី​២៦ ខែកក្កដា ឆ្នាំ​២០២០​នៅ​ចំណុច​កំពង់​ស្រឡៅ​ស្រុក​ឆែប​ខេត្តព្រះវិហារ​។ដោយ​កម្លាំង​ជំនាញ​របស់​ស្នងការដ្ឋាន​នគរបាល​ខេត្តព្រះវិហារ​សហការ​ជាមួយ​កម្លាំង​ជំនាញ​(​ក​១)​។​របស់​មន្ទីរ​ប្រឆាំង​បទល្មើស​គ្រឿងញៀន​និង​នាយកដ្ឋាន​ស៊ើបការណ៍​និង​បច្ចេកទេស​ដោយមាន​ការ​សម្របសម្រួល​ដឹកនាំ​ពី​លោក​ព្រះរាជអាជ្ញា​នៃ​អយ្យកា​អម​សាលាដំបូង​ខេត្តព្រះវិហារ​រាជធានី​ភ្នំពេញ​និង​ខេត្តកំពង់ស្ពឺ​បាន​ដំណើរការ​ស្រាវជ្រាវ​បង្ក្រាប​ករណី​ដឹកជញ្ជូន ជួញដូរ គ្រឿងញៀន​ឆ្លង ដែន​តាម​ផ្លូវទឹក ។​

​ជា​លទ្ធផល​ចាប់ខ្លួន​ជនសង្ស័យ​២​នាក់​ភេទ​ប្រុស​និង​ចាប់យក​វត្ថុតាង​រួមមាន​៖​សារធាតុ​ញៀន​ប្រភេទ​ម៉េ​តំ​ហ្វេ​តា​មីន​២០១​កញ្ចប់​ធំ​ទម្ងន់​២០០​គីឡូក្រាម​និង​ម៉ូតូ​កង់​(​ឥណ្ឌា​)១​គ្រឿង​។​បច្ចុប្បន្ន​ជនសង្ស័យ​និង​វត្ថុតាង​ត្រូវបាន​កសាង​សំណុំរឿង​បញ្ជូនទៅ​តុលាការខេត្ត​ព្រះវិហារ​ចាត់ការ​បន្ត​តាម​នីតិវិធី​ច្បាប់​៕S/​